បាងកក ៖ រដ្ឋាភិបាលថៃ កាលថ្ងៃព្រហស្បតិ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ បាននិយាយថា នូវការជឿជាក់ថា នឹងអាចគ្រប់គ្រងស្ថានការណ៍នៃការផ្ទុះ COVID-19 នាពេលបច្ចុប្បន្ននេះបាន ដោយមិនចាំបាច់ចាត់វិធានការចាក់សោប្រទេសនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA។នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានមានប្រសាសន៍នៅក្នុងសុន្ទរកថាមួយ ដែលផ្សាយផ្ទាល់តាមទូរទស្សន៍ជាតិនៅថ្ងៃនេះយ៉ាងដូច្នេះថា «ខ្ញុំអាចធានាបានថា រដ្ឋាភិបាលនឹងធ្វើឲ្យបានល្អបំផុត។ ក្រសួងសុខាភិបាលបញ្ជាក់ប្រាប់ខ្ញុំថា ស្ថានការណ៍បច្ចុប្បន្ន វានឹងអាចគ្រប់គ្រងបាន ប្រសិនបើមនុស្សគ្រប់គ្នាព្រមចូលរួមសហការ»។គិតចាប់តាំងតែពីសប្តាហ៍មុនមក ករណីឆ្លង COVID-19 ថ្មីៗត្រូវបានរកឃើញនៅខេត្ត-ក្រុងចំនួន២៧នៅទូទាំងប្រទេសអាស៊ានមួយនេះ ដែលសរុបមកទល់ពេលនេះមានច្រើនជាង១,៣០០ករណី ទាក់ទងនឹងការរាតត្បាតនៅទីតាំងផ្សារខាងលើ ខណៈក្នុងចំណោមនោះទៀតសោត ភាគច្រើនជាពលករចំណាកស្រុក មកពីប្រទេសមីយ៉ាន់ម៉ា។គួរបញ្ជាក់ថា គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ប្រទេសថៃមានករណីឆ្លង COVID-19 សរុប ៥,៨២៩ករណី ក្នុងនោះស្លាប់ ៦០នាក់ និងជាសះស្បើយវិញ ៤,១១៦នាក់៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា