ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
រដ្ឋបាលខេត្តក្រចេះបើកកិច្ចប្រជុំពង្រឹងសន្តិសុខសាធារណៈជូនប្រជាពលរដ្ឋក្នុងខេត្ត
Sat,26 December 2020 (Time 02:43 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 525នាក់)

ខេត្តក្រចេះ ៖ នារសៀលថ្ងៃសុក្រទី២៥ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះបានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីសន្តិសុខសាធារណៈ និងការការពារសុខសុត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងខេត្ត។

យោងតាមស្មារតីប្រជុំនេះផងដែរ ឯកឧត្តម គណៈអភិបាលខេត្តបានចេញបញ្ជាឲ្យអាជ្ញាធរគ្រប់ស្ថាប័នមានសមត្ថកិច្ចបន្តពង្រឹងការការពារសុខ សុវត្ថិភាពសាធារណៈ និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន មិនឲ្យមានការភិតភ័យចលាចលណាមួយដែលខ្វះការការពារនូវភាពសុខសាន្តចំពោះប្រជាពលរដ្ឋនោះទេ។

ឯកឧត្តមបានបន្តថា អាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ អប់រំ ប្រជាពលរដ្ឋកុំឲ្យចាញ់បោកនូវរាល់ឧបាយកល និងការញុះញង់ណាមួយពីជនអគិតិដែលតែងតែមានបំណងព្យាយាមផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីសុឆន្ទៈរបស់ប្រជាពលរដ្ឋគ្រប់រូបភាព។ ឯកឧត្តមសង្កត់ថា ខណៈពេលនេះរាជរដ្ឋាភិបាលនឹងមិនអនុញ្ញាតឲ្យជនណាមកបំផ្លាញសុខសន្តិភាពដែលបានមកដោយកម្រនេះបានទេ ទោះជាក្នុងតម្លៃណាក៏ដោយ។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្តក៏បានផ្តាំដល់មន្ទីរជំនាញឧស្សាហ៍បន្តព្យាយាមអប់រំប្រជាពលរដ្ឋនៅមូលដ្ឋាន និងសហគមន៍ឲ្យធ្វើអនាម័យឲ្យបានជាប្រចាំ ត្រូវលាងដៃនឹងសាប៊ូ អាល់កុល និងជេល ហើយរក្សាគម្លាតសង្គម ធ្វើដំណើរទៅណាមកណាត្រូវតែពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ហើយមិនត្រូវចូលក្នុងហ្វូងមនុស្សច្រើននោះទេ។ ពិសេសត្រូវអនុវត្តឲ្យបាននូវវិធានការរបស់ក្រសួងសុខាភិបាលដែលបានដាក់ចេញ ការធ្វើបែបនេះ យើងទប់ស្កាត់បាននូវការឆ្លងនៃជំងឺកូវីដ១៩ ហើយមិនមានហានិភ័យនៅក្នុងមូលដ្ឋាន និងសហគមន៍របស់យើង៕

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
723 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
3460 នាក់
ខែនេះ :
10297 នាក់
3 ខែនេះ :
31837 នាក់
សរុប :
487702 នាក់