កំពង់ស្ពឺ៖លោកហ៊ីមប៉ៅហឿងអគ្គនាយកក្រុមហ៊ុនព្រីម្លិះដែលមានមូលដ្ឋាននៅក្នុងឃុំក្សេមក្សាន្តស្រុកឧត្តុង្គខេត្តកំពង់ស្ពឺកាលពីថ្ងៃទី១ខែធ្នូឆ្នាំ២០២០បានឱ្យដឹងថានារដូវច្រូតកាត់របស់ប្រជាកសិករនេះ ក្នុងមួយថ្ងៃៗក្រុមហ៊ុន បានទិញចូលនៅស្រូវប្រមាណជា១.០០០តោន។លោកអគ្គនាយកក្រុមហ៊ុនព្រីម្លិះបានបន្តថាៈក្រុមហ៊ុនក៏បានទិញស្រូវរបស់ប្រជាកសិករក្នុងខេត្តកំពង់ស្ពឺប្រមាណជា៣០០តោនពីកសិករក្នុងខេត្តហើយក្រុមហ៊ុនព្រីម្លិះនឹងបង្កើនសង្វាក់ផលិតកម្មចំនួន២កន្លែងបន្ថែមទៀតក្នុងឆ្នាំ២០២១។ដើម្បីបង្កើនការនាំចេញស្របតាមផែនការគោលដៅដែលបានរំពឹងទុករបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ក្នុងនោះព្រមទាំងបានបង្កើនការងារនិងប្រាក់ចំណូលជូនប្រជាពលរដ្ឋទាំងក្នុងខេត្តនិងក្រៅពីខេត្តកំពង់ស្ពឺផងដែរ។លោកនាយកក្រុមហ៊ុនឱ្យដឹងទៀតថា៖នេះជារដូវប្រាំងក្រុមហ៊ុនបានបង្កើនម៉ោងផលិតរបស់ខ្លួនលើសពី៨ម៉ោងតាមការបញ្ជាទិញពីប្រទេសបារាំង-អាហ្វ្រិកនិងប្រទេសចិន។សមត្ថភាពផលិតរបស់ក្រុមហ៊ុន ក្នុងមួយម៉ោងអាចផលិតបានចំនួន ១០០ តោន។ឆ្នាំក្រោយក្រុមហ៊ុន នឹងផលិតកើនឡើងទ្វេដង ដើម្បីឆ្លើយតបទៅ នឹងតម្រូវការទីផ្សារអន្តរជាតិ។បើនៅក្នុងរដូវ វស្សាវិញ ក្រុមហ៊ុនតម្រូវឱ្យកម្មករធ្វើការតែ៨ម៉ោង ដោយក្នុងមួយម៉ោងក្រុមហ៊ុនអាចផលិតបាន នូវអង្ករចំនួន១០០តោនតែប៉ុណ្ណោះ។លោកនាយកបានបន្តថាៈទីតាំងក្រុមហ៊ុនជាកន្លែងមានភាពធំទូលាយ ជាប់ផ្លូវជាតិលេខ ៥១ ងាយស្រួលក្នុងការទិញស្រូវចូលហើយព្រមទាំងងាយស្រួលក្នុងការនាំនូវអង្ករចេញទៅតាមកំពុងផែអន្តរជាតិ។ត្បិតអីក្រុមហ៊ុននៅជាប់នឹងចំណតផ្លូវរថភ្លើងបាត់ដឹងហើយក្រុមហ៊ុនបានបំពាក់ម៉ាស៊ីនស្វ័យប្រវត្តិទំនើបៗ ដើម្បីផលិតអង្ករ តាមសង្វាក់ ស្តង់ដារអន្តរជាតិ៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា