ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចនឹងធ្វើសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០នាខែកុម្ភៈ
Wed,30 December 2020 (Time 05:06 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 530នាក់)

ភ្នំពេញ ៖ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នឹងបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងទិសដៅភារកិច្ចអនុវត្តន៍បន្តឆ្នាំ២០២១ ដែលនឹងប្រព្រឹត្តទៅនាដើមខែកុម្ភៈខាងមុខ។ នេះបើតាមការឲ្យដឹងពីឯកឧត្តម ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ បានឲ្យដឹងនៅព្រឹកថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីបញ្ចប់នៃកិច្ចប្រជុំមួយនៅទីស្តីក្រសួង ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។

អ្នកនាំពាក្យដដែលបានឲ្យដឹងទៀតថា នៅក្នុងកិច្ចប្រជុំព្រឹកថ្ងៃពុធនេះ លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានពិនិត្យពីវឌ្ឍនភាពសកម្មភាពការងារមួយឆ្នាំ ដែលបានបង្ហាញដោយឯកឧត្តម បណ្ឌិត ចាប សុថារិទ្ធ និងអគ្គនាយកដ្ឋានទាំងបីចំណុះឲ្យក្រសួង សំរាប់ដាក់ចូលពិភាក្សាក្នុងសន្និបាត ដើម្បីស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយ រួមនឹងស្នាដៃធំៗ ដែលយើងអនុវត្តន៍កន្លងមក បើទោះជាជួបនឹងវិបត្តិកូវីដ-១៩ ដូចប្រទេសលើសកលលោកក្តី តែធានាបាននិរន្តរភាពការងារ ជូនរាជរដ្ឋាភិបាល។

ជាមួយគ្នានេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងទាំងអស់ សូមសម្ដែងការអបអរសាទរ និងជូនពរជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រីថ្មី នៃនយោបាយ ឈ្នះ ឈ្នះ ដែលទទួលបានតំណក់ប្រេងលើកដំបូង។

យើងខ្ញុំទាំងអស់គ្នា សូមអរគុណសន្តិភាព និងគោរពដឹងគុណបិតាស្ថាបនិកនយោបាយ ឈ្នះ ឈ្នះ ហើយសូមយកឱកាសដ៏វិសេសវិសាលនេះ ប្រកាសគាំទ្រឥតងាករេចំពោះបេក្ខភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគ្រប់ៗអាណត្តិជារៀងរហូត។

លោកជំទាវ ម៉ែន សំអន បន្តថា៖ តាមរយៈភាពជោគជ័យជាប្រវត្តិសាស្រ្តនៃការទទួលបានដំណក់ប្រេងជាលើកដំបូងនេះ គឺជាការចាប់ផ្តើមដ៏សំខាន់បំផុតសម្រាប់ប្រទេសកម្ពុជា ឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិ និងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពល ដែលជាពរជ័យសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជា ក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃ «សន្តិភាព» របស់សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី បិតាស្ថាបនិក អគ្គមគ្គទេសក៍ និងជាប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ដែលបានតស៊ូរំដោះប្រទេសជាតិឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងបានខិតខំពុះពារកសាងសន្តិភាព ខឿនសេដ្ឋកិច្ច លទ្ធិប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គមដ៏គាប់ប្រសើរ។

លោកជំទាវ ម៉ែន សំអន បានបញ្ជាក់ថា៖ «សន្តិភាព» របស់សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី គឺជាកត្តាសារវន្តមិនអាចខ្វះបានសម្រាប់ការសម្រេចជោគជ័យលើសមិទ្ធផលជាតិជាបន្តបន្ទាប់ និងការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងសមិទ្ធផលថ្មីក្នុងវិស័យប្រេងកាត ដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសទន្ទឹងរង់ចាំជាច្រើនជំនាន់យូរលង់ណាស់មកហើយ។

បន្ថែមពីលើការងារស្នូលរបស់ក្រសួង លោកជំទាវក៏បានណែនាំដល់ឯកឧត្តម លោកជំទាវដែលទទួលបន្ទុកការងារថ្នាក់ក្រោមជាតិនៅតាមបណ្តាមូលដ្ឋានរៀងៗខ្លួនត្រូវយកចិត្តទុក្ខដាក់បន្ថែមទៀត ក្នុងការពង្រឹងនូវតួនាទីភារកិច្ចរបស់ខ្លួន និងត្រូវជំរុញក្នុងពង្រឹងឲ្យមានប្រសិទ្ធភាពខ្ពស់នៃការផ្តល់សេវាសាធារណៈ។

លោកជំទាវក៏បានសំណូមពរឲ្យ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្នខ្ពស់រក្សាអនាម័យ ការរស់នៅតាមគន្លងថ្មី ដោយរក្សាគម្លាតសង្គម ការប្រើប្រាស់ម៉ាស់ឲ្យបានត្រឹមត្រូវ និងការអនុវត្តតាមវិធានការណ៍របស់ក្រសួងសុខាភិបាល ស្របពេលពិភពលោកបានកើនឡើងនូវអត្រាឆ្លងយ៉ាងគំហុគ និងលេចចេញនូជំងឺកូវីដ១៩ទម្រង់ថ្មីផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
535 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
3272 នាក់
ខែនេះ :
10109 នាក់
3 ខែនេះ :
31649 នាក់
សរុប :
487514 នាក់