ភ្នំពេញ ៖ មេដឹកនាំសម្ព័ន្ធភាព អ្នកប្រជាធិបតេយ្យខ្មែរ ត្រូវបាន ក្រសួងមហាផ្ទៃ អញ្ជើញ ចូលរួមកិច្ចប្រជុំពិភាក្សា ពាក់ព័ន្ធនឹងការបង្កើត “សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ” នៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ នៅទីស្តីការក្រសួងមហាផ្ទៃ។យោងតាមលិខិតអញ្ជើញរបស់ក្រសួងមហាផ្ទៃ គឺបានអញ្ជើញ លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ និងជាប្រធានសម្ព័ន្ធភាព អ្នកប្រជាធិបតេយ្យខ្មែរ, លោក ញឹក ប៊ុនឆៃ ប្រធានគគណបក្សខ្មែររួបរួមជាតិ និងជាអនុប្រធានសម្ព័ន្ធភាព អ្នកប្រជាធិបតេយ្យខ្មែរ និងលោក គុជ លី ប្រធានស្តីទី គណបក្សខ្មែរតែមួយ និងជាអគ្គលេខាធិការ សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ។ កិច្ចប្រជុំនោះស្ថិតក្រោមការដឹកនាំរបស់លោក ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ។សូមជម្រាបថា លោក ម៉ម សូណង់ដូ ប្រធានសម្ព័ន្ធភាព អ្នកប្រជាធិបតេយ្យខ្មែរ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានដាក់លិខិតជូន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដំណឹងស្តីពី “សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ”។ ចំពោះសមាសភាព ក្បាលម៉ាស៊ីនដឹកនាំ សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ គឺលោក ម៉ម សូណង់ដូ ជាប្រធានសម្ព័ន្ធភាព អ្នកប្រជាធិបតេយ្យខ្មែរ លោក ញឹក ប៊ុនឆៃ ជាអនុប្រធាន លោក គុជ លី (អនុប្រធានគណបក្សខ្មែរតែមួយ) អគ្គលេខាធិការ៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា