ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
ឯកឧត្តម ហ៊ុន ម៉ាណែត ៖ ពរជ័យតំណក់ប្រេងដំបូងរបស់កម្ពុជា កើតឡើងចំពេលប្រជាជាតិកំពុងអបអរសាទរខួបទី២២ នៃការបញ្ចប់សង្គ្រាម
Thu,31 December 2020 (Time 05:46 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 547នាក់)

ភ្នំពេញ ៖ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានបង្ហោះនូវសារអបអរសាទរ ចំពោះព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មី ដែលកម្ពុជាទទួលបានពរជ័យនូវតំណក់ប្រេងជាលើកដំបូង។

ឯកឧត្តមបានលើកឡើងថា តំណក់ប្រេងដំបូងរបស់កម្ពុជា កើតឡើងស្របចំពេល ប្រជាជាតិយើងទាំងមូល កំពុងអបអរសាទរខួបទី២២ (២៩ ធ្នូ ១៩៩៨-២៨ ធ្នូ ២០២០) នៃការបញ្ចប់សង្គ្រាមផ្ទៃក្នុង និងការទទួលបានសន្តិភាពពេញលេញ។ នេះជាសមិទ្ធិផលប្រវត្តិសាស្រ្តរបស់ប្រទេស និងប្រជាជនកម្ពុជាយើង ដែលកើតចេញពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការដឹកនាំអភិវឌ្ឍន៍ប្រទេសជាតិ ប្រកបដោយស្មារតីទទួលខុសត្រួវខ្ពស់ និងចក្ខុវិស័យវែងឆ្ងាយ។

គូសបញ្ជាក់ថា សម្តេចមហាសេនាបតីតេជោ ហ៊ុន សែន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសអំពីដំណឹងដ៏រីករាយ និងជាមោទនភាពសម្រាប់ប្រជាជនកម្ពុជា ពីការចាប់ផ្តើមទទួលដំណក់ប្រេងលើកដំបូង បន្ទាប់ពីរង់ចាំអស់រយៈពេលជាច្រើនឆ្នាំ។ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា ដំណក់ប្រេងជាលើកដំបូង ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា គឺជាពរជ័យសម្រាប់ប្រជាជន និងប្រទេសជាតិ របស់កម្ពុជាទាំងមូល។

សមិទ្ធផលសន្តិភាព កើតចេញពីនយោបាយឈ្នះឈ្នះ បាននាំមកនូវសមិទ្ធផលថ្មី គឺដំណក់ប្រេងជាលើកដំបូង ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជានេះ។ ចំណូលថវិកាបានពីការលក់ប្រេងរបស់កម្ពុជា នឹងយកទៅប្រើប្រាស់ក្នុងវិស័យអាទិភាព២ គឺវិស័យអប់រំ និងវិស័យសុខាភិបាល ដែលជាវិស័យសំខាន់សម្រាប់កម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើយីហោ(ប៊ី ស្មាត) គឃ្លើនមិនស្តាប់ការណែនាំរបស់មន្ទីរបរិស្ថាន (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

(ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី១៣៨ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចចាប់ខ្លួនបានមេខ្លោងចំនួន ១០នាក់ ជុំវិញករណីកាប់ទន្ទ្រានដីរដ្ឋ និងដកហូតដីជាង ៧ ពាន់ហិកតា នៅខេត្តស្ទឹងត្រែង (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
65 នាក់
ម្សិលមិញ :
247 នាក់
សប្តាហ៍នេះ :
4439 នាក់
ខែនេះ :
16365 នាក់
3 ខែនេះ :
37821 នាក់
សរុប :
405357 នាក់