ខេត្តព្រះសីហនុ ៖ នាពេលបច្ចុប្បន្ននេះក្រុងព្រះសីហនុកំពុងមានការអភិវឌ្ឍន៍រីកចម្រើនគួរឲ្យកត់សម្គាល់ ទន្ទឹមនឹងនោះចំពោះមធ្យោ បាយយានយន្ត ការលក់ដូរក៏មានការកើនឡើងច្រើន ដូច្នេះទាមទារឲ្យមានការចូលរួមគោរពការចតយានយន្ត និងការលក់ដូរគ្រប់ប្រភេទមិនត្រូវយកចិញ្ចើមផ្លូវសាធារណៈដើម្បីបម្រើជាកន្លែងចំណតរថយន្ត និងប្រកបអាជីវកម្មផ្សេងៗដែលបង្កឲ្យបាត់នូវសោភណ្ឌភាព និងការកកស្ទះចរាចរណ៍បង្កឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍ជាដើម ជាពិសេសនៅតាមទីប្រជុំជនផ្សារដូចជាផ្សារពាណិជ្ជកម្ម ផ្សារលើ ផ្សារឃ្លាំងលើ ផ្សារទំនប់រលក និងតំបន់ផ្សារញូស្តាជាដើម។លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុបានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរខេត្តអាជ្ញាធរក្រុងក្នុងការរៀបចំសណ្តាប់ធ្នាប់គឺនៅតាមគោលដៅនីមួយៗ បានដាក់កម្លាំងប្រជាការពារ សណ្ដាប់ធ្នាប់ក្រុង ធ្វើយ៉ាងណាអប់រំផ្សព្វផ្សាយទៅដល់បងប្អូនប្រជាពលរដ្ឋដែលយកចំណីផ្លូវសាធារណៈរបស់រដ្ឋមកប្រកបអាជីវកម្មផ្សេងៗដែលបង្កឲ្យបាត់នូវសោភ័ណភាពបង្កការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុ ខណៈពេលដែលបងប្អូនបានយកចំណីផ្លូវ ចិញ្ចឹមផ្លូវ មកប្រកបអាជីវកម្ម។ ដូចនេះបើមិនស្ដាប់ការណែនាំរបស់អាជ្ញាធរ ក្រុមការងាររបស់ក្រុងនឹងធ្វើការដកហូតនូវសម្ភារ និងមធ្យោបាយយានយន្តគ្រប់ប្រភេទដែលបានចតនៅ លើចិញ្ចើមផ្លូវសាធារណៈតាមទីប្រជុំជនផ្សារ យកមកសាលាក្រុង ដើម្បីរក្សាទុករយៈពេលមួយសប្តាហ៍ជាការព្រមាន និងធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាពរបស់ខ្លួន ត្រូវចូលរួមជាមួយនឹងអាជ្ញាធរក្នុងការរៀបចំសណ្ដាប់ធ្នាប់ ដើម្បីផលប្រយោជន៍រួម ព្រោះក្រុងព្រះសីហនុនាពេលបច្ចុប្បន្នកំពុងមានការអភិវឌ្ឍន៍រីកចម្រើនផ្លូវទាំង៣៤ខ្សែបាន ស្ថាបនារួចរាល់ផ្នែកបេតុង និងបន្តស្ថាបនាក្រាលកៅស៊ូក្នុងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ផងដែរ។លោកអភិបាលក្រុងក៏បានបន្តទៀតថា ក្រុងព្រះសីហនុគឺជាក្រុងទេសចរណ៍ដូចនេះទាមទារឱ្យមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ ដែលប្រកបរបរអាជីវកម្មផ្សេងៗ ចូលរួមជាមួយនឹងអាជ្ញាធរក្រុងក្នុងការរក្សានូវសណ្ដាប់ធ្នាប់សោភ័ណភាពបរិស្ថានល្អ សាកសមទៅនឹងទីក្រុងទេសចរណ៍ធម្មជាតិ មានឆ្នេរសមុទ្រសល្អស្អាត ទឹកសមុទ្រខៀវស្រងាត់ និងជាតារារះនាទិសនិរតី៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា