ថ្លែងសុន្ទរកថាតាមរយៈវីដេអូសម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែននៅព្រឹកថ្ងៃសុក្រនេះនៅក្នុងសម័យប្រជុំពិសេសលើកទី៣១របស់មហាសន្និបាតអង្គការសហប្រជាជាតិស្ដីពី«ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩» ។ចំពោះការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះសម្តេចហ៊ុន សែន បានអំពាវនាវដល់ប្រទេសនានាកុំឱ្យយកបញ្ហានេះធ្វើជារបៀបវារៈភូមិសាស្ដ្រនយោបាយរបស់ខ្លួន។«កម្ពុជាយល់ឃើញថាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ មិនគួរត្រូវបានប្រទេសណាមួយឆ្លៀតយកមកអនុវត្តជារបៀបវារៈភូមិសាស្រ្តនយោបាយរបស់ខ្លួនឡើយ»។សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន ទៅកាន់សម័យប្រជុំពិសេសលើកទី៣១ របស់អង្គការសហប្រជាជាតិ។ បើតាមប្រមុខរដ្ឋាភិបាលកម្ពុជាការធ្វើនយោបាយរបស់ប្រទេសណាមួយលើបញ្ហាសុខភាពសាធារណៈនិងបរិហារប្រទេសនោះលើសមត្ថភាពគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លងមិនមានប្រយោជន៍អ្វីដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនេះឡើយ។ ផ្ទុយមកវិញ សម្តេចបញ្ជាក់ថា គឺសាមគ្គីភាព និង ឯកភាពគ្នាក្នុងតំបន់ និងជាសាកលឯណោះទេ ដែលជាធាតុសកម្មមិនអាចខ្វះបាននៅក្នុងអំឡុងពេលនៃវិបត្តិកូវីដ១៩នេះ។សម្តេចហ៊ុនសែនការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គឺទាមទារនូវការសម្រេចចិត្តរួមគ្នាប្រកបដោយភាពហ្មត់ចត់ក្រោមយន្តការពហុភាគីនិយម និងការគោរពច្បាប់អន្តរជាតិគោរពអធិបតេយ្យភាពរបស់រដ្ឋនីមួយៗ ហើយយកអង្គការសហប្រជាជាតិនិងអង្គការសុខភាពពិភពលោកជាស្នូល។ សម្តេចក៏បានឆ្លៀតឱកាសនេះបញ្ជាក់អំពីសារៈសំខាន់និងភាពចាំបាច់បំផុតសម្រាប់ការធានាថា វ៉ាក់សាំងដែលត្រូវបានរកឃើញ គឺជាទំនិញសាធារណៈនិងមានចរិតសកល ដែលនឹងត្រូវបានផ្គត់ផ្គង់និងចែកចាយក្នុងស្មារតីមនុស្សធម៌ទៅដល់គ្រប់ប្រទេសទាំងអស់ ជាពិសេសចំពោះប្រទេសដែលងាយរងគ្រោះ៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា