ស្ទឹងត្រែង៖មន្ត្រីរដ្ឋបាលជលផលស្ទឹងត្រែងសហការជាមួយនគរបាលស្រុកថាឡាបរិវ៉ាត់និងសហគមន៍បានចុះបង្ក្រាបទូកនេសាទជនជាតិវៀតណាមចំនួន២គ្រឿងដកហូតបានត្រីត្រសក់មួយក្បាលមានទម្ងន់១២គីឡូក្រាមកាលពីថ្ងៃទី៣ខែធ្នូឆ្នាំ២០២០។លោកទុំនីរ៉ូនាយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែងបានឱ្យដឹងនៅព្រឹកថ្ងៃទី៤ខែធ្នូនេះថាៈសមត្ថកិច្ចជលផលស្ទឹងត្រែងដោយមានការសហការពីអធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់និងសហគមន៍ភូមិវាលខ្សាច់បានចុះបង្ក្រាបទូកនេសាទរបស់ក្រុមនេសាទវៀតណាមចំនួន២គ្រឿង។ទូកនេះបានប្រើមងបណ្តែតក្រឡាធំ និងវែងនៅចំណុចជិតស្ពានមេគង្គ ក្នុងសង្កាត់ព្រះបាទ។វត្ថុតាង១,ទូកឌុកឈើ ចំនួន២ គ្រឿង២,ម៉ាស៊ីនម៉ាកហុងដា ១៣ សេស១ គ្រឿង, និងម៉ាស៊ីននូតា ១៨ សេស ១ គ្រឿង៣,មងនីឡុងបណ្តែត២ត្បូងប្រវែង១.០០០ម៉ែត្រជម្រៅ៧ម៉ែត្រក្រឡា២០សមនិងក្រឡា ២៥សម៤, ត្រីត្រសក់១ក្បាលទម្ងន់ ១២គីឡូក្រាម។បន្ទាប់ពីបានពិនិត្យជាក់ស្តែងសមត្ថកិច្ចបានសម្រេចដកហូតទុកនូវមងក្រឡាធំទាំងពីរត្បូងនិងផាកពិន័យអន្តរការទៅតាមច្បាប់ស្តីពីជលផលចំនួន៥លានរៀល។ចំណែកឯទូកទាំងពីរគ្រឿងបានប្រគល់ឱ្យម្ចាស់វិញ។ករណីបើមានលើកទី២មន្ត្រីជំនាញនឹងកសាងសំណុំរឿងបញ្ចូនទៅតុលាការ៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា