ភ្នំពេញ៖សមត្ថកិច្ចឃាត់ខ្លួនស្ត្រីម្នាក់ជាបុគ្គលិកផ្នែកលក់ក្រុមហ៊ុន”អ៊ីងជូហ្គោណា”នៅផ្សារម៉ាក្រូករណីរំលោភលើទំនុកចិត្តដោយយកប្រាក់របស់ក្រុមហ៊ុនអស់ចំនួន៩.២១៤,៨៧ដុល្លារ។ការឃាត់ខ្លួនស្ត្រីនេះបានធ្វើឡើងនៅក្រុមហ៊ុន”អ៊ីងជូហ្គោណា”ក្នុងផ្សារម៉ាក្រូផ្លូវ១០០៣ភូមិបាយ៉ាបសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខកាលពីល្ងាចថ្ងៃទី៤ខែធ្នូឆ្នាំ២០២០។មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថាៈស្ត្រីសង្ស័យឈ្មោះទូចបុព្វត្តាអាយុ៣៦ឆ្នាំជនជាតិខ្មែរមុខរបរបុគ្គលិកផ្នែកលក់ក្រុមហ៊ុន”អ៊ីងជូហ្គោណា”ក្នុងផ្សារម៉ាក្រូស្នាក់នៅបន្ទប់ជួលផ្លូវបេតុងសង្កាត់អូរឬស្សីទី១ខណ្ឌ៧មករាគ្មានសារធាតុញៀន។ចំណែកជនរងគ្រោះឈ្មោះBouillotGauhtierJacquesMarieភេទប្រុសអាយុ៣៨ឆ្នាំជនជាតិជប៉ុនមុខរបរប្រធានក្រុមហ៊ុនអ៊ីងជូហ្គោណាផ្សារម៉ាក្រូស្នាក់ផ្ទះជួលលេខ១៧ផ្លូវ៣២២ សង្កាត់បឹងកេងកង១ខណ្ឌចំការមន កាន់លិខិតឆ្លងដែនលេខ17FV24534 ។ប្រភពពីដើមបណ្តឹងបានប្រាប់សមត្ថកិច្ចឱ្យដឹងថា៖ស្ត្រីជាជនសង្ស័យបានយកលុយរបស់ក្រុមហ៊ុន”អ៊ីងជូហ្គោណា”ផ្សារម៉ាក្រូចំនួន៩.២១៤,៨៧ដុល្លារគ្មានការអនុញ្ញាតទើបក្រុមហ៊ុនដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចឃាត់ខ្លួន។សម្ភារបាត់បង់លុយដុល្លារចំនួន៩.២១៤,៨៧ដុល្លារ៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា