សារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាអន្ដរជាតិនៃអ្នកស្ម័គ្រចិត្ត៥ធ្នូឆ្នាំ២០២០ក្រោមប្រធានបទ«ស្ម័គ្រចិត្តរួមគ្នា យើងអាចធ្វើបាន»។ខ្លឹមសារលិខិតនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងថា «ក្នុងបរិបទកូវីដ-១៩ អ្នកស្ម័គ្រចិត្តរបស់ចលនាអន្ដរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដែលជាអ្នកមានបទពិសោធន៍ជ្រៅជ្រះក្នុងការងារគ្រោះមហន្ដរាយ គឺពុំបាននឿយណាយឡើយក្នុងការបន្ដស្ម័គ្រចិត្តចូលរួមក្នុងការប្រយុទ្ធជំងឺកូវីដ-១៩ ពោលគឺអ្នកស្ម័គ្រចិត្តបាននិងកំពុងខិតខំប្រឹងប្រែងជួយដល់សហគមន៍ងាយរងគ្រោះទាំងឡាយ ក្នុងការជំនះឱ្យបានវិបត្តិភ័យនៃជំងឺរាតត្បាត ជាសកលដ៏កាចសាហាវមួយនេះ។ នៅគ្រប់ទីកន្លែង អ្នកស្ម័គ្រចិត្តបាននិងកំពុងបំពេញការងាររបស់ខ្លួនដោយក្ដីមេត្តា ករុណា មុទិតា ឧបេក្ខានិងប្រកបដោយក្ដីក្លាហានដើម្បីជំនះបានរាល់ផលប៉ះពាល់ដល់ជីវិតផ្ទាល់ខ្លួនផង ដល់ក្រុមគ្រួសារផង ដល់សហគមន៍ផង។»ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវីរៈគ្រូពេទ្យកម្ពុជា បុគ្គលិកសុខាភិបាល ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងឡាយដែលជាទ័ពជួរមុខដ៏សកម្មមិនខ្លាចនឿយហត់ និងគ្រោះថ្នាក់សោះឡើយដើម្បីកម្ពុជា កងកម្លាំងគ្រប់ប្រភេទ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកម្លាំងស្ម័គ្រចិត្តទាំងអស់ រួមទាំងគណៈកិត្តិយសសាខា-អនុសាខា គណៈកម្មាធិការ សាខា-អនុសាខា យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ចំពោះការចូលរួមយ៉ាងសកម្មដើម្បីសុខុមាលភាពសង្គម និងសុខភាពសាធារណៈ ទប់ស្កាត់បានមិនឱ្យកូវីដ-១៩ កើតមានក្នុងសហគមន៍។ ថ្វីត្បិតយើងសម្រេចបានជោគជ័យគួរជាទីមោទក តែយើងមិនត្រូវស្កប់ស្កល់នឹងជ័យជំនះនេះឡើយ«យើងអាចភ្លេចកូវីដ-១៩ តែកូវីដ-១៩ពុំទៅណាឆ្ងាយពីយើងឡើយ»។ ពេលបច្ចុប្បន្ននេះ ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា បាននិងកំពុងតែស្រែកអំពាវនាវដោយទទូច និងអង្វរករសុំឱ្យបង-ប្អូនរួមជាតិបន្ដយកចិត្តទុកដាក់លើកកម្ពស់អនាម័យ អនុវត្តវិធានការជាបន្ដបន្ទាប់របស់ក្រសួងសុខាភិបាល ជាពិសេសរក្សាបានភាពនឹងនរ មិនតក់ស្លុត ភ័យស្លន់ស្លោ ឆោឡោរហូតបាត់បង់ម្ចាស់ការគ្រប់គ្រង ត្រូវបង្កើនការយកចិត្តទុកដាក់ កែប្រែទម្លាប់ផ្ទាល់ខ្លួន និងគ្រួសារមក «រស់នៅធម្មតា តាមបែបគន្លងថ្មី»។ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអំពាវនាវដូចតទៅ៖1- សូមគណៈកិត្តិយសសាខា-អនុសាខា គណៈកម្មាធិការសាខា-អនុសាខា មន្ដ្រី បុគ្គលិក យុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា បន្ដពង្រឹង ពង្រីកការអប់រំផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយថែមទៀត អំពីហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ ជាពិសេសវិធានការនានារបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់មិនឱ្យកើតមានក្នុងសហគមន៍។2- សូមបង-ប្អូនរួមជាតិ ដែលប៉ះពាល់ផ្ទាល់នឹងអ្នកវិជ្ជមានកូវីដ-១៩ សូមទៅធ្វើតេស្ដជាបន្ទាន់ និងស្ម័គ្រចិត្តធ្វើចត្តាឡីស័កឱ្យបានគត់មត់ និងត្រឹមត្រូវ ដើម្បីបង្ការការចម្លងទៅបង-ប្អូន ក្រុមគ្រួសារខ្លួន និងអ្នកដទៃទៀត។3- សូមបង-ប្អូន ដែលមានពាក់ព័ន្ធដោយប្រយោល ស្ម័គ្រចិត្តក្នុងការធ្វើចត្តាឡីស័កឱ្យបាន ត្រឹមត្រូវនិងគត់មត់។ បង-ប្អូន ដែលខ្វះលទ្ធភាពសូមទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីទទួលការជួយឧបត្ថម្ភពីរាជរដ្ឋាភិបាល។4- សូមបង-ប្អូនរួមជាតិទូទាំងប្រទេស រួមកម្លាំងសាមគ្គីភាពស្ម័គ្រចិត្តរួមគ្នាឈានទៅបញ្ចប់ព្រឹត្តិការណ៍ ២៨ វិច្ឆិកា និងបន្ដសកម្មភាពប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដើម្បីធានាបាន លំនឹងសេដ្ឋកិច្ច សុវត្ថិភាពសង្គម និងការអភិវឌ្ឍក្នុងប្រទេសយើងក្រោមម្លប់សន្ដិភាព។សូមអានខ្លឹមសារទាំងស្រុងនៃសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានដូចខាងក្រោមនេះ ៖
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា