ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បន្តចុះផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋក្នុងក្រុងស្វាយរៀង
Mon,07 December 2020 (Time 04:38 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 466នាក់)

ខេត្តស្វាយរៀង ៖ ក្នុងឱកាសខួបលើកទី៩ នៃការបង្កើតក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងដោយមានការចង្អុលបង្ហាញពីលោក លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំដោយលោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្ត និងជាអនុប្រធានប្រតិបត្តិបានបន្តចុះផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋរស់នៅភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ការចុះផ្សព្វផ្សាយ និងអប់រំជូនដល់ប្រជាពលរដ្ឋនៅទីតាំងខាងលើនេះ ដើម្បីឲ្យពួកគាត់បានយល់កាន់តែច្បាស់ពីវិធីសាស្រ្តការពារ និងទប់ស្កាត់ពីជំងឺកូវីដ១៩ រួមជាមួយនិងការផ្តល់ជាអំណោយថ្នាំពេទ្យជូនដល់ប្រជាពលរដ្ឋដែលកើតជំងឺផ្សេងៗប្រចាំកាយ ហើយការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ នេះត្រូវបានរាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តដាក់យ៉ាងខ្លាំងផងដែរ។

លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានមានប្រសាសន៍ឲ្យដឹងថា ការចុះអប់រំដល់ប្រជាពលរដ្ឋពីវិធីសាស្ត្រទប់ស្កាត់ និងការពារជំងឺកូវីដ១៩ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដោយមានកិច្ច សហការជាមួយក្រុមការងារគ្រូពេទ្យមន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងសហភាពសហព័ន្ធយុវជនកម្ពុជាសង្កាត់ស្វាយរៀងសរុបចំនួន២៨នាក់។

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលដឹកនាំដោយលោកវេជ្ជបណ្ឌិត កែរ រដ្ឋា ក៏បានណែនាំដល់ប្រជាពលរដ្ឋពីរបៀបនៃការលាងដៃនឹងអាល់កុល ឬសាប៊ូ ជាមួយនឹងការបង្រៀនពាក់ម៉ាស ដើម្បីធ្វើយ៉ាងណាការពារ និងទប់ស្កាត់មេរោគចូលក្នុងខ្លួន រួមជាមួយនឹងវិធីទប់ស្កាត់មេរោគចូលក្នុងខ្លួនមួយចំនួនផ្សេងទៀតផងដែរ។

លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានបញ្ជាក់ថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជាព្រួយបារម្ភយ៉ាងខ្លាំង  ចំពោះជំងឺកូវីដ១៩ កំពុងតែរីករាល ដាលក្នុងសហគមន៍ ដែលសម្តេចតេជោហៅថា ព្រឹត្តិការណ៍២៨វិច្ឆិកា គឺដោយសារការមិនគោរពតាមវិធានការសុខាភិបាល ការអនុវត្តន៍ចត្តាឡីស័ករបស់ប្រជាពលរដ្ឋមិន ត្រឹមត្រូវធ្វើឲ្យមានការចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតយ៉ាងឆាប់រហ័ស។ ដើម្បីជៀសឆ្ងាយពី ជំងឺដ៏កាចសាហាវនេះប្រជាពលរដ្ឋត្រូវលាងដៃជាប្រចាំជាមួយសាប៊ូ ឬអាល់កុល ពាក់ម៉ាស់រស់នៅគម្លាតសង្គម បើមិនចាំបាច់រស់នៅក្នុងផ្ទះ។

ក្រៅពីនេះក្រុមការងារក៏បានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋឲ្យមានការរស់នៅស្អាតដោយមានអនាម័យល្អ ជាមួយនឹងការគេងស្អាត ហូបស្អាត ដើម្បីធ្វើយ៉ាងណាឲ្យពួកគាត់យល់កាន់តែច្បាស់អំពីការថែទាំសុខភាព ចៀសផុតពីជំងឺកូវីដ១៩ និងជំងឺផ្សេងៗទៀត គោលបំណងធំបំផុតនោះគឺចង់ឃើញប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អ និងក្នុងន័យលើកកម្ពស់វិស័យសុខាភិបាលមួយកម្រិតផងដែរ។

ក្នុងឱកាសនោះ ក្រុមការងាគ្រូពេទ្យឯកឧត្តម ហ៊ុន ម៉ានី បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្រ្តនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួមមាន ៖ អាកុល៥០ដបធំ, ម៉ាស់៦០០ម៉ាស់, សាប៊ូចំនួន ១០០ដុំ, ក្រដាស់រូបភាពផ្សព្វផ្សាយអំពីការថែរក្សាអនាម័យ និងវិធានការការពារទប់ស្កាត់ជំងឺកូវីដ-១៩ ចំនួន១០០សន្លឹក, ទឹកសុទ្ធ ១០០ដបព្រមទាំងថ្នាំពេទ្យសម្រាប់ព្យាបាលជំងឺ១០ថ្ងៃ ជូនប្រជាពលរដ្ឋចំនួន៥០គ្រួសារ មានថ្នាំក្តៅខ្លួន ឈឺក្បាល ក្អក  រាគ ឈឺក្រពះ ថ្នាំបន្តក់ភ្នែក។ល។

លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានបន្ថែមទៀតថា ដោយសារមានការយកចិត្តទុកដាក់ពីសំណាក់លោក ជំទាវកិត្តិសង្កិហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា  ព្រឹទ្ធសភា និងអធិការកិច្ច និងតំណាងរាស្ត្រមណ្ឌលស្វាយរៀង សមាជិកាគណៈកម្មាធិការកណ្តាល  ប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀង និងឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជា ប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ខេត្តបានធ្វើឲ្យការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុង ខេត្តស្វាយរៀ្ងងបានល្អប្រសើរ ដោយមានកោតសរសើរពីក្រសួងសុខាភិបាល និងលោកជំទាវប្រធាន អង្គការសុខភាពពិភពលោកប្រចាំព្រះរាជាណាចក្រកម្ពុជា និងមិនករណីវិជ្ជមានកូវីដ១៩នៅក្នុងខេត្ត ស្វាយរៀងទេ៕

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
215 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
2952 នាក់
ខែនេះ :
9789 នាក់
3 ខែនេះ :
31329 នាក់
សរុប :
487194 នាក់