ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់មន្ត្រីដែលបំរើ ការងារនៅទីស្តីការ ក្រសួងមហាផ្ទៃទាំងអស់ឲ្យមកធ្វើតេស្ត ខណៈដែលមន្ត្រីដែលបំរើការងារក្នុងក្រសួងមហាផ្ទៃត្រូវ បានរកឃើញវិជ្ជមានកូវីដ-១៩ ជាបន្តបន្ទាប់។សម្តេច ស ខេង បានផ្ញើសារជាសំឡេងដោយអំពាវនាងឲ្យមន្ត្រីដែលបានធ្វើតេស្តលើកទី១ កាលពីចុងខែតុលាកន្លងទៅ ឲ្យមកធ្វើតេស្តលើកទី២ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួង។ ចំណែកមន្ត្រីដែលមិនទាន់បានធ្វើតេស្តលើក ទី១ ត្រូវមកធ្វើតេស្តនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ដោយធ្វើតេស្តគ្រប់មន្ត្រីទាំងអស់តែម្តង។ចំណែកក្រសួងសុខាភិបាល ក៏បានប្រកាសផងដែរដល់មន្រ្តីក្រសួងមហាផ្ទៃទាំងអស់ចំនួន១៥៤៤នាក់ ដែលបានធ្វើ តេស្តយកសំណាកលើកទី១ (ពាក់ព័ន្ធព្រឹត្តិការសហគមន៍២៨វិច្ឆិកា) ត្រូវមកតេស្តយកសំណាកលើកទី២ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ ចាប់ផ្តើមពីម៉ោង៨ព្រឹកតទៅ។លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានថ្លែង សូមជំរាបបន្ទាន់ដល់មន្រ្តីក្រសួងមហាផ្ទៃ ដែលបានយកសំណាកលើកទី១ ឲ្យមកយកសំណាកនៅព្រឹកថ្ងៃនេះ នៅក្រសួងមហាផ្ទៃទាំង១៥៤៤នាក់ បូកនឹងអគ្គនាយកដ្ឋានរដ្ឋបាលទាំងអស់៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា