ភ្នំពេញ ៖ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល សម្តេច ហេង សំរិន ប្រធាបរដ្ឋសភាបានបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន ក្នុងមួយខែ ៨លានរៀល រយៈពេល ៦ខែ ចាប់ពីខែធ្នូ ឆ្នាំ២០២០ តទៅ សម្រាប់ចូលរួមទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បីចាក់ជូនពលរដ្ឋយើងដោយឥតគិតថ្លៃ។ឆ្លៀតក្នុងឱកាសនេះសម្តេចក៏សូមសម្តែងការកោតសរសើរដល់រាជរដ្ឋាភិបាលដែលជានិច្ចកាលតែបានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ដល់សុខុមាលភាពប្រជាពលរដ្ឋ ជាពិសេស ក្នុងដំណាក់កាលជួបវិបត្តិកូវីដ-១៩ ដោយបានដាក់ចេញនូវវិធានការយ៉ាងម៉ឹងមាត់និងគ្រប់ជ្រុងជ្រោយ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ជាមួយគ្នានេះសម្តេចក៏សូមលើកទឹកចិត្ត ដល់សមាជិក សមាជិការដ្ឋសភាទាំងអស់ មេត្តាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល នៅក្នុងបេសកកម្មមនុស្សធម៌ដ៏ឧត្តុង្គឧត្តមនេះ តាមលទ្ធភាពរៀងៗខ្លួន ដើម្បីចូលរួមថែរក្សាការពារសុខភាពប្រជាពលរដ្ឋយើង។ជាថ្មីម្តងទៀត សម្តេចសូមអំពាវនាវដល់ជនរួមជាតិទាំងអស់ដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា មេត្តាបន្តធ្វើចត្តាឡីស័ក និងធ្វើតេស្តលើកទី២និងលើកទី៣ តាមការកំណត់របស់ក្រសួងសុខាភិបាលឲ្យហ្មត់ចត់ ត្រឹមត្រូវ ដើម្បីទប់ស្កាត់កុំឲ្យជំងឺកូវីដ-១៩ បង្ករជាគ្រោះមហន្តរាយធ្ងន់ធ្ងរ ដល់សង្គមជាតិយើង។សម្តេចប្រធានរដ្ឋសភាក៏សូមអំពាវានាវដល់ជនរួមទាំងអស់បន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួនរាល់វិធានការការពារ ទាំងឡាយដែលបានដាក់ចេញ ដោយក្រសួងសុខាភិបាល ដូចជាត្រូវពាក់ម៉ាសជានិច្ច គួរជៀសវាងការជួបជុំគ្នាដែលមានមនុស្សច្រើន ត្រូវរក្សាគម្លាតសង្គមនិងបុគ្គល និងឧស្សាហ៍លាងសម្អាតដៃជាប្រចាំ ហើយមិនត្រូវចេញពីផ្ទះឡើយ បើមិនមានការចាំបាច់។ជាមួយគ្នានេះ សម្តេចប្រធានបានបញ្ជាក់ផងដែរថា នៅថ្ងៃនេះ សម្តេច និងសមាជិកគ្រួសារ ដែលបានពាក់ព័ន្ធនឹងព្រឹត្តការណ៍២៨វិច្ឆិកា បានធ្វើតេស្តលើកទី២ផងដែរ។ សុខភាពសម្តេច និងក្រុមគ្រួសារទាំងអស់មានលក្ខណៈល្អប្រសើរជាធម្មតា ហើយខ្ញុំនិងក្រុមគ្រួសារ នឹងបន្តធ្វើចត្តាឡីស័កក្នុងផ្ទះ រហូតគ្រប់១៤ថ្ងៃ។ ទន្ទឹមនោះ សម្តេចសូមជូនពរជនរួមជាតិ ទទួលបានសេចក្តីសុខ និងសុភមង្គលគ្រប់ក្រុមគ្រួសារ និងសូមឲ្យជំងឺកូវីដ-១៩ ដ៏សាហាវនេះ ជៀសចេញចាកឆ្ងាយពីសលកលោកយើងនេះ ក្នុងពេលឆាប់ៗនេះទៅ៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា