នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំ ACMEC ដែលប្រារព្ធធ្វើឡើងតាមប្រព័ន្ធវីដេអូ។នៅក្នុងកិច្ចប្រជុំដ៏សំខាន់នេះគឺផ្ដោតទៅលើមូលបទ ” ភាពជាដៃគូសម្រាប់ការតភ្ជាប់ និងភាពធន់” ។ នៅក្នុងកិច្ចប្រជុំនេះ អ្វីដែលសំខាន់គឺមានចេញឯកសារទីមួយគឺសេចក្តីថ្លែងការណ៍ភ្នំពេញនៃកិច្ចប្រជុំកំពូល ACMEC លើកទី៩ ដោយគូសបញ្ជាក់ទៅលើចំណុចសំខាន់ៗជាពិសេសពាក់ព័ន្ធទៅ នឹងអ្វីដែលជាការយកចិត្តទុកដាក់របស់ប្រទេស ACMEC ទាំងប្រាំប្រទេសក្នុងនោះកម្ពុជាគឺជាប្រទេសមួយជាប្រទេសស្ថាបនិកមួយដែរ។លទ្ធផលសំខាន់ៗនៃកិច្ចប្រជុំនេះទី១)គឺការចេញសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញទី២)បញ្ជីគម្រោងអាទិភាពរបស់ ACMECទី៣)គឺការអនុម័តទៅលើក្របខ័ណ្ឌអភិវឌ្ឍន៍ ដែលនៅក្នុងនេះប្រទេសថៃបានប្រកាសអនុវត្តសន្យាដាក់មូលនិធិ២០០លានដុល្លារ ហើយកម្ពុជាក៏សម្រេចដាក់៧លានដុល្លារ ក្នុងមូលនិធិផងដែរ សម្រាប់អនុវត្តគម្រោងអាទិភាពក្នុងប្រទេស ACMEC ទាំង៥នេះ។អង្គប្រជុំក៏បានគូសបញ្ជាក់ផងដែរអំពីគម្រោងដៃគូអភិវឌ្ឍន៍របស់ ACMEC នៅក្នុងក្រុមទី១ ដែលមានចិន ជប៉ុន កូរ៉េ ឥណ្ឌា និងសហរដ្ឋអាមេរិក ។ និងក្រុមទី២ ដែលជាប្រទេសដៃគូអភិវឌ្ឍន៍ ACMEC ដែលមានប្រទេស អ៊ីស្រាអែល និងណូវែលហ្សេឡង់ ។នៅក្នុងកិច្ចប្រជុំនេះថ្នាក់ដឹកនាំនៃប្រទេស ACMEC បានពិភាក្សាគ្នាផ្លាស់ប្ដូរមតិយោបល់ អំពីការប្រឈមទាំងឡាយជាពិសេសការប្រឈមនឹងជំងឺរាតត្បាត កូវីដ១៩ ដែលប៉ះពាល់ទាំងស្រុងតែម្តង។ កិច្ចប្រជុំក៏បានផ្លាស់ប្ដូរមតិជុំវិញក្នុងការឆ្លើយតបជាពិសេសក្រោយការបញ្ចប់កូវីដ១៨នេះ ដើម្បីខិតខំជំរុញឱ្យសេដ្ឋកិច្ចមានភាពល្អប្រសើរឡើងវិញ។លើសពីនេះទៅទៀត ប្រមុខរដ្ឋាភិបាលនៃប្រទេស ACMEC បានផ្លាស់ប្ដូរមតិយកចិត្តទុកដាក់ចំពោះការតភ្ជាប់គម្រោងទាំងឡាយទាំងផ្នែកទន់ និងផ្នែករឹង ដូចជាហេដ្ឋារចនាសម្ព័ន្ធជាដើម ជាពិសេសការជំរុញសេដ្ឋកិច្ចឌីជីថល។ ជាមួយគ្នានោះផងដែរប្រមុខរដ្ឋាភិបាល ACMEC ក៏បានលើកឡើងអំពីការបន្តជំរុញអភិវឌ្ឍផែនការមេ និងការជំរុញវិស័យសំខាន់ៗជាច្រើនទៀត ដូចជាពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ភ្ជាប់សហគ្រាសធុនតូច និងមធ្យម និងការពង្រឹងវិស័យសុខាភិបាល។នៅក្នុងកិច្ចប្រជុំនេះផងដែរ ថ្នាក់ដឹកនាំក៏បានពិភាក្សាគ្នាអំពីការធ្វើការគ្នារួមគ្នាក្នុងក្របខណ្ឌ ACMEC នេះ ដោយត្រូវឲ្យមានលេខាធិការដ្ឋានACMECហើយថ្នាក់ដឹកនាំក៏បានពិភាក្សាដោយផ្លាស់ប្ដូរមតិយោបល់គ្នាទៅវិញទៅមក ហើយត្រង់ចំនុចនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានគាំទ្រនូវការលើកឡើងនេះផងដែរ ហើយថ្នាក់ដឹកនាំ ACMEC នឹងបង្កើតឲ្យមាន លេខាធិការដ្ឋាន ACMECនេះនាពេលខាងមុខផងដែរ។ក្នុងនោះប្រមុខរដ្ឋាភិបាលACMECសូមឲ្យស្រីស្នើសុំឲ្យវិស័យឯកជនបន្តចូលរួមដោយសកម្មនៅក្នុងការអភិវឌ្ឍន៍នេះ ជាពិសេសការបន្តប្រជុំក្នុងវេទិកាធុរកិច្ច CO. ACMEC នេះ។នៅក្នុងកិច្ចប្រជុំនេះផងដែរសម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍លើកឡើងជាច្រើនចំណុចបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់កម្ពុជា ក៏ដូចជាសមាជិកទាំងអស់នៅក្នុងការជំរុញឲ្យប្រទេស ACMEC អនុវត្តសកម្មភាពទទួលបានជោគជ័យ ជាពិសេសគឺការជំរុញការតភ្ជាប់ និងការកសាងសហគមន៍ ACMEC ធ្វើយ៉ាងណាប្រែក្លាយឲ្យអនុតំបន់ ACMEC មានកំណើនសេដ្ឋកិច្ចខ្ពស់ និងជំរុញការបណ្ដុះបណ្ដាលធនធានមនុស្ស ជំរុញការតភ្ជាប់ ជំរុញឲ្យសេដ្ឋកិច្ចអនុតំបន់នេះកាន់តែលឿនទៅមុខ ជាពិសេសគឺការជំរុញការកាត់បន្ថយគំលាត និងការកាត់បន្ថយភាពក្រីក្រ។សម្ដេចតេជោនាយករដ្ឋមន្ត្រីបានស្នើឲ្យធ្វើយ៉ាងណាប្រទេសទាំងអស់យកចិត្តទុកដាក់ទៅលើបញ្ហាវ៉ាក់សាំងគ្រាដែលប្រទេសវៀតណាមបានប្រកាសទិញវ៉ាក់សាំងប្រទេសឡាវនិងថៃក៏បានប្រកាសទិញវ៉ាក់សាំងដែរ។សម្ដេចតេជោនាយករដ្ឋមន្ត្រីបានស្នើឲ្យមានការចែករំលែកបទពិសោធន៍ ក្នុងការប្រើប្រាស់វ៉ាក់សាំងនេះផងដែរ។សម្ដេចតេជោក៏បានប្រកាសដែរថាកម្ពុជាគ្រោងនឹងទិញវ៉ាក់សាំងជំនួនមួយលានដូសហើយកម្ពុជាក៏ត្រូវការចាក់វ៉ាក់សាំងទៅដល់មនុស្សចំនួន១០លាននាក់ផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា