រំភើបណាស់...ឯកឧត្តម ពេជ្រ ស្រស់ សម្រេចចិត្តទិញអង្ករ៦តោន ដើម្បីចែកជូនដល់បងប្អូន ដាច់ស្បៀង ពិសេសជូនដល់.
នៅមុននេះបន្តិច ឯកឧត្តម ពេជ្រ ស្រស់ បានបង្ហោះសារយ៉ាងរំភើប ចែកជូនបងប្អូនឲ្យបានជ្រាបថា "ជួយប្រាប់តគ្នាផង ! ក្រៅពីទាមទារលើវិស័យធនាគារឲ្យជួយ សម្រួលដល់ពលរដ្ឋខ្មែរ ខ្ញុំ ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា សម្រេច ទិញអង្ករ ៦ តោន ដើម្បីចែកដល់បងប្អូន ដាច់ស្បៀងពិតប្រាកដក្នុងកាលៈទេសៈ នេះចំនួន ៣០០គ្រួសារ ដោយទទួលបាន នូវអង្ករ ២៥ គីឡូរក្រាម និងមីមួយកេស ជាពិសេសបងប្អូនរើសអេតចាយ និងបង ប្អូនប្រកបមុខរបរធាក់ស៊ីក្លូ ដូច្នេះសូមបង ប្អូនទាក់ទងមកលេខ 012 32 47 11 និង093 32 47 11។ សូមអរគុណ"។
ដំណឹងមួយនេះពិតជាធ្វើឲ្យបងប្អូន ប្រជាពលរដ្ឋលោកមានសេចក្តីត្រេកអរជាខ្លាំង ព្រោះតែពេលនេះពួកគាត់ពិតជាមានការលំបាកខ្លាំងណាស់ ទាំងបញ្ហាស្បៀង និងការបញ្ហាបំណុលនានា ដែលបញ្ហាទាំងអស់នេះ មកពីវីរុសកូវីដ ១៩ ដែលបានរាលត្បាតពេញពិភពលោក៕