ខេត្តក្រចេះ ៖ នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានទទួលអង្ករដែលជាអំណោយរបស់សាខាគយ និងរដ្ឋាករខេត្តក្រចេះចំនួន៣តោន ស្មើនឹង១២០បាវ ដើម្បីទុកសម្រាប់បម្រើការងារមនុស្សធម៌ សម្រាប់ចែកជូនប្រជាពលរដ្ឋ ដែលមានភាពទីទាល់ក្រ ដែលជួបនឹងវិបត្តិជំងឺ កូវីដ១៩ នៅក្នុងស្រុក.ក្រុងចំនួន៦ របស់ខេត្តក្រចេះ។ អំណោយនេះបានទទួលពី លោក ចាន់ សំបូរ ប្រធានសាខាគយ និងរដ្ឋាករខេត្តក្រចេះ រួមនិងមន្ត្រីក្រោមឱវាទ។លោក វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ សាខាគយ និងរដ្ឋាករខេត្តក្រចេះ ដែលដឹកនាំដោយលោក ចាន់ សំបូរ ជាប្រធាន បាននាំយកអង្ករចំនួន ៣តោនស្មើនឹង១២០បាវ យកមកប្រគល់ជូនរដ្ឋបាលខេត្តដើម្បីសម្រាប់ទុកចែកជូនពលករ និងប្រជាពលរដ្ឋក្រីក្រដែលជួបនឹងវិបត្តិជំងឺខូវិត១៩។លោក ចាន់ សំបូរ ប្រធានប្រធានសាខាគយ និងរដ្ឋាករខេត្តក្រចេះ បានបញ្ជាក់ឲ្យដឹងថា ប្រសិនបើខាង រដ្ឋបាលខេត្តក្រចេះ ត្រូវការជំនួយអង្ករ ឬសម្ភារៈអ្វីបន្ថែមទៀត ក្នុងការត្រៀមប្រយុទ្ធប្រឆាំងនឹងជំងឺ កូវិត១៩នេះ លោកនឹងបន្តជួយទៅតាមលទ្ធភាពដែលខាងសាខាគយ និងរដ្ឋាករខេត្តក្រចេះ មិនមែនជួយត្រឹមតែមួយលើកទេគឺ មានឱកាសជួយនៅលើកក្រោយទៀត ប្រសិនបើខាងរដ្ឋបាលខេត្តក្រចេះត្រូវការបន្ថែម៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា