ខេត្តព្រះសីហនុ ៖ ទីតាំងដីមួយកន្លែងដែលបានធ្វើសកម្មភាពចាក់លុបព្រែកតំបន់ស្ពានអូរត្រេះស្ថិតក្នុងភូមិគគី ឃុំ បិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានលោកគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបញ្ជាឲ្យកាយឡើងវិញ នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ។បើតាមមន្រ្តីជលផល ខេត្តព្រះសីហនុនាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០កន្លងទៅនេះបានធ្វើការបញ្ជាក់ថា គ្រឿងចក្រ (អេស្ការវទ័រ) ដែលត្រូវបានចាប់ឃាត់ទុក ខណៈកំពុងធ្វើសកម្មភាពជាក់ស្តែង កាយដីចាក់លុបព្រែតំបន់ស្ពានអូរត្រេះ ស្ថិតក្នុងភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់នោះ គឺជាគ្រឿងចក្រ របស់កងវិស្វកម្មដែលមានភារកិច្ចសាងសង់ផ្លូវក្នុងខេត្តព្រះសីហនុ។មន្រ្តីជលផលដដែលបានបន្តទៀតថា ទីតាំងដីចំណីព្រែកចំណុចនេះកន្លងមកមានការចាក់ដីលុបម្តងរួចមកហើយ ប៉ុន្តែរកមុខអ្នកទទួលខុសត្រូវមិនឃើញសោះដោយសារតែនៅពេលមន្រ្តីចុះទៅធ្វើការត្រួតពិនិត្យគ្រឿងចក្រត្រូវបានគេដកចេញអស់ និងរកមិនឃើញអ្នកទទួលខុសត្រូវជាម្ចាស់ដីនោះឡើយ ហើយសូម្បីតែអ្នកចាំដីក៏គ្មានដែរ គឺក្រុមការងារបានត្រឹមធ្វើកំណត់ហេតុធ្វើរបាយការណ៍ជូនទៅថ្នាក់ដឹកនាំរដ្ឋបាលខេត្តបានជ្រាបតែប៉ុណ្ណោះ។ ប៉ុន្តែសំរាប់ពេលនេះ មន្រ្តីជលផលបានធ្វើការចាប់ឃាត់ គ្រឿងចក្រ (អេស្កាវទ័រ) មួយគ្រឿង ខណៈកំពុងធ្វើសកម្មភាពកាយដីលុបព្រែកដោយខុសច្បាប់ ចំណែករថយន្តដឹកដីមួយចំនួនទៀតចាប់មិនបានទេ ដោយសារពួកគេដឹងមុនបានបើករត់គេចអស់ តែ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺទាំងគ្រឿងចក្រ (អេស្កាវទ័រ) និងរថយន្តដឹកដីសុទ្ធសឹងបំពាក់ស្លាកកងវិស្វកម្មទាំងអស់ និងប្រើប្រាស់ស្លាកលេខ ខម ផងដែរ គឺជារថយន្តរបស់ក្រុមកងអង្គភាពវិស្វកម្មដែលមានតួនាទីមកបំពេញការងារសាងសង់ផ្លូវក្នុងខេត្តព្រះសីហនុ។ជាមួយគ្នានេះប្រជាពលរដ្ឋខេត្តព្រះសីហនុបានលើកឡើងបែបរិះគន់ត្រង់ៗថា កងវិស្វកម្មគឺជាអង្គភាពជំនាញខាងសាងសង់ផ្លូវរបស់រាជរដ្ឋាភិបាលចុះហេតុអីបានជាទៅយកគ្រឿងចក្រទាំងនោះទៅស៊ីឈ្នួល បំរើលើបទល្មើសដឹកដីចាក់លុបព្រែកធម្មជាតិដោយខុសច្បាប់ព្រោះតែប្រាក់ទៅវិញ ជាហេតុបង្កឲ្យមាន ភាពស្មុគស្មាញដល់រដ្ឋបាលខេត្ត។ អ្វីដែលបានលើកឡើងខាងលើ ប្រជាពលរដ្ឋក៏បានសំណូមពរផងដែរទៅដល់នាយឧត្តមសេនីយ៍ ខ្វាន់ សៀម ដែលជាអ្នកគ្រប់គ្រង និងទទួលខុសត្រូវលើក្រុមកងវិស្វកម្ម ឲ្យមេត្តាធ្វើការពិនិត្យឡើងវិញរាល់ទង្វើរបស់មន្រ្តីក្រោយឱវាទដែលកំពុងប្រព្រឹត្តខុសពីតួនាទីរបស់ខ្លួនបានប្រើប្រាស់គ្រឿងចក្ររបស់អង្គភាពទៅបំរើបទល្មើសផ្ទុយពីផ្លូវច្បាប់បង្កផលប៉ះពាល់ភាពថ្លៃថ្នូរដល់អង្គភាពកងវិស្វកម្ម និងសង្គមជាតិ។ជុំវិញករណីខាងលើនេះ អ្វីដែលគួរកត់សម្គាល់ផងដែរនោះ គឺម្ចាស់ដីដែលជួលឲ្យក្រុមកងវិស្វកម្មចាក់ដីលុបព្រែកនោះ ក៏ជាមន្រ្តីមានដែលមានបុណ្យស័ក្តិថ្នាក់នាយឧត្តមសេនីយ៍នៅក្រុងភ្នំពេញផងដែរ។ នេះបើតាមការខ្សឹបប្រាប់ឲ្យដឹងពីសំណាក់មន្រ្តីសាលាស្រុកព្រៃនប់៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា