យោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះសមាជិករាជរដ្ឋាភិបាល និងមន្ត្រីគ្រប់ជាន់ថ្នាក់ លើការប្រយុទ្ធប្រឆាំងនៃការរាលដាលជម្ងឺកូវិដ ១៩ កន្លងមក នៅព្រឹកថ្ងៃសៅរ៍ ១១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០២០ ឯកឧត្តម វេង សាខុន ជាសមាជិករាជរដ្ឋាភិបាល និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ រួមជាមួយសហការី បាននាំយកសម្ភារស្នាក់នៅសម្រាប់ពលករខ្មែរធ្វើមាតុភូមិនិវត្តន៍នាពេលបច្ចុប្បន្ន និងពេលខាងមុខ រួមជាមួយម៉ាស មកផ្តល់ជូនស្រុកតំបែរ និងជួបសំណេះសំណាលជាមួយក្រុមការងារស្រុកទប់ស្កាត់កូវីដ-១៩។តាមសេចក្តីរាយការណ៍របស់លោកសុខសារិទ្ធអភិបាលនៃគណៈអភិបាលស្រុកបានឲ្យដឹងដោយសង្ខេបអំពីសកម្មភាពសំខាន់ៗនៃការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងបទបញ្ជាលេខ ០២ របស់រាជរដ្ឋាភិបាល កន្លងមកថា ក្រុមការងារទប់ស្កាត់ជំងឺកូវីដ-១៩ ថ្នាក់ស្រុកបានធ្វើយុទ្ធនាការផ្សព្វផ្សាយតាមឧឃោសនស័ព្ទ តាមផ្ទះ តាមរយៈ Facebood និងខិតប័ណ្ណ និងនាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋ។ បែងចែកក្រុមការងារចុះជាប់ទៅតាមឃុំទាំង៧ ចាត់មធ្យោបាយដឹកជញ្ជូនពលករមកពីក្រៅប្រទេសយកមកស្នាក់នៅដាច់ដោយឡែក។ ការិយាល័យសុខាភិបាលបានបង្កើតក្រុមឆ្លើយតបរហ័យថ្នាក់ស្រុក និងនៅមណ្ឌលសុខភាពទាំង៦។ ចាត់ក្រុមស្រាវជ្រាវលើពលរដ្ឋខ្មែរដែលបានទៅចូលរួមពិធីសាសនានៅក្រៅប្រទេស ជនបរទេសមកស្នាក់នៅក្នុងស្រុក និងពលរដ្ឋដែលបានវិលត្រឡប់ពីការធ្វើចំណាកស្រុក ដែលមានការសង្ស័យថាមានទំនាក់ទំនងផ្ទាល់ និងដោយប្រយោលជាមួយអ្នកផ្ទុកជំងឺ។ ណែនាំម្ចាស់ក្លឹប ផ្អាកការជួបជុំតាមវត្ត ផ្អាកការថ្វាយបង្គំនៅវិហារ ស៊ូវ៉ាវ សាលារៀនរដ្ឋ និងឯកជន ចុះពិនិត្យការលក់ឧបករណ៍ធ្វើតេស្តគ្មានការអនុញ្ញាត និងលក់កេងកម្រៃ។ល។ ដោយឡែក អ្នកទើបមកពីក្រៅស្រុកត្រូវទុកឲ្យស្នាក់នៅក្នុងកន្លែងចត្តាឡីស័ក ១៤ថ្ងៃ ដែលបានរៀបចំនៅគ្រប់ឃុំ សរុបមាន ១២អគារ មាន ៥៤បន្ទប់ អាចផ្ទុកបាន ២១៦គ្រែ ដោយចំបាច់ត្រូវបំពាក់សម្ភារ បរិក្ខារប្រើប្រាស់ឲ្យបានគ្រប់គ្រាន់ផងដែរ។មានមតិសំណេះសំណាលនាខណ:នេះ ឯកឧត្តមប្រធានក្រុមការងារ សូមថ្លែងអំណរគុណជូនចំពោះសប្បុរសជន សមាជិកក្រុមការងារដែលបានបរិច្ចាកថវិកា និងសម្ភារជួយដល់ក្រុមការ ងារសម្រាប់បម្រើឱ្យសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩។លោកបានវាយតម្លៃខ្ពស់ចំពោះភាពទទួលខុសត្រូវនិងការយកចិត្តទុកដាក់ក្នុងឆន្ទ:ចូលរួមប្រយុទ្ធប្រឆាំងការរាលឆ្លងជំងឺនេះក្នុងស្រុកតំបែរទាំងមូល។នាឱកាសនេះលោកបានណែនាំដល់ក្រុមការងារមន្រ្តីសុខាភិបាលត្រូវខិតខំសហការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលបន្ថែមទៀតដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ នេះឱ្យកាន់តែមានប្រសិទ្ធភាព។ រៀបចំទុកដាក់ និងប្រើប្រាស់សម្ភារបរិក្ខារឱ្យបានត្រឹមត្រូវ សមស្របតាមវិធានការអនាម័យ។ ស្ថិតក្នុងបរិបទនេះ យើងក៏ត្រូវយកចិត្តទុក ដាក់ជម្រុញផលិតកម្មស្បៀងដើម្បីធានាដល់ការផ្គត់ផ្គង់ក្នុងស្រុក។ ចំពោះសមាជិកក្រុមការងារត្រូវសកម្មចុះជាប់មូលដ្ឋានដើម្បីពិនិត្យតាមដានរាល់បញ្ហាដែលអាចកើតឡើងដោយចៃដន្យ និងធ្វើការដោះស្រាយឱ្យបានទាន់ពេលវេលា។ ក្នុងគោលបំណងចូលរួមចំណែកដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន និងដើម្បីជួយសម្រួលដល់មន្រ្តី និងបងប្អូនប្រជាពលរដ្ឋដែលទើបវិលត្រឡប់ពីការធ្វើចំណាកស្រុក ឯកឧត្តមប្រធានបានជួយឧបត្ថម្ភប៉ៅអ៊ីបត់ មុង ភួយ និងខ្នើយ ដែលមួយមុខៗមានចំនួន ១៤០សម្រាប់។ ក្នុងឱកាសនោះ ឯកឧត្តមប្រធានក៏បានជួយឧបត្ថម្ភថវិកាបន្ថែមសម្រាប់ក្រុមការងារថ្នាក់ស្រុកចំនួន ៤លានរៀល ឃុំទាំង៧ ដោយឃុំនីមួយៗទទួលបាន ១លានរៀល ការិយាល័យសុខាភិបាលស្រុក ២លានរៀល និងមន្រ្តីក្រោមឱវាតស្រុក និងឃុំចំនួន ៦០នាក់ ម្នាក់ៗទទួលបានថវិកា ៤ម៉ឺនរៀលផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា