ថ្ងៃច័ន្ទ ទី១៣ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
អធិការដ្ឋាននគរបាលក្រុងព្រះសីហនុធ្វើសន្និសីទសារព័ត៌មានបង្ហាញជនសង្ស័យអំពីករណីហិង្សា
Mon,20 April 2020 (Time 02:31 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 529នាក់)

ខេត្តព្រះសីហនុ ៖ នៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុបានធ្វើសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ បង្ហាញជនសង្ស័យ អំពីករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើដាវកាប់បណ្តាលឲ្យរបួសធ្ងន់) នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០កន្លងទៅវេលាម៉ោង១៦ និង៤០នាទី នៅចំណុចមុខក្រុមហ៊ុនក្រឡុកបេតុង ស្ថិតនៅក្រុមទី១៤ ភូមិ២ សង្កាត់លេខ៣ ក្រុង.ខេត្តព្រះសីហនុ ដែលបង្កឡើងដោយជនសង្ស័យមានគ្នាចំនួន០៧នាក់បានធ្វើសកម្មភាពដោយជិះម៉ូតូចំនួន០៣គ្រឿង គឺម៉ូតូម៉ាកសង់ប៊ិចចំនួន០២គ្រឿង ម៉ាកនិចចំនួន០១គ្រឿង ប្រើដាវកាប់ទៅលើជនរងគ្រោះ០៣នាក់ដែលកំពុងជិះម៉ូតូហ្សូមើអ៊ិចបណ្តាលឲ្យរងរបួសធ្ងន់ចំនួន០២នាក់។

លោកវរសេនីយ៍ទោ តី វិសាល អធិការនគរបាលក្រុងព្រះសីហនុបានមានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿនអគ្គស្នងការនគរបាលជាតិ លោក សាយ សំអាល់ ប្រធានក្រុមការងារចុះជួយពង្រឹងខេត្តព្រះសីហនុ និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដោយមានការចង្អុលដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាល ខេត្តព្រះសីហនុនិងមានការសម្របសម្រួលដឹកនាំពីនីតិវិធីដោយលោក សៀង សុខ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងរបស់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានសហការជាមួយកម្លាំងរបស់អធិការដ្ឋាន នគរបាលស្រុកព្រៃនប់ ឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង០៤នាក់គឺ ទី១.ឈ្មោះ ផល វាសនា ជាជនដៃដល់, ទី២.ឈ្មោះ សុវណ្ណ វាចាជីវ៉ា, ទី៣.ឈ្មោះ ភូ សុភា និងទី៤.ឈ្មោះ ជុំចាន់ធី និងបក្សពួក០៣នាក់ទៀត ក្នុងការប្រព្រឹត្តបទល្មើស។ បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

លោកអធិការបានបន្តទៀតថា ជនសង្ស័យទាំង០៧នាក់មានឈ្មោះទី១.ឈ្មោះ ផល វាសនា ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ទី២.ឈ្មោះ សុវណ្ណ វាចាជីវ៉ា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិស្មាច់ដែងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទី៣.ឈ្មោះ (ភូ សុភា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ស្នាក់នៅភូមិរាម ឃុំស្មាច់ដែង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទី៤.ឈ្មោះ ជុំ ចាន់ធី ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្រុមទី៧ ភូមិ១ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ ចំណែកបក្សពួកដែលនៅសេសសល់ចំនួន០៣នាក់ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្តដើម្បីឃាត់ខ្លួន ជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ដោយកន្លងមកក្មេងទំនើងទាំងអស់នេះតែងតែធ្វើសកម្មភាពបង្កការអុកឡុកក្នុងមូលដ្ឋាន៕

ព័ត៌មានគួរចាប់អារម្មណ៍

ផែនទីដែនជម្រកសត្វព្រៃកែវសីមា ៣ ផ្ទាំង និងសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន ប្រគល់ជូន លោកមេភូមិត្រពាំងឈូក ទុកអនុវត្ត និងផ្សព្វផ្សាយ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលថ្នាក់ក្រោមជាតិពង្រឹងការចូលរួមទទួលខុសត្រូវក្នុងការគ្រប់គ្រងធនធានធម្មជាតិ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

ឈួញឈើដុះស្លែប្រចាំខេត្តរតនះគីរី បានលាក់ទុកប្រភេទឈើ ឈ្លីចជាច្រើនដុំ ត្រូវបានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវសហការជាមួយកម្លាំងបរិស្ថានចុះបង្រ្កាប... (ហង្សនាគ០២)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត ជា ដែន ប្រធានកិត្តិយស សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា នឹងជាប្រធានស្តីទី សមាគមសម្ព័ន្ធអភិវឌ្ឍន៍ពាណិជ្ជកម្មកម្ពុជា (Cambodia Commercial Alliance Development Association - CCADA) បានចុះនាំយកអំណោយ ជូនដល់សិស្សានុសិស្ស រួមទាំងលោកគ្រូ អ្នកគ្រូ ក្នុងសាលាបឋមសិក្សាកងមាស (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើ ចាប់បានស្ត្រីវ័យចំណាស់ម្នាក់ដែលល្បីរឿងជួញដូរសាច់សត្វព្រៃ និងសិប្បកម្មឈើក្នុងខេត្តមណ្ឌលគិរី..! (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8 នាក់
ម្សិលមិញ :
186 នាក់
សប្តាហ៍នេះ :
1728 នាក់
ខែនេះ :
16381 នាក់
3 ខែនេះ :
37367 នាក់
សរុប :
407713 នាក់