ថ្ងៃច័ន្ទ ទី១៣ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
មនុស្ស២ក្រុមប្រដាប់ដោយអាវុធគ្រប់ដៃផ្ទុះហិង្សាបង្កឲ្យរងរបួស និងខូចខាតទ្រព្យសម្បត្តិ
Tue,21 April 2020 (Time 01:34 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 529នាក់)

ខេត្តព្រះសីហនុ ៖ មនុស្សចំនួន២ក្រុមដែលគេអះអាងថា ម្ខាងគឺក្រុមបងធំបង្កភាពអានាធិបតេយ្យដីធ្លីលើដីតំបន់ពយម៉ាចូវ ស្ថិតក្នុងភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ និងម្ខាងទៀតជាក្រុមកម្មករយាមដីឲ្យគេបានផ្ទុះហិង្សាកើតឡើងយ៉ាងខ្លាំងខ្លា ដោយភាគីទាំងសងខាងម្នាក់ៗ សុទ្ធសឹងមានអាវុធគ្រប់ដៃ ខ្លះកាន់ដំបង ខ្លះកាន់ កាំបិត និងខ្លះប្រដាប់ដោយចំពៀមកៅស៊ូ និងមានរហូតដល់ការប្រើប្រាស់កាំភ្លើងបាញ់ជាច្រើនគ្រាប់លន់ឮ រំពងពេញភូមិ ជាលទ្ធផលក្រោយពេលបញ្ចប់ទំនាស់រថយន្ត (ហាយលេនឌឺ) ចំនួនមួយគ្រឿងរងការខូចខាតស្ទើរទាំងស្រុងដោយកាវាយកម្ទេច និងមនុស្សចំនួន៤នាក់រងរបួស។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ២១យប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០កន្លងទៅនៅត្រង់ចំណុចភូមិគគី ឃុំបិត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (តំបន់ពយម៉ាចូវ)។

ពាក់ព័ន្ធទៅករណីខាងលើនេះ បើតាមប្រជាពលរដ្ឋរស់នៅជិតចំណុចកើតហេតុបានប្រាប់ឲ្យដឹងថា គេឃើញភាគីម្ខាងដែលជាក្រុមកម្មករសំណង់ និងអ្នកយាមដីឲ្យគេមានគ្នាប្រមាណជិត២០នាក់បានអង្គុយ ផឹកស៊ីជុំគ្នានៅក្នុងរបងដីឡូត៍របស់ពួកគេ លុះក្រោយមកក៏ស្រាបតែមានរថយន្តចំនួន២គ្រឿង គឺទី១ ម៉ាក (ហាយលេនឌឺ) ពណ៌ស្ករមួយគ្រឿង និងរថយន្តម៉ាកកូរ៉ូឡាមួយគ្រឿងបើកភ្លើងហ្វាសំដៅទៅលើ ក្រុមអ្នកអង្គុយផឹក និងបានស្រែកឡូឡា និងមានមនុស្សចំនួនប្រមាណជាង៣០នាក់មកជាមួយផងដែរ ដោយមនុស្សទាំងនោះម្នាក់ៗ នៅក្នុងដៃមានកាន់ដំបង .កាំបិត.ពូថៅ.ចំពៀមកៅស៊ូ និងដុំថ្មបានធ្វើសកម្មភាពគប់ទៅលើក្រុមអ្នកអង្គុយផឹកទាំងកំរោលតែម្តងបណ្តាលឲ្យផ្ទះសម្បែងរបស់ក្រុមកម្មករសំណង់រងខូចខាតទ្រព្យសម្បត្តិជាច្រើនផងដែរ។

ប្រភពបន្តថា ក្រោយមកក្រុមកម្មករសំណង់ទាំងនោះក៏បានធ្វើការតបតទៅវិញភ្លាមៗផងដែរ ប៉ុន្តែត្រូវបានបុរសម្នាក់ដែលគេអះអាងថា ជិះរថយន្តកូរ៉ូឡាបានទាញកាំភ្លើងបាញ់ទៅលើក្រុមកម្មករសំណង់ចំនួន១២គ្រាប់ក្នុងគោលបំណង់បាញ់សម្លាប់ ប៉ុន្តែសំណាងល្អគ្រាប់កាំភ្លើងទាំងនោះមិនបានបង្កឲ្យ មនុស្សណាម្នាក់រងរបួសនោះទេ គឺគ្រាន់តែបង្កឲ្យរងការខូចខាតជញ្ជាំងផ្ទះខ្លះតែប៉ុណ្ណោះ។ ជនខ្មាន់កាំភ្លើងនោះក្រោយបាញ់អស់គ្រាប់ ក៏បានរត់ឡើងជិតរថយន្តគេចខ្លួនបាត់ស្រមោលក្នុងពេលនោះផងដែរ។ ដោយឡែកសំរាប់ក្រុមកម្មករវិញដោយសារតែភ្លើងកំហឹងមិនអាចទប់បាន ក៏បាននាំគ្នាធ្វើការតបតវិញយ៉ាងខ្លាំងខ្លាផងដែរ រហូតសមត្ថកិច្ចប៉ូលិសមកដល់ទើបនាំគ្នារត់គេចខ្លួនរៀងៗ អស់ក្នុងពេល នោះតែម្តង។

ជាមួយគ្នានេះ តាមប្រភពព័ត៌មានដដែលបានបន្តទៀតថា ក្រុមជនបង្កដែលប្រើប្រាស់កាំភ្លើងបាញ់ទៅលើក្រុមកម្មករសំណង់ និងអ្នកយាមដីឲ្យគេនោះ គឺជាក្រុមបងធំប្រចាំតំបន់ពយម៉ាចូវដោយក្រុមនេះជំនាញខាងបង្កភាពអនាធិបតេយ្យរំលោភពំពានដីតំបន់ ពយម៉ាចូវនេះឆៅៗតែម្តងឲ្យតែពួកគេគិតថា ម្ចាស់ដីស្របច្បាប់មានភាពទន់ខ្សោយ គឺពួកនេះនាំគ្នាទៅរំលោភយកត្រង់ៗតែម្តង ហើយចំពោះទង្វើ ដែលពួកគេធ្វើទៅលើក្រុមកម្មករសំណង់ និងអ្នកយាមដីឲ្យគេខាងលើនេះ គឺក្នុងគោលបំណង់បំបាក់ស្មារតីក្រុមកម្មករសំណង់ទាំងនោះដើម្បីពង្រីកឮឥទ្ធិពលរបស់ពួកគេក្នុងការគ្រប់គ្រងដីតំបន់ពយម៉ាចូវ ហើយទង្វើបែបនេះពួកក្រុមខ្មាន់កាំភ្លើងខាងលើគេធ្វើបានសម្រេចជាច្រើនកន្លែងមកហើយ។

ដោយឡែកសំរាប់ភាគីម្ខាងទៀតដែលគេអះអាងថា ជាក្រុមខ្មាន់កាំភ្លើងនោះបាននិយាយថា នៅក្នុងពេលកើតហេតុពួកគេបានជិះរថយន្តម៉ាកហាយលេនឌឺចំនួនមួយគ្រឿង មានគ្នាចំនួន៤នាក់មកពីខាងក្រៅ លុះបើកមកដល់ខាងមុខផ្ទះរៀបនឹងបត់ចូលផ្ទះទៅហើយ ក៏ស្រាប់តែមានមនុស្សមួយក្រុមបាន យកពួកថៅ និងដំបង .កាំបិត និងដុំថ្មមកវាយរថយន្តរបស់ពួកគេខ្ទេចអស់ខូចខាតស្ទើរទាំងស្រុងរីឯមនុស្សជិះក្នុងរថយន្តចំនួន៤នាក់ទទួលរងរបួសទាំងអស់ ប៉ុន្តែសំណាង់ល្អ ខណៈពេលក្រុមកម្មករ សំណង់នោះកំពុងធ្វើសកម្មភាពក៏មានសមត្ថកិច្ចប៉ូលិសមកដល់ ហើយពួកវាក៏រត់បាត់អស់កុំអីមិនដឹងយ៉ាងណាទេ។

សមត្ថកិច្ចប៉ូលិសអធិកាដ្ឋាននគបាលស្រុកព្រៃនប់បានបញ្ជាក់ថា នៅកន្លែងកើតហេតុបានរកឃើញ សំបកផ្ទុះគ្រាប់កាំភ្លើងចំនួន៩គ្រាប់ និងកាំបិតជាច្រើនដើម ចំណែករថយន្តម៉ាកហាយលេនឌឺពាក់ស្លាកលេខ ភ្នំពេញ 2AR 2499 ពណ៌ស្ករបានរងការខូចខាតស្ទើរទាំងស្រុង ដោយស្មាមកាប់នឹងពូថៅ កាំបិត និងដុំថ្ម ប៉ុន្តែមិនដឹងថា ការខូចខាតនេះភាគីខាងណាជាអ្នកបង្កនោះទេ ហើយក្នុងហេតុការណ៍នោះក៏មានមនុស្សចំនួន៤នាក់រងរបួសដោយកាំបិត និងដុំថ្មរួមនឹងគ្រាប់ចំពៀមកៅស៊ូផងដែរ បច្ចុប្បន្នកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។

ជុំវិញករណីនេះផងដែរ លោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរងទទួលផែនសណ្ដាប់ធ្នាប់នៃស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុបានគូសបញ្ជាក់ថា ចំពោះករណីហិង្សារវាងប្រជាពលរដ្ឋចំនួនពីរ ក្រុមនេះ សមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេត និងស្រាវជ្រាវរកភាគីជនបង្ក និងអ្នកដែលប្រើប្រាស់អាវុធ នៅក្នុងហេតុការណ៍នោះ។ ចំពោះអត្តសញ្ញាណជនដែលប្រើប្រាស់អាវុធ គេនៅពុំទាន់កំណត់បាននៅឡើយទេ គ្រាដែលសមត្ថកិច្ចទើបនឹងទទួលបានតម្រុយខ្លះតែប៉ុណ្ណោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ផែនទីដែនជម្រកសត្វព្រៃកែវសីមា ៣ ផ្ទាំង និងសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន ប្រគល់ជូន លោកមេភូមិត្រពាំងឈូក ទុកអនុវត្ត និងផ្សព្វផ្សាយ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលថ្នាក់ក្រោមជាតិពង្រឹងការចូលរួមទទួលខុសត្រូវក្នុងការគ្រប់គ្រងធនធានធម្មជាតិ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

ឈួញឈើដុះស្លែប្រចាំខេត្តរតនះគីរី បានលាក់ទុកប្រភេទឈើ ឈ្លីចជាច្រើនដុំ ត្រូវបានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវសហការជាមួយកម្លាំងបរិស្ថានចុះបង្រ្កាប... (ហង្សនាគ០២)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត ជា ដែន ប្រធានកិត្តិយស សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា នឹងជាប្រធានស្តីទី សមាគមសម្ព័ន្ធអភិវឌ្ឍន៍ពាណិជ្ជកម្មកម្ពុជា (Cambodia Commercial Alliance Development Association - CCADA) បានចុះនាំយកអំណោយ ជូនដល់សិស្សានុសិស្ស រួមទាំងលោកគ្រូ អ្នកគ្រូ ក្នុងសាលាបឋមសិក្សាកងមាស (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើ ចាប់បានស្ត្រីវ័យចំណាស់ម្នាក់ដែលល្បីរឿងជួញដូរសាច់សត្វព្រៃ និងសិប្បកម្មឈើក្នុងខេត្តមណ្ឌលគិរី..! (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
278 នាក់
ម្សិលមិញ :
186 នាក់
សប្តាហ៍នេះ :
1998 នាក់
ខែនេះ :
16651 នាក់
3 ខែនេះ :
37637 នាក់
សរុប :
407983 នាក់