ថ្ងៃច័ន្ទ ទី១៣ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
សម្ដេចក្រឡាហោម​ ស ខេង សម្រេច​ផ្អាក​ការងារ​ស្នងការរង​នគរបាល​ខេត្តកណ្ដាល
Wed,22 April 2020 (Time 01:24 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 490នាក់)

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន​សម្រេចផ្អាកការងារបណ្ដោះអាសន្នចំពោះលោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និងបានបញ្ជាឱ្យលោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ត្រូវមកបង្ហាញមុខនៅនាយកដ្ឋានបុគ្គលិករៀងរាល់ម៉ោងធ្វើការដើម្បីរង់ចាំការសម្រេចជាថ្មី។ នេះបើយោងតាមប្រកាសចុះថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២០នេះ។

សូមជម្រាបថា លោកម៉ៅ ភិរុណ អតីតអភិបាលខេត្តកណ្តាល ប្រធានក្រុមប្រឹក្សាខេត្តកណ្តាលបានបញ្ជាអោយលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ធ្វើយ៉ាងណាដកតំណែងលោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរងខេត្តកណ្តាលឲ្យទាល់តែបាន ព្រោះហ៊ានយកឈ្មោះរបស់លោកបញ្ជាចៅសង្កាត់រកាខ្ពស់ឲ្យកាត់ដីរដ្ឋជាង៤០ហិកតា។

លោក ម៉ៅ ភិរុណ បានបញ្ជាចំពោះមុខលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងកណ្តាលចំណោមមនុស្សជាង៧០០នាក់ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកណ្ដាល៕







FacebookTwitterShare

ព័ត៌មានគួរចាប់អារម្មណ៍

ផែនទីដែនជម្រកសត្វព្រៃកែវសីមា ៣ ផ្ទាំង និងសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន ប្រគល់ជូន លោកមេភូមិត្រពាំងឈូក ទុកអនុវត្ត និងផ្សព្វផ្សាយ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលថ្នាក់ក្រោមជាតិពង្រឹងការចូលរួមទទួលខុសត្រូវក្នុងការគ្រប់គ្រងធនធានធម្មជាតិ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

ឈួញឈើដុះស្លែប្រចាំខេត្តរតនះគីរី បានលាក់ទុកប្រភេទឈើ ឈ្លីចជាច្រើនដុំ ត្រូវបានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវសហការជាមួយកម្លាំងបរិស្ថានចុះបង្រ្កាប... (ហង្សនាគ០២)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត ជា ដែន ប្រធានកិត្តិយស សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា នឹងជាប្រធានស្តីទី សមាគមសម្ព័ន្ធអភិវឌ្ឍន៍ពាណិជ្ជកម្មកម្ពុជា (Cambodia Commercial Alliance Development Association - CCADA) បានចុះនាំយកអំណោយ ជូនដល់សិស្សានុសិស្ស រួមទាំងលោកគ្រូ អ្នកគ្រូ ក្នុងសាលាបឋមសិក្សាកងមាស (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើ ចាប់បានស្ត្រីវ័យចំណាស់ម្នាក់ដែលល្បីរឿងជួញដូរសាច់សត្វព្រៃ និងសិប្បកម្មឈើក្នុងខេត្តមណ្ឌលគិរី..! (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
202 នាក់
ម្សិលមិញ :
186 នាក់
សប្តាហ៍នេះ :
1922 នាក់
ខែនេះ :
16575 នាក់
3 ខែនេះ :
37561 នាក់
សរុប :
407907 នាក់