ថ្ងៃអង្គារ៍ ទី១៤ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
អភិបាលខេត្តបាត់ដំបងចុះសួរសុខទុក្ខពលករទើបមកពីថៃដែលស្ម័គ្រចិត្តដាក់ខ្លួនដាច់ដោយឡែកចំនួន៥គ្រួសារ
Thu,23 April 2020 (Time 03:29 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 525នាក់)

ខេត្តបាត់ដំបង ៖ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះដឹកនាំប្រភិភូ មន្រ្តីរាជការចុះសួរសុខទុក្ខពលករដែលស្ម័គ្រចិត្តដាក់ខ្លួនដាច់ដោយឡែកចំនួន៥គ្រួសារ ទើបមកពីប្រទេសថៃ នៅស្រុករុក្ខគិរី និងបន្តចុះពិនិត្យមើការដ្ឋានទំនប់ស្ទាក់ទឹកស្ទឹងដូនទ្រីឃុំបាសាក់ស្រុករុក្ខគីរីជាមួយមន្ទីរធនធានទឹកនិងឧតុនិយម និងថ្នាក់ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ អភិបាល អភិបាលរងស្រុក និងមន្ត្រីជំនាញជាច្រើនរូបទៀតចូលរួមផងដែរ។

លោក ងួន រតនៈ បានធ្វើកាតកោតសសើរចំពោះបងប្អូនពលករ ដែលវិលត្រឡប់ពីប្រទេសថៃ ដោយធ្វើការស្ម័គ្រចិត្តដាក់ខ្លួនដាច់ដោយ ឡែកនៅផ្ទះដោយខ្លួនឯងរយៈពេល១៤ថ្ងៃ តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមការការពារការឆ្លងជំងឺកូវីដ-១៩ ដល់បងប្អូន មិត្តភ័ក្រ្ត ក្រុមគ្រួសារ និងសហគមន៍ក្នុងមូលដ្ឋានរបស់ខ្លួន។

លោកអភិបាលខេត្តបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសអ្នកស្ម័គ្រចិត្តបានសម្រេចចិត្តដាក់ខ្លួននៅដោយឡែកពីគេនេះថា យើងត្រូវសម្អាត រក្សាអនាម័យជាប្រចាំ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយលាងដៃជាមួយនឹងសាប៊ូឲ្យបានញឹកញាប់ អាល់កុល និងជែលលាងដៃ មុនពេល និងក្រោយពេលកាន់ចាប់របស់អ្វីផ្សេងៗ ព្រមទាំងពាក់ម៉ាស់ ឬ ក្រម៉ា ដើម្បីទប់ស្កាត់ការឆ្លងរោគពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតផងដែរ។

ក្នុងពិធីចុះសំណេះសំណាល និងចុះសួរសុខទុកនេះដែរ លោកក៏បានផ្តល់ជូនអំណោយដល់គ្រួសារប្រជាពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ ចំនួន៥គ្រួសារ រួមមាន ៖ អង្ករ១ ការ៉ុង ស្មើនឹង៥០គីឡូក្រាម មីចំនួន១កេស និងទឹកត្រី១យួរ ទឹកស៊ីអ៊ី១យួរ។

បន្ទាប់មកលោកអភិបាលបានបន្តដឹកនាំក្រុមការងារចុះពិនិត្យមើលការដ្ឋានទំនប់ស្ទាក់ទឹកស្ទឹងដូនទ្រីឃុំបាសាក់ស្រុករុក្ខគីរីជាមួយថ្នាក់ដឹកនាំមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រមទាំងបានសំណេះសំណាលជាមួយក្រុមការងារការដ្ឋានជាជនជាតិកូរ៉េដោយភាពស្និទ្ធស្នាលបំផុត ដែលការដ្ឋាននឹងអាចបញ្ចប់ការសាងសង់នាចុងឆ្នាំ២០២២ខាងមុននេះផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ផែនទីដែនជម្រកសត្វព្រៃកែវសីមា ៣ ផ្ទាំង និងសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន ប្រគល់ជូន លោកមេភូមិត្រពាំងឈូក ទុកអនុវត្ត និងផ្សព្វផ្សាយ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលថ្នាក់ក្រោមជាតិពង្រឹងការចូលរួមទទួលខុសត្រូវក្នុងការគ្រប់គ្រងធនធានធម្មជាតិ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

ឈួញឈើដុះស្លែប្រចាំខេត្តរតនះគីរី បានលាក់ទុកប្រភេទឈើ ឈ្លីចជាច្រើនដុំ ត្រូវបានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវសហការជាមួយកម្លាំងបរិស្ថានចុះបង្រ្កាប... (ហង្សនាគ០២)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត ជា ដែន ប្រធានកិត្តិយស សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា នឹងជាប្រធានស្តីទី សមាគមសម្ព័ន្ធអភិវឌ្ឍន៍ពាណិជ្ជកម្មកម្ពុជា (Cambodia Commercial Alliance Development Association - CCADA) បានចុះនាំយកអំណោយ ជូនដល់សិស្សានុសិស្ស រួមទាំងលោកគ្រូ អ្នកគ្រូ ក្នុងសាលាបឋមសិក្សាកងមាស (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើ ចាប់បានស្ត្រីវ័យចំណាស់ម្នាក់ដែលល្បីរឿងជួញដូរសាច់សត្វព្រៃ និងសិប្បកម្មឈើក្នុងខេត្តមណ្ឌលគិរី..! (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
72 នាក់
ម្សិលមិញ :
307 នាក់
សប្តាហ៍នេះ :
1868 នាក់
ខែនេះ :
16726 នាក់
3 ខែនេះ :
37591 នាក់
សរុប :
408084 នាក់