ថ្ងៃច័ន្ទ ទី១៣ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
​សម្តេច​តេ​ជោ​បន្តអំពាវនាវដល់ប្រជាពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ ​ទោះ​អត្រា​ឆ្លង​កូ​វី​ដ​-១៩ មិន​បាន​កើន​ខ្លាំង​ដូច​ប្រទេស​​ដទៃ
Fri,24 April 2020 (Time 01:00 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 533នាក់)

ភ្នំពេញ​ ៖ ខណៈ​ដែល​កម្ពុជា​ពុំ​មាន​រក​ឃើញ​នូវ​ការ​ឆ្លង​វីរុស​កូ​វី​ដ​-១៩ថ្មី​ជិត​២​ស​ប្តា​ហ៍​ជាប់​ៗ​គ្នា គេ​កត់សម្គាល់​ឃើញ​ថា ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ហាក់​ធ្វេសប្រហែស​ ដោយ​មិន​បាន​ពាក់​ម៉ាស់​ការពារ​នៅ​តាម​ដងផ្លូវ​ ដែល​ហាក់​កំពុង​កកស្ទះ ជា​ហេតុ​ធ្វើ​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​នៅ​ព្រឹក​ថ្ង​ទី ២៤ មេ​សា ​នេះ​ បាន​ក្រើនរម្លឹក​ពលរដ្ឋ​បន្ត​ប្រុង​ប្រយ័ត្ន​ខ្ពស់។

សម្តេច​តេ​ជោបាន​មាន​ប្រសាសន៍​ថា «​ក្នុង​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ ​នៅ​ក្នុង​ប្រទេស​យើង ទោះបី​អត្រា​ឆ្លង​រោគ​កូ​វី​ដ​-១៩ មិន​បាន​កើនឡើង​ខ្លាំង​ដូច​ប្រទេស​ដទៃ ហើយ​ចំនួន​អ្នក​ព្យាបាល​ដែល​បានជា​សះស្បើយ​ក៏​កាន់តែ​មាន​ច្រើន​ពិតមែន ប៉ុន្តែ​យើង​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ជាប់​ខ្លួន​ជា​និច្ច ជា​ពិសេស ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ទេ្វ​ដង​។ ព្រោះ​មេរោគ​កូ​រ៉ូ​ណា​២០១៩ (Coronavirus 2019) ដែល​យើង​ហៅ​ថា​កូ​វី​ដ​-១៩ (covid-19)​ដែល​ជា​ជំងឺឆ្លង​ដ៏​កាច​សាហាវ​នេះ​គឺ​ពុំ​ទាន់​មាន​ថ្នាំ​ព្យាបាល​នៅឡើយ​ទេ​»។

ជាមួយ​គ្នា​នោះ​ផង​ដែរ សម្តេច​ក៏​បាន​បញ្ជាក់​ថា «​ក្នុង​ប៉ុន្មាន​ថ្ងៃនេះ នៅ​តាម​ដងផ្លូវ​ក៏​មានការ​ធ្វើ​ដំណើរ​ ណែន​រកកល់​ស្ទះចរាចរណ៍​ទៀត​ផង​។ សូម​ក្រើន​រំ​ឮ​ក​ដល់​បងប្អូន​ប្រជាពលរដ្ឋ ​ត្រូវ​ចង​ចាំ​នឹង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ជាប់​ខ្លួន​ជា​និច្ច គឺ​ត្រូវ​ពាក់​ម៉ាស់​ការពារ មានទឹក​អាល់កុល និង​ជេលលាងសម្អាត​មេរោគ​និង​បាក់តេរី​ផ្សេង​ៗ ចៀសវាង​ការ​ចម្លងរោគ​ពី​ម្នាក់​ទៅ​ម្នាក់​ ដោយសារ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ឬ​គិត​ស្រាល​ៗ​ថា​ស្រុក​យើង​មិន​អី​ទេ​នោះ​»។

សម្តេច​នាយក​រដ្ឋមន្ត្រី ក៏​បាន​ស្នើ​ពលរដ្ឋ​ផង​ដែរ​ថា បើ​គ្មាន​ការ​ចាំបាច់​ទៅ​ខាងក្រៅ​ផ្ទះ​ទេ សូម​កុំទៅ ឬ​ទៅ​ក្នុង​ចំ​ណោម​ក្រុម​មនុស្ស​​ច្រើន គឺ​អោយ​តែ​មេ​គ្រួសារ ​ឬ​អ្នក​ដែល​ចាំបាច់​ត្រូវ​ទៅ​បាន​ហើយ ​។ សូម​បងប្អូន​យក​ការ​ព្រួយបារម្ភ​ និង​ភ័យ​ខ្លាច​នេះ​ ទៅ​ការ​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជា​ប្រចាំ​រាល់ថ្ងៃ ដោយ​មាន​អនាម័យ​រស់​នៅ​ល្អ ដើម្បី​សុខភាព ​និង​អាយុ​​ជីវិត​រស់នៅ​បាន​យូរ​អង្វែង​» ។

សូមជម្រាបថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ២៤ មេ​សា ​នេះ ​កម្ពុជា​មាន​ករណី​កូ​វី​ដ​-១៩​សរុប១២២ករណី​ ក្នុង​នោះ​ ព្យាបាល​ជា​សះ​ស្បើយ​ដល់​ទៅ១១០ ករណី​មាន​ន័យ​ថា ​មាន​អ្នកជំងឺ​កូ​វី​ដ​-១៩ បន្ត​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន​តែ១២នាក់៕

ព័ត៌មានគួរចាប់អារម្មណ៍

ផែនទីដែនជម្រកសត្វព្រៃកែវសីមា ៣ ផ្ទាំង និងសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន ប្រគល់ជូន លោកមេភូមិត្រពាំងឈូក ទុកអនុវត្ត និងផ្សព្វផ្សាយ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលថ្នាក់ក្រោមជាតិពង្រឹងការចូលរួមទទួលខុសត្រូវក្នុងការគ្រប់គ្រងធនធានធម្មជាតិ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

ឈួញឈើដុះស្លែប្រចាំខេត្តរតនះគីរី បានលាក់ទុកប្រភេទឈើ ឈ្លីចជាច្រើនដុំ ត្រូវបានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវសហការជាមួយកម្លាំងបរិស្ថានចុះបង្រ្កាប... (ហង្សនាគ០២)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត ជា ដែន ប្រធានកិត្តិយស សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា នឹងជាប្រធានស្តីទី សមាគមសម្ព័ន្ធអភិវឌ្ឍន៍ពាណិជ្ជកម្មកម្ពុជា (Cambodia Commercial Alliance Development Association - CCADA) បានចុះនាំយកអំណោយ ជូនដល់សិស្សានុសិស្ស រួមទាំងលោកគ្រូ អ្នកគ្រូ ក្នុងសាលាបឋមសិក្សាកងមាស (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើ ចាប់បានស្ត្រីវ័យចំណាស់ម្នាក់ដែលល្បីរឿងជួញដូរសាច់សត្វព្រៃ និងសិប្បកម្មឈើក្នុងខេត្តមណ្ឌលគិរី..! (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
301 នាក់
ម្សិលមិញ :
186 នាក់
សប្តាហ៍នេះ :
2021 នាក់
ខែនេះ :
16674 នាក់
3 ខែនេះ :
37660 នាក់
សរុប :
408006 នាក់