ថ្ងៃច័ន្ទ ទី១៣ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
លទ្ធផលកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-អាមេរិកស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩
Fri,24 April 2020 (Time 01:11 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 503នាក់)

ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក តាមរយៈប្រព័ន្ធវីដេអូ (Video Conference) ស្តីពីជំងឺឆ្លងកូវីដ-១៩។ សាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលជា​ប្រទេ​ស​​​​​​សម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋ អាមេរិក បានធ្វើជាសហប្រធាន ជាមួយសហរដ្ឋអាមេរិក ដឹកនាំកិច្ចប្រជុំពិសេសនេះ។​

កិច្ចប្រជុំពិសេសនេះដែលត្រូវបានរៀបចំធ្វើឡើងជាផ្នែកមួយនៃភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-សហរដ្ឋអាមេរិក គឺជាឱកាសមួយសម្រាប់ភាគីទាំងពីរ ដើម្បី​លើកកម្ពស់នូវកិច្ចសហប្រតិបត្តិការសង្គ្រោះ​ភាពអាសន្នខាងផ្នែកសុខាភិបាលសាធារណៈ ជាពិសេសការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ និងដើម្បីរិះរកវិធីសាស្ត្រកាត់បន្ថយផលប៉ះពាល់ដែលបណ្តាលមកពីការឆ្លងរីករាលដាលនៃជំងឺនេះ ទៅលើជីវភាពរស់នៅរបស់ប្រជាជនចំនួនមួយពាន់លាននាក់។ កិច្ចប្រជុំក៏បានផ្តោតកិច្ចពិភាក្សាផងដែរ​លើផែនការ និងកិច្ចសហប្រតិបត្តិការនាពេលអនាគត សម្រាប់ដំណាក់កាលជាសះស្បើយឡើងវិញ ក្រោយជំងឺឆ្លងកូវីដ-១៩ ផុតរលត់ទៅ។

កិច្ចប្រជុំបានកត់សម្គាល់ពីសារសំខាន់នៃវិធីសាស្រ្តរបស់រដ្ឋាភិបាលនិងសង្គមទាំងមូល ក្នុងការ ដោះស្រាយវិបត្តិនេះ។ ដើម្បីសម្រេចគោលដៅនេះ អង្គប្រជុំបាន ទទួលស្គាល់នូវ តួនាទី ដែលមិនអាចខ្វះ បាន​របស់វិស័យឯកជន អង្គការក្នុងតំបន់ និងអន្តរជាតិទាំងឡាយ ក្នុងការថែរក្សាខ្សែសង្វាក់ផ្គត់ផ្គង់ និងការ ធានាការដឹកជញ្ជូនទំនិញសំខាន់ៗ ជាអាទិ៍មាន៖ ការផ្គត់ផ្គង់ថ្នំាព្យាបាល និងស្បៀងអាហារ។ អង្គប្រជុំ ក៏បានសង្កត់ធ្ងន់ផងដែរលើភាពចាំបាច់ក្នុងការលើកកម្ពស់ការយល់ដឹងអំពីសុខភាពសាធារណៈ ស្តីពី អនាម័យសមរម្យ និងការរក្សាចម្ងាយពីគ្នា ដើម្បីកាត់បន្ថយការរីករាលដាលនៃវីរុស ហើយដូច្នេះ បន្ធូរបន្ថយ សម្ពាធលើប្រព័ន្ធថែទាំសុខភាព។
កិច្ចប្រជុំបានពិភាក្សាអំពីជំហានផ្សេងៗបន្ថែមទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការខាងវិស័យ សុខាភិបាលសាធារណៈ រវាងអាស៊ាន និងសហរដ្ឋអាមេរិក ជាពិសេសក្នុងការឆ្លើយតបនឹងជំងឺកូវីដ-១៩ តាមរយៈការគាំទ្រគ្នាទៅវិញទៅមក និងការចូលរួមថ្នាក់ខ្ពស់។ បណ្តាប្រទេសជាសមាជិកអាស៊ាន បានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំងចំពោះសហរដ្ឋអាមេរិក ក្នុងការគាំទ្រចំពោះវិស័យសុខាភិបាល សាធារណៈរបស់អាស៊ាន ជាអាទិ៍មានទាំងការផ្តល់ជំនួយចំនួនជាង ៣៥ លានដុល្លារអាមេរិក។ រដ្ឋមន្រ្តីការបរទេសអាស៊ានក៏បានគូសបញ្ជាក់ផងដែរអំពីកិច្ចខិតខំប្រឹងប្រែងទាំងឡាយដែលបានដាក់ចេញដោយបណ្តាប្រទេសសមាជិកអាស៊ានដើម្បីបង្កើតឡើងនូវមូលនិធិអាស៊ានសម្រាប់ឆ្លើយតបនឹងជំងឺឆ្លងកូវីដ-១៩ ក្នុងគ្រោះអាសន្នផ្នែកសុខាភិបាលសាធារណៈ ដើម្បីដោះស្រាយបញ្ហាជំងឺឆ្លងកូវីដ-១៩ និងការផ្ទុះឡើង នូវជំងឺនេះជាថ្មីម្តងទៀត នាពេលអនាគត។

រដ្ឋមន្រ្តីការបរទេសអាស៊ាន ក៏បានស្វាគមន៍ផងដែរនូវគំនិត​ផ្តួច​ផ្តើម​ថ្មីៗរបស់​សហ​រដ្ឋ​អា​មេ​រិ​​​ក ដើម្បី លើកកម្ពស់ភាពជាដៃគូជាមួយអាស៊ាន ​​​ដោយផ្តោតជាសំខាន់លើ​កា​រ​ស្រាវ​ជ្រាវ ការកសាងសមត្ថភាពប្រព័ន្ធ សុខាភិបាល និងការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យនេះ។ សហ​​រដ្ឋ​អាមេ​រិក​បានសន្យា​​បន្តគាំទ្រការរឹតចំណងការតភ្ជាប់រវាងប្រជាជន និងប្រជាជន ​ក្នុង​ផ្នែកថែទាំសុ​ខ​ភា​ព​សា​ធា​រ​ណៈ តាម​រយៈ​កម្មវិធីផ្លាស់ប្តូរ នានា មានដូចជាការបណ្តុះបណ្តាលអ្នកជំនាញខាងវេជ្ជសា​ស្រ្ត និងសុខាភិបាល​​អា​ស៊ា​ន​​ចំនួ​ន​២៤០០​នាក់ រហូតមកដល់បច្ចុប្បន្ននេះ។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំពិសេសនេះ លោកឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីមធ្យោបាយ នានា ដើម្បី​ដោះស្រាយការរីករាលដាល​​នៃជំងឺឆ្លងកូវីដ-១៩ ដូចខាងក្រោម ៖
– ​នៅខណៈពេលដែលយើងទទួលស្គាល់អំពីសារៈសំខាន់នៃការចែករំលែកព័ត៌មាន បទពិសោធន៍ និងឧត្តម្មានុវត្តន៍នានា ក្នុងការព្យាបាលតាមគ្លីនិក ដើម្បីប្រយុទ្ឋប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ យើងត្រូវ ធ្វើឱ្យកាន់តែសកម្មឡើងទៀតនូវការផ្លាស់ប្តូរជំនាញបច្ចេកទេស និងចំណេះដឹង ដែលជាវិធានការបន្ថែមទៀត និងរិះរកការស្រាវស្រាវរួម និងអភិវឌ្ឍន៍ខាងថ្នាំពេទ្យ។
– យើងត្រូវការបង្កើនកិច្ចសហប្រតិបត្តិការចេញពីបណ្តាញផ្សព្វផ្សាយព័ត៌មាន ដើម្បីបញ្ឈប់ការ រាលដាលព័ត៌មានមិនពិត ដែលអាចបណ្តាលឱ្យមានការភ័យតក់ស្លុតជាសាធារណៈ ការរើសអើងគ្នា និងការចោទប្រកាន់គ្នាទៅវិញទៅមក។​ យើងគួរកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងទាំងឡាយ ក៏ដូចជា តួនាទីនាំមុខរបស់អង្គការសុខភាពពិភពលោក ជាស្ថាប័នសុខភាពពិភពលោកមួយដែលគួរឱ្យ​គោរពក្នុងការ ផ្តល់ជូននូវព័ត៌មាន ការបណ្តុះបណ្តាល និងអនុសាសន៍នានា និងការត្រួសត្រាយផ្លូវសម្រាប់បុព្វហេតុដ៏ធំ របស់មនុស្សជាតិ។
– អាស៊ាន និងសហរដ្ឋអាមេរិក គួរតែរិះរកនូវមធ្យោបាយទំាងឡាយណា ដើម្បីធ្វើយ៉ាងណាធានាឱ្យ មានលក្ខណៈជាយុទ្ធសាស្រ្តនូវការបើកចំហសង្វាក់ផ្គត់ផ្គង់តំបន់ និងសកលោក ព្រមទាំងលំហូរទំនិញ សំខាន់ៗនានា ជាពិសេសការផ្គត់ផ្គង់ថ្នាំពេទ្យ និងស្បៀងអាហារ។ កម្ពុជាបានព្យាយាមកាត់បន្ថយនូវ ផលប៉ះពាល់ជាអវិជ្ជមាននៃជំងឺឆ្លងនេះ លើសេដ្ឋកិច្ចជាតិ ព្រមទាំងត្រៀមខ្លួនសម្រាប់ដំណាក់កាល ជាសះស្បើយ​ឡើងវិញ ដោយរក្សាឱ្យរោងចក្រនៅបន្តដំណើរការ ដែលនេះបានការពារកម្មករ មិនឱ្យបាត់បង់ ការងារ។ ដើម្បីទ្រទ្រង់ដំណើរនេះបានក្នុងរយៈពេលវែង ការគាំទ្រពីសហរដ្ឋអាមេរិកដែលជាដៃគូ ពាណិជ្ជកម្មដ៏ធំមួយរបស់កម្ពុជា គឺមានសារៈសំខាន់បំផុត។​

កិច្ចប្រជុំក៏បានពិភាក្សាផងដែរ​អំពីបញ្ហាតំបន់នានា ដែលទាក់ទងនឹងសន្តិភាព និងសន្តិសុខ នៅក្នុងតំបន់ និង​ក្រៅពីតំបន់។ កិច្ចប្រជុំក៏បានកត់សម្គាល់ផងដែរនូវទស្សនៈទាំងឡាយ ដែលបានលើកឡើង អំពីសេចក្តីត្រូវការបន្ទាន់ ដើម្បីផ្តោតការយកចិត្តទុកដាក់លើការប្រយុទ្ឋប្រឆាំងនឹងជំងឺកូវីដ-១៩ នៅក្នុង ខណៈពេលដែលយើងកំពុងលើកស្ទួយកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ដើម្បីថែរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាព។​

កិច្ចប្រជុំសង្ឃឹមថា នឹងមានការចូលរួមបន្ថែមទៀតរវាងអាស៊ាន និងសហរដ្ឋអាមេរិក ដើម្បីធ្វើការ សម្របសម្រួលឱ្យមានការឆ្លើយតបរួម ដើម្បីបញ្ឈប់ជំងឺឆ្លងសកលនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ផែនទីដែនជម្រកសត្វព្រៃកែវសីមា ៣ ផ្ទាំង និងសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន ប្រគល់ជូន លោកមេភូមិត្រពាំងឈូក ទុកអនុវត្ត និងផ្សព្វផ្សាយ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលថ្នាក់ក្រោមជាតិពង្រឹងការចូលរួមទទួលខុសត្រូវក្នុងការគ្រប់គ្រងធនធានធម្មជាតិ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

ឈួញឈើដុះស្លែប្រចាំខេត្តរតនះគីរី បានលាក់ទុកប្រភេទឈើ ឈ្លីចជាច្រើនដុំ ត្រូវបានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវសហការជាមួយកម្លាំងបរិស្ថានចុះបង្រ្កាប... (ហង្សនាគ០២)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត ជា ដែន ប្រធានកិត្តិយស សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា នឹងជាប្រធានស្តីទី សមាគមសម្ព័ន្ធអភិវឌ្ឍន៍ពាណិជ្ជកម្មកម្ពុជា (Cambodia Commercial Alliance Development Association - CCADA) បានចុះនាំយកអំណោយ ជូនដល់សិស្សានុសិស្ស រួមទាំងលោកគ្រូ អ្នកគ្រូ ក្នុងសាលាបឋមសិក្សាកងមាស (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើ ចាប់បានស្ត្រីវ័យចំណាស់ម្នាក់ដែលល្បីរឿងជួញដូរសាច់សត្វព្រៃ និងសិប្បកម្មឈើក្នុងខេត្តមណ្ឌលគិរី..! (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
223 នាក់
ម្សិលមិញ :
186 នាក់
សប្តាហ៍នេះ :
1943 នាក់
ខែនេះ :
16596 នាក់
3 ខែនេះ :
37582 នាក់
សរុប :
407928 នាក់