ថ្ងៃច័ន្ទ ទី១៣ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
អភិបាលខេត្តមណ្ឌលគិរីអញ្ជើញចុះពិនិត្យទីតាំងដំរីព្រៃស្ដ១ក្បាលតាមស្នេហ៍ដំរីស្រុកញី៣ក្បាលរបស់អ្នកភូមិពូត្រំ
Sun,26 April 2020 (Time 02:10 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 514នាក់)

ខេត្តមណ្ឌលគិរី ៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ បានអញ្ជើញចុះពិនិត្យទីតាំងកើតហេតុសត្វដំរីព្រៃស្ដមួយក្បាល ដែលតាមបណ្ដើរ និងកៀងសត្វដំរីស្រុកញីចំនួន៣ក្បាលរបស់អ្នកភូមិ រហូតឈានដល់ហ្មដំរី និងមនុស្សសរុប៥នាក់បានរត់ឡើងលើដើមឈើគេចពីការតាមឈ្មុសរបស់ដំរីព្រៃ១ក្បាលនេះ។ ហេតុការណ៍នេះកើតឡើងតាំងពីយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ នៅចំណុចព្រៃខាងក្រោយផ្ទះរបស់អ្នកភូមិពូត្រុំ ក្នុងសង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ក្នុងដែនជម្រកសត្វព្រៃកែវសីមា។

លោក ស្វាយ សំអ៊ាង បានណែនាំឲ្យមន្រ្តីជំនាញបរិស្ថានរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ឲ្យបង្កើនការប្រុងប្រយ័ត្នចំពោះសកម្មភាពរបស់សត្វដំរីព្រៃ១ក្បាលនេះ ដែលអាចបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ។ ទន្ទឹមនេះលោក ស្វាយ សំអ៊ាង បានណែនាំឲ្យមន្រ្តីជំនាញបរិស្ថាន សហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការរៀបចំបច្ចេកទេសដើម្បីរិះរកវិធីសាស្រ្ត និងរកទីតាំងដើម្បីដុតភ្នក់ភ្លើងបញ្ចៀសសត្វដំរីព្រៃ១ក្បាលនេះឲ្យត្រឡប់ចូលទៅក្នុងព្រៃវិញ។

ឆ្លៀតក្នុងឱកាសអញ្ជើញចុះពិនិត្យនេះផងដែរ លោក ស្វាយ សំអ៊ាង បានចូលជួបសំណេះសំណាលនិងសាកសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ និងបានជួយសម្រាលបន្ទុករបស់ពលរដ្ឋមួយគ្រួសារ ដែលមានជំងឺប្រចាំកាយនិងខ្វះខាតជីវភាព ដោយបានជំរុញគិតគូរ និងជួយឧបត្ថម្ភថវិកាក្នុងការចំណាយថ្លៃព្យាបាលនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញផងដែរ៕







FacebookTwitter

ព័ត៌មានគួរចាប់អារម្មណ៍

ផែនទីដែនជម្រកសត្វព្រៃកែវសីមា ៣ ផ្ទាំង និងសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន ប្រគល់ជូន លោកមេភូមិត្រពាំងឈូក ទុកអនុវត្ត និងផ្សព្វផ្សាយ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលថ្នាក់ក្រោមជាតិពង្រឹងការចូលរួមទទួលខុសត្រូវក្នុងការគ្រប់គ្រងធនធានធម្មជាតិ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

ឈួញឈើដុះស្លែប្រចាំខេត្តរតនះគីរី បានលាក់ទុកប្រភេទឈើ ឈ្លីចជាច្រើនដុំ ត្រូវបានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវសហការជាមួយកម្លាំងបរិស្ថានចុះបង្រ្កាប... (ហង្សនាគ០២)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត ជា ដែន ប្រធានកិត្តិយស សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា នឹងជាប្រធានស្តីទី សមាគមសម្ព័ន្ធអភិវឌ្ឍន៍ពាណិជ្ជកម្មកម្ពុជា (Cambodia Commercial Alliance Development Association - CCADA) បានចុះនាំយកអំណោយ ជូនដល់សិស្សានុសិស្ស រួមទាំងលោកគ្រូ អ្នកគ្រូ ក្នុងសាលាបឋមសិក្សាកងមាស (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើ ចាប់បានស្ត្រីវ័យចំណាស់ម្នាក់ដែលល្បីរឿងជួញដូរសាច់សត្វព្រៃ និងសិប្បកម្មឈើក្នុងខេត្តមណ្ឌលគិរី..! (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
281 នាក់
ម្សិលមិញ :
186 នាក់
សប្តាហ៍នេះ :
2001 នាក់
ខែនេះ :
16654 នាក់
3 ខែនេះ :
37640 នាក់
សរុប :
407986 នាក់