ថ្ងៃច័ន្ទ ទី១៣ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
អាជ្ញាធរក្រុងព្រះសីហនុអំពាវនាវដល់ប្រជាពលរដ្ឋចូលរួចថែរក្សាអនាម័យ ត្រូវវិចខ្ចប់សំរាមឲ្យជិត និងដាក់ឲ្យបានត្រឹមត្រូវ
Sun,26 April 2020 (Time 02:20 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 498នាក់)

ខេត្តព្រះសីហនុ ៖ លោក ជួប សីហា មន្ត្រីសាលាក្រុងតំណាងឲ្យលោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុនៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ បានដឹកនាំក្រុមហ៊ុនប្រមូលសំណង់រឹង (សេង ទិត្យ) និងក្រុមហ៊ុនប្រមូលសំរាមបានចុះមកត្រួតពិនិត្យនៅទីតាំងចោលសំរាមដែលប្រជាពលរដ្ឋមួយចំនួនយកមកចោលពាសវាលពាសកាលបង្កឲ្យមានការជះក្លិនស្អុយបង្កឲ្យផលប៉ះពាល់សុខភាពដល់ភ្ញៀវទេសចរជាតិ អន្តរជាតិដែលធ្វើដំណើរតាមផ្លូវក៏ដូចបងប្អូនប្រជាពលរដ្ឋដែលរស់នៅទីតាំងនោះ និងបង្កឲ្យកកស្ទះប្រព័ន្ធលូ បណ្តាលឲ្យហូរទឹកស្អុយមកលើផ្លូវដែលស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ។

លោក ជួប សីហា មន្រ្តីសាលាក្រុងបានឲ្យដឹងថា សម្រាប់ថ្ងៃនេះ អាជ្ញាធរក្រុងសហកាជាមួយក្រុមហ៊ុនសំណង់រឹង (សេង ទិត្យ) និងក្រុមហ៊ុនប្រមូលសំរាមបានមកធ្វើការប្រមូលសំរាមទាំងនោះចេញពីទីតាំងខាងលើអស់រួចរាល់។ ជាមួយគ្នានេះផងដែរ លោកក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ខាងលើសូមជួយថែរក្សាអនាម័យទាំងអស់គ្នា ត្រូវវិចខ្ចប់សំរាមឲ្យបានជិត ដាក់ឲ្យបានត្រឹមត្រូវងាយស្រួលរថយន្តប្រមូលសំរាមមកប្រមូល កុំចោលសំរាមទៅក្នុងលូ កុំដាក់លើគំរបលូបណ្តាលឲ្យមានការកកស្ទះប្រព័ន្ធលូ។

ប្រជាពលរដ្ឋនៅភូមិ៣ សង្កាត់លេខ៤ ក៏បានថ្លែងអំណរគុណទៅដល់លោក ជួប សីហា មន្ត្រីសាលាក្រុងព្រះសីហនុដែលជួយដោះស្រាយបញ្ហានេះ ក៏ដូចជារាល់បញ្ហាផ្សេងរបស់ប្រពលរដ្ឋក្នុងក្រុងព្រះសីហនុកន្លងមកផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ផែនទីដែនជម្រកសត្វព្រៃកែវសីមា ៣ ផ្ទាំង និងសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន ប្រគល់ជូន លោកមេភូមិត្រពាំងឈូក ទុកអនុវត្ត និងផ្សព្វផ្សាយ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលថ្នាក់ក្រោមជាតិពង្រឹងការចូលរួមទទួលខុសត្រូវក្នុងការគ្រប់គ្រងធនធានធម្មជាតិ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

ឈួញឈើដុះស្លែប្រចាំខេត្តរតនះគីរី បានលាក់ទុកប្រភេទឈើ ឈ្លីចជាច្រើនដុំ ត្រូវបានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវសហការជាមួយកម្លាំងបរិស្ថានចុះបង្រ្កាប... (ហង្សនាគ០២)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត ជា ដែន ប្រធានកិត្តិយស សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា នឹងជាប្រធានស្តីទី សមាគមសម្ព័ន្ធអភិវឌ្ឍន៍ពាណិជ្ជកម្មកម្ពុជា (Cambodia Commercial Alliance Development Association - CCADA) បានចុះនាំយកអំណោយ ជូនដល់សិស្សានុសិស្ស រួមទាំងលោកគ្រូ អ្នកគ្រូ ក្នុងសាលាបឋមសិក្សាកងមាស (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើ ចាប់បានស្ត្រីវ័យចំណាស់ម្នាក់ដែលល្បីរឿងជួញដូរសាច់សត្វព្រៃ និងសិប្បកម្មឈើក្នុងខេត្តមណ្ឌលគិរី..! (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
139 នាក់
ម្សិលមិញ :
186 នាក់
សប្តាហ៍នេះ :
1859 នាក់
ខែនេះ :
16512 នាក់
3 ខែនេះ :
37498 នាក់
សរុប :
407844 នាក់