ថ្ងៃច័ន្ទ ទី១៣ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
អភិបាលមណ្ឌលគិរីជំរុញដល់អាជ្ញាធរ និងសមត្ថកិច្ចបន្តអប់រំផ្សព្វផ្សាយដល់ពលរដ្ឋនូវវិធានការបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩
Mon,27 April 2020 (Time 01:00 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 510នាក់)

ខេត្តមណ្ឌលគិរី ៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្ត បានជំរុញដល់អាជ្ញាធរ និងសមត្ថកិច្ច ត្រូវបន្តអប់រំផ្សព្វផ្សាយដល់ពលរដ្ឋ នូវវិធានការបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ ដើម្បីឱ្យប្រជាពលរដ្ឋមានការយល់ដឹង និងចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលបច្ចុប្បន្នជំងឺដ៏កាចសាហាវនេះ កំពុងរាតត្បាតនៅលើសកលលោក។

លោកមានប្រសាសន៍បែបនេះក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែមេសា ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តការងារបន្ត របស់រដ្ឋបាលខេត្តមណ្ឌលគិរី ដែលប្រព្រឹត្តទៅនៅអគារក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០។

លោក ស្វាយ សំអ៊ាង បានឱ្យដឹងថា ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល នូវវិធានការបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩។ ឯកឧត្តម បន្ថែមថា ក្នុងនាមអាជ្ញាធរខេត្ត រួមទាំងមន្ទីរអង្គភាព និងក្រុង/ស្រុក បានចុះពិនិត្យមើលទីតាំង ដើម្បីត្រៀមលក្ខណៈទុកជាមុន នៅតាមបណ្តាក្រុង/ស្រុកទាំង ០៥ក្នុងខេត្ត ក្នុងករណីមានអ្នកសង្ស័យ ឬអ្នកផ្ទុកជម្ងឺកូវីដ ១៩។

ជាមួយគ្នានោះ លោកក៏បានណែនាំដល់អភិបាលក្រុង/ស្រុក រួមទាំងសមត្ថកិច្ចទាំងអស់ ត្រូវបន្តអប់រំផ្សព្វផ្សាយពីវិធានការបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដល់បងប្អូនប្រជាពលរដ្ឋ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលដូចជា លាងដៃជាមួយសាប៊ូ ទឹកអាល់កុល រឺជែល ជាប្រចាំចៀសវាង ការចាប់ដៃគ្នា ត្រូវប្រើកាយវិការសំពះ ត្រូវពាក់ម៉ាស់ក្នុងទីប្រជុំជន ហើយត្រូវតាមដានសុខភាពប្រសិនមានអាការៈក្អកមិនបាត់ ក្តៅខ្លួន ខ្លាំង សូមប្រញាប់ទៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ រឺខលទៅលេខទូរសព្ទ័១១៥ ដើម្បីទទួលបានសេវាពិនិត្យសុខភាពឲ្យបានត្រឹមត្រូវ។ បន្ថែមលើសនេះ លោកអភិបាលខេត្ត ក៏បានជំរុញដល់សមត្ថកិច្ច និងអាជ្ញាធរដែនដី ត្រូវអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យឱ្យមានការយល់ដឹង និងចូលរួមអនុវត្តគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា៕

ព័ត៌មានគួរចាប់អារម្មណ៍

ផែនទីដែនជម្រកសត្វព្រៃកែវសីមា ៣ ផ្ទាំង និងសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន ប្រគល់ជូន លោកមេភូមិត្រពាំងឈូក ទុកអនុវត្ត និងផ្សព្វផ្សាយ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលថ្នាក់ក្រោមជាតិពង្រឹងការចូលរួមទទួលខុសត្រូវក្នុងការគ្រប់គ្រងធនធានធម្មជាតិ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

ឈួញឈើដុះស្លែប្រចាំខេត្តរតនះគីរី បានលាក់ទុកប្រភេទឈើ ឈ្លីចជាច្រើនដុំ ត្រូវបានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវសហការជាមួយកម្លាំងបរិស្ថានចុះបង្រ្កាប... (ហង្សនាគ០២)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត ជា ដែន ប្រធានកិត្តិយស សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា នឹងជាប្រធានស្តីទី សមាគមសម្ព័ន្ធអភិវឌ្ឍន៍ពាណិជ្ជកម្មកម្ពុជា (Cambodia Commercial Alliance Development Association - CCADA) បានចុះនាំយកអំណោយ ជូនដល់សិស្សានុសិស្ស រួមទាំងលោកគ្រូ អ្នកគ្រូ ក្នុងសាលាបឋមសិក្សាកងមាស (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើ ចាប់បានស្ត្រីវ័យចំណាស់ម្នាក់ដែលល្បីរឿងជួញដូរសាច់សត្វព្រៃ និងសិប្បកម្មឈើក្នុងខេត្តមណ្ឌលគិរី..! (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
298 នាក់
ម្សិលមិញ :
186 នាក់
សប្តាហ៍នេះ :
2018 នាក់
ខែនេះ :
16671 នាក់
3 ខែនេះ :
37657 នាក់
សរុប :
408003 នាក់