ថ្ងៃច័ន្ទ ទី១៣ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
រដ្ឋបាលខេត្តកំពតបើកកិច្ចប្រជុំពិនិត្យ និងដោះស្រាយការរំដោះទឹកចេញពីក្រុងកំពត និងស្រុកទឹកឈូ
Tue,28 April 2020 (Time 02:40 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 539នាក់)

ខេត្តកំពត ៖ នៅព្រឹកថ្ងៃទី២៨ ខែមេសាឆ្នាំ ២០២០ រដ្ឋបាលខេត្តកំពតបានបើកកិច្ចប្រជុំរវាងអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ អង្គភាពជំនាញបច្ចេកទេសពាក់ព័ន្ធក្នុងខេត្ត ដើម្បីត្រួតពិនិត្យនិងដោះស្រាយការរំដោះទឹកចេញពីក្រុងកំពត និងស្រុកទឹកឈូ ក្រោមវត្តមានលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត។

កិច្ចប្រជុំនេះ ផ្ដោតសំខាន់លើការងារចូលរួមពិនិត្យពិភាក្សាអំពីសមាសភាពតួនាទីភារកិច្ច របស់គណៈកម្មការ ដើម្បីឈានដល់ ការឆ្លើយតបបន្ទាន់ ជាអាទិភាពក្នុងការចុះអនុវត្ត រៀបចំប្រព័ន្ធរំដោះទឹកចេញពីក្រុងកំពត និងស្រុកទឹកឈូ ឲ្យបានមុនរដូវភ្លៀងមកដល់។

មានប្រសាសន៍ ក្នុងកិច្ចប្រជុំ លោក ជាវ តាយ អភិបាលខេត្ត បានលើកបញ្ជាក់ថា នៅចំពោះមុខនេះរដ្ឋបាលខេត្តកំពតមានក្ដីបារម្ភ ពីបញ្ហាទឹកភ្លៀងដែលបង្កឲ្យមានការដក់ទឹក ឬទឹកលិចផ្លូវបណ្ដាលមកពីការរាំងស្ទះប្រព័ន្ធលូមួយចំនួនដែលមានលក្ខណៈខុសស្តង់ដារបទដ្ឋានបច្ចេកទេសច្បាស់លាស់។

ពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងកំពតនេះដែរ លោក ជាវ តាយ អភិបាលខេត្ត ក៏បានលើកសង្កត់ធ្ងន់ដែរថា សព្វថ្ងៃនេះហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងកំពត ជាប្រព័ន្ធលូក្ដី ផ្លូវថ្នល់មួយចំនួនក្ដី មានលក្ខណៈកំបុត មិនមានការតភ្ជាប់ពីមួយទៅមួយទេ ដោយសារការធ្វើមិនមានគម្រោងច្បាស់លាស់។ ជាមួយនឹងកិច្ចប្រជុំនេះ លោកអភិបាលខេត្តក៏បានសំណូមពរ ដល់អាជ្ញាធរ មូលដ្ឋានក្រុង ស្រុកឃុំសង្កាត់ និងមន្ទីរអង្គភាព នឹងរាល់អ្នកពាក់ព័ន្ធទាំងអស់ នៅចំពោះមុខនេះ ត្រូវតែចូលរួមសហការអនុវត្តឲ្យបានល្អ ពិសេស កៀរគរធនធានសប្បុរសជនដើម្បីគាំទ្រគម្រោងនីមួយៗ ឲ្យទទួលបានលទ្ធផលជោគជ័យនិងមានប្រសិទ្ធភាពដើម្បីចៀសវាងការដក់ទឹកឬលិចផ្លូវនៅក្នុងក្រុងកំពតបន្តទៀត៕









FacebookTwitterShare

ព័ត៌មានគួរចាប់អារម្មណ៍

ផែនទីដែនជម្រកសត្វព្រៃកែវសីមា ៣ ផ្ទាំង និងសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន ប្រគល់ជូន លោកមេភូមិត្រពាំងឈូក ទុកអនុវត្ត និងផ្សព្វផ្សាយ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលថ្នាក់ក្រោមជាតិពង្រឹងការចូលរួមទទួលខុសត្រូវក្នុងការគ្រប់គ្រងធនធានធម្មជាតិ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

ឈួញឈើដុះស្លែប្រចាំខេត្តរតនះគីរី បានលាក់ទុកប្រភេទឈើ ឈ្លីចជាច្រើនដុំ ត្រូវបានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវសហការជាមួយកម្លាំងបរិស្ថានចុះបង្រ្កាប... (ហង្សនាគ០២)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត ជា ដែន ប្រធានកិត្តិយស សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា នឹងជាប្រធានស្តីទី សមាគមសម្ព័ន្ធអភិវឌ្ឍន៍ពាណិជ្ជកម្មកម្ពុជា (Cambodia Commercial Alliance Development Association - CCADA) បានចុះនាំយកអំណោយ ជូនដល់សិស្សានុសិស្ស រួមទាំងលោកគ្រូ អ្នកគ្រូ ក្នុងសាលាបឋមសិក្សាកងមាស (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើ ចាប់បានស្ត្រីវ័យចំណាស់ម្នាក់ដែលល្បីរឿងជួញដូរសាច់សត្វព្រៃ និងសិប្បកម្មឈើក្នុងខេត្តមណ្ឌលគិរី..! (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
232 នាក់
ម្សិលមិញ :
186 នាក់
សប្តាហ៍នេះ :
1952 នាក់
ខែនេះ :
16605 នាក់
3 ខែនេះ :
37591 នាក់
សរុប :
407937 នាក់