រ៉ង់ហ្គូន ៖ ក្រសួងសុខាភិបាល និងកីឡារបស់ប្រទេសមីយ៉ាន់ម៉ាបានប្រកាសថា ចំនួនអ្នកឆ្លងសរុបនៃជំងឺ COVID-19 នៅក្នុងប្រទេសអាស៊ានមួយនេះបានកើនដល់១៤៩ករណីហើយ បន្ទាប់ពីការរកឃើញ ០៣ករណីបន្ថែមទៀត កាលពីថ្ងៃអង្គារម្សិលមិញនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២០។អាជ្ញាធរសុខាភិបាលមីយ៉ាន់ម៉ាបានគូសបញ្ជាក់ថា ករណីឆ្លងថ្មីៗទាំង ០៣ករណីខាងលើ គឺត្រូវបានរាយការណ៍ចេញពីតំបន់ រ៉ង់ហ្គូន (Yangon) ហើយពួកគេសុទ្ធតែធ្លាប់មានទំនាក់ទំនងជិតស្និទ្ធ ជាមួយករណីដែលបានបញ្ជាក់មុនៗ។បើគិតចាប់តាំងជំងឺ COVID-19 ត្រូវបានរកឃើញជាលើកដំបូងនៅក្នុងប្រទេសអាស៊ានមួយនេះ កាលពីថ្ងៃទី២៣ ខែមីនា មីយ៉ាន់ម៉ាបានកត់ត្រាករណីស្លាប់ចំនួន០៥នាក់ក្នុងចំណោមករណីឆ្លងសរុបទាំង ១៤៩ករណីខាងលើ ដោយក្នុងនោះក៏មានអ្នកជាសះស្បើយចំនួន ១៦នាក់ផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
ដោយសារបាយការណ៍មិនពិតបែបនេះទើបធ្វើឲ្យវិវាទដីធ្លីមិនអាចដោះស្រាយបញ្ចប់... (ហង្សនាគ០១)
ដោយសារបាយការណ៍មិនពិតបែបនេះទើបធ្វើឲ្យវិវាទដីធ្លីមិនអាចដោះស្រាយបញ្ចប់... ()
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា