ខេត្តមណ្ឌលគិរី ៖ នាថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំ ជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ក្រុមការងារប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរីសហសហការជាមួយអាជ្ញាធរស្រុក អធិការដ្ឋាននគរបាលស្រុកអូររាំង និងសហភាពសហព័ន្ធយុវជនកម្ពុជាស្រុក បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយ តាមឃោសនស័ព្ទស្ដីអំពីវិធានការណ៍បង្ការ និងការកាត់បន្ថយហានិភ័យនៃជំងឺឆ្លងរលាកសួតបង្កដោយវីរុសកូរ៉ូណាថ្មី ឬជំងឺCOVID-19។ការចុះផ្សព្វផ្សាយនេះដែរមានការឧបត្ថម្ភគាំទ្រដោយសហព័ន្ធអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) ជូនដល់ប្រជាពលរដ្ឋ លើទីតាំងចំនួន២កន្លែង គឺឃុំសែនមនោរម្យ និងឃុំដាក់ដាំ (មានចំនួន ៧ភូមិ) មានប្រជាពលរដ្ឋចំនួន ២៤៣ខ្នងផ្ទះ (ស្មើនឹង ៩១១នាក់, ស្រី ៥៤៤នាក់) មានរយៈពេល៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ដែលមានការចូលរួមពី លោក លោកស្រី ជាក្រុមប្រតិបត្តិសាខាអនុសាខាអ្នកស្ម័គ្រចិត្ត អាជ្ញាធរដែនដីអង្គភាពពាក់ព័ន្ធជុំវិញខេត្តដែលប្រព្រឹត្តទៅនៅក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី។យុទ្ធនាការផ្សព្សាយផ្សាយនេះធ្វើឡើងក្នុងគោលបំណងដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ COVID-19 និងអនុវត្តនូវវិធីងាយៗ តាមការណែនាំរបស់ក្រសួងសុខាភិបាលរួមមាន ៖ ១.លាងដៃនឹងសាប៊ូទឹកស្អាត ឬទឹកអាល់កុល អាល់កុលហ្សែល អោយបានញឹកញាប់។ ២.នៅពេលក្អក ឬកណ្តាស់ត្រូវខ្ទប់មាត់ និងច្រមុះដោយប្រើកែងដៃ ឬក្រដាស់អនាម័យ រួចបោះចោលក្នុងធុងសំរាមភ្លាម បន្ទាប់ មកលាងដៃរបស់អ្នកជាមួយសាប៊ូនិងទឹកស្អាត។ ៣.ជៀសវាងប៉ះពាល់ ភ្នែក ច្រមុះ ឬមាត់។ ៤.កាត់បន្ថយការជួបជុំក្នុងសង្គម និងការចំណាយពេលវេលានៅកន្លែងប្រមូលផ្ដុំ។ ៥.ជៀសវាងប៉ះពាល់ ជិតស្និទ្ធ ជាមួយអ្នកមានជំងឺផ្លូវដង្ហើមស្រួច ដូចជាគ្រុនក្ដៅ ក្អក កណ្ដាស់ ឬផ្ដាសាយ។ ៦.សម្អាត និងសម្លាប់មេរោគលើវត្ថុនិងលើផ្ទៃឲ្យបានញឹកញាប់។ ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់លេខ១១៥ ដោយឥតគិតថ្លៃ។សូមបញ្ជាក់ថា សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ក៏បានផ្ដល់នូវអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋក្នុង១គ្រួសារៗទទួលបាន ៖ ផ្ទាំងរូបភាព តូច ៗចំនួន១ អាវយឺត១ ម៉ាស់ចំនួន៣ សាប៊ូលាងដៃ ចំនួន១ដុំផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
ដោយសារបាយការណ៍មិនពិតបែបនេះទើបធ្វើឲ្យវិវាទដីធ្លីមិនអាចដោះស្រាយបញ្ចប់... (ហង្សនាគ០១)
ដោយសារបាយការណ៍មិនពិតបែបនេះទើបធ្វើឲ្យវិវាទដីធ្លីមិនអាចដោះស្រាយបញ្ចប់... ()
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា