ភ្នំពេញ ៖ នៅរសៀលម្សិលមិញកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការរដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាបករណីកែច្នៃ ជួញដូរសារធាតុញៀន ក្នុងខណ្ឌពោធិ៍សែនជ័យដោយបាន ឃាត់ខ្លួនមេខ្លោងជាជនជាតិចិនហុងកុងម្នាក់ និងស្ត្រីជនជាតិមីយ៉ាន់ម៉ាម្នាក់ (សរុប២នាក់) រួមទាំងរឹបអូសគ្រឿងញៀនជិត៦០គីឡូក្រាម។មន្ត្រីប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនេះ ធ្វើឡើង នៅចំណុចផ្ទះគ្មានលេខ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ប្រភពបញ្ជាក់ថា ចំពោះលទ្ធផលនៃការបង្ក្រាបករណីកែច្នៃគ្រឿងញៀនដ៏ធំនេះ គឺបានឃាត់ខ្លួនជនសង្ស័យ២នាក់ ទី១/ ឈ្មោះ LEE KWAN FUK ភេទប្រុស ជនជាតិចិន (ហុងកុង) កាន់លិខិតឆ្លង ដែនលេខ KJ06288571 និងទី២/ ឈ្មោះ THET THET HLAING ភេទស្រី ជនជាតិមីយ៉ាន់ម៉ា កាន់លិខិតឆ្លងដែនលេខ MA 030746។ រីឯវត្ថុតាងដែលដកហូតបានរួមមាន ៖ សារធាតុញៀនអិចស្តាស៊ីប្រមាណ ១៤០,០០០គ្រាប់ មានទម្ងន់ជាង៥៧គីឡូក្រាម និងម៉ាស៊ីនកែច្នៃនៃ២គ្រឿងទៀត៕
ព័ត៌មានគួរចាប់អារម្មណ៍
ដោយសារបាយការណ៍មិនពិតបែបនេះទើបធ្វើឲ្យវិវាទដីធ្លីមិនអាចដោះស្រាយបញ្ចប់... (ហង្សនាគ០១)
ដោយសារបាយការណ៍មិនពិតបែបនេះទើបធ្វើឲ្យវិវាទដីធ្លីមិនអាចដោះស្រាយបញ្ចប់... ()
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា