ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
អគ្គីសនីបាត់ដំបងឆ្លៀតពេលប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងកំពុងតែពិបាក្យក្នុងជីវភាពប្រចាំថ្ងៃដោយសារវីរុសខូវីត19 ហើយមកក្តៅក្រហាយដោយសារភ្លើងទៀតអោយប្រជាពលរដ្ឋមិនខឹងយ៉ាងមិច.......
Thu,09 April 2020 (Time 10:32 PM)
ដោយ ៖ (ចំនួនអ្នកអាន: 674នាក់)

បាត់ដំបង ៖ ចាប់តាំងពីមានមេរោគកូវីត19 កើតឡើង រហូតមក ទល់នឹង ពេលនេះ មាន ប្រជាពលរដ្ឋ និង មន្ត្រីរាជការ ជា ច្រើន ដែល រស់នៅក្នុង ខេត្តបាត់ដំបង បានធ្វើ ការរិះគន់ យ៉ាង ខ្លាំង ទៅលើ អង្គភាព អគ្គិសនី ខេត្ត ដោយ សារតែ ការ ផ្គត់ផ្គង់ ចរន្ត មិន មាន ភាព ប្រក្រតី គឺ មិនបាន ស្ថិតស្ថេរ ដល់ ការប្រើប្រាស់ របស់ ពួកគាត់ ព្រោះ ភ្លើង ដាច់ ជាញឹកញាប់។

ជាក់ស្តែង នៅក្នុង កំឡុងពេលដែលមានមេរោគកូវីត នេះ ការផ្គត់ផ្គង់ ចរន្ត អគ្គិសនី នៅក្នុង ខេត្ត បាត់ដំបង មានការ រអាក់រអួល ខ្លាំង មែនទែន ស្រប ពេលដែល សីតុណ្ហភាព កំពុង លោត ឡើង យ៉ាង ខ្ពស់ គួរឲ្យ ព្រួយបារម្ភ រហូត ធ្វើឲ្យប្រជាពលរស់នៅ ក្នុង ខេត្ត ពិសេស គឺ ប្រជាពលរដ្ឋ មិនអាច នៅ សំងំ ក្នុងផ្ទះ បាន។

ដោយឡែក ម្ចាស់ អាជីវកម្ម មួយចំនួន ដូចជា ផ្ទះសំណាក់ នឹងប្រជាពលរដ្ថ ដែលរស់នៅក្នុងខេត្តបាត់ដំបង មានការខឹងសម្បារយ៉ាងខ្លាំង ដោយសារតែភាពមិនប្រក្រតីគីឡូភ្លើងឡើងខ្លាំងដោយសាពួកគាត់កាត់បន្ថយការប្រើប្រាស់តែបែជាអស់ច្រើនលើសដើម ចំណែក អាហារដ្ឋាន និង ភោជនីយដ្ឋាន ស្ទើរ គ្រប់ ទីកន្លែង បាន រអ៊ូរទាំ អំពី បញ្ហា នេះ ដែរ ព្រោះគីឡូភ្លើងអស់ច្រើនជាងខែមុនៗដាច់តែម្តង។

ពាក់ព័ន្ធ នឹង បញ្ហា នេះដែរ លោក សុខ ហួត ប្រធាន អង្គភាព អគ្គិសនី ខេត្ត បាត់ដំបង មិនបាន លើក ឡើង បញ្ជាក់ ប្រាប់ PCM យើងទេដោយហេតុថាតេទៅមិនលើក។ ការរិះគន់ ពី សំណាក់ មន្ត្រីរាជការ និង ប្រជាពលរដ្ឋ នៅតែ បាញ់ ឆ្ពោះ ទៅ អង្គភាព អគ្គិសនី បាត់ដំបង ដដែល ព្រោះ គេ គិតថា នេះ គឺជា ភារកិច្ច របស់ អង្គភាព ឯ ពលរដ្ឋ ជា អ្នក ជាវ ភ្លើង យកទៅ ប្រើប្រាស់ ដូច្នេះ គេ ដឹង តែ ថា ធ្វើយ៉ាងណា ឲ្យ មាន ចរន្ត ប្រើប្រាស់ គ្រប់គ្រាន់ រាល់ថ្ងៃ ប៉ុណ្ណោះ ឯការ លក់ ចរន្ត របស់ អង្គភាព លើសពី បន្ទុក របស់ខ្លួន គឺជា កំហុស របស់ អង្គភាព ខ្លួនឯង តែ ប៉ុណ្ណោះ ដូច្នេះ ពួក គាត់ បានស្នើ សុំឲ្យ អង្គភាព ពិនិត្យឡើងវិញ ព្រោះនេះ ជាពេលដែលមានមេរោគកូវីតផង រដូវក្តៅ ផងប្រជាពលរដ្ឋ កំពុងជួបការលំបាក្យ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
131 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
2868 នាក់
ខែនេះ :
9705 នាក់
3 ខែនេះ :
31245 នាក់
សរុប :
487110 នាក់