ភ្នំពេញ ៖ យោងតាមរបាយការណ៍បឋមរបស់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកបានបង្ហាញថា ពេញមួយព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះ ដែលជាថ្ងៃដំបូងនៃយុទ្ធនាការការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដោយបង្កើនចំនួនទឹកប្រាក់ នៃការផាកពិន័យតាមអនុក្រឹត្យលេខ៣៩ សមត្ថកិច្ចឃាត់ដើម្បីធ្វើការផាកពិន័យម៉ូតូ និងរថយន្ដសរុបជិត ១,០០០គ្រឿង ដែលល្មើសនឹងច្បាប់ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។របាយការណ៍ដដែលបន្តថា នៅវេលាថ្ងៃត្រង់ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនម៉ូតូ និងរថយន្ដដែលសមត្ថកិច្ចធ្វើការឃាត់ដោយសារការល្មើសច្បាប់ចរាចរណ៍នេះ គឺគិតត្រឹមម៉ោង០៧ព្រឹក ដល់ម៉ោង១០ព្រឹក ក្នុងនោះមានម៉ូតូ ៩០០គ្រឿង និងរថយន្ដ ៨០ គ្រឿង។ របាយការណ៍បញ្ជាក់ថា ចំពោះម៉ូតូចំនួន ៩០០គ្រឿង អំពើល្មើសរួមមាន ៖ អត់មួក៨៤៥គ្រឿង, អត់ស្លាកលេខ ៨គ្រឿង និងល្មើសសញ្ញាចរាចរចំនួន៤៧គ្រឿង។ ចំណែករថយន្តសរុបចំនួន៨០គ្រឿង អំពើល្មើសរួមមាន ៖ អត់ពាក់ខ្សែក្រវ៉ាត់៦៣គ្រឿង, បញ្ច្រាស់ទិស៧គ្រឿង, អត់លេខ២គ្រឿង, និយាយទូរស័ព្ទ២គ្រឿង, អត់ប័ណ្ណសំគាល់យាន១គ្រឿង, ល្មើសសញ្ញាចរាចរ៣គ្រឿង និងដឹកសំពីងសំពោង២គ្រឿង។សូមជម្រាបថា នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះ កម្លាំងនគរបាលចរាចរណ៍ទូទាំងប្រទេស ចាប់ផ្តើមរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយអនុវត្តន៍កម្រិតផាកពិន័យកើនឡើងពី៣ទៅ៥ដង៕
ព័ត៌មានគួរចាប់អារម្មណ៍
ដោយសារបាយការណ៍មិនពិតបែបនេះទើបធ្វើឲ្យវិវាទដីធ្លីមិនអាចដោះស្រាយបញ្ចប់... (ហង្សនាគ០១)
ដោយសារបាយការណ៍មិនពិតបែបនេះទើបធ្វើឲ្យវិវាទដីធ្លីមិនអាចដោះស្រាយបញ្ចប់... ()
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា