ខេត្តក្រចេះ ៖ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការរដ្ឋាននគរបាលខេត្តក្រចេះដឹកនាំដោយលោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះបានចុះអនុវត្តន៍នូវអនុក្រឹត្សនៃច្បាប់ចរាចរណ៍ថ្មី នៅព្រឹកថ្ងៃទី០១ និងថ្ងៃ០២ខែឧសភា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះដោយក្នុងនោះ អនុវត្តន៍នូវគោលដៅទូទាំងខេត្ត ជាលទ្ធផលគឺរកឃើញ១៨៩ករណី នេះគ្រាន់តែបាន២ថ្ងៃដំបូងប៉ុណ្ណោះ (គិតជាទឹកប្រាក់បានពីការផាកពិន័យមានចំនួន ១៧.៤៤៨.០០០រៀគត់)។ចំពោះការចុះវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះក៏ការត្អូញត្អែរពីសំណាក់ប្រជាពលរដ្ឋយើងមួយចំនួនដែរ ដោយអ្នកខ្លះមិនបានដឹងមុនម្យ៉ាងពួកគាត់យល់ថា ជំងឺកូវីដកំពុងរាតត្បាត និងឆ្លងជាសកលផងនោះ ជាហេតុធ្វើឲ្យពួកគាត់ពុំមានលទ្ធភាពបង់ប្រាក់ពិន័យពុំបានគ្រប់គ្រាន់។តាមការចាប់ផ្តើមអនុវត្តន៍ និងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មីខាងលើនេះ គេសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋមួយចំនួនក៏បានចូលរួមយ៉ាងសស្រាក់សស្រាំគោរពតាមច្បាប់បានកំណត់ផងដែរ ម្យ៉ាងគាត់យល់ថា ការច្បាប់បែបនេះជាចំបងគឺចង់កាត់បន្ថយនូវគ្រោះថ្នាក់ផ្សេងៗ និងចង់លប់បំបាត់នូវអត្រានៃការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នេះ ដែលជាកត្តាចាំបាច់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីរហូតដល់សម្តេច ហ៊ុន សែនបានចេញជាពាក្យស្លោកថា៖ ( ថ្ងៃនេះ ថ្ងៃស្អែកសុំកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍)៕ ដោយ ៖ ស៊ាន ចន្ទ័ដា
ព័ត៌មានគួរចាប់អារម្មណ៍
ដោយសារបាយការណ៍មិនពិតបែបនេះទើបធ្វើឲ្យវិវាទដីធ្លីមិនអាចដោះស្រាយបញ្ចប់... (ហង្សនាគ០១)
ដោយសារបាយការណ៍មិនពិតបែបនេះទើបធ្វើឲ្យវិវាទដីធ្លីមិនអាចដោះស្រាយបញ្ចប់... ()
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា