ថ្ងៃសុក្រ ទី០៣ ខែមករា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
ក្រុមអ្នកជំនាញស្ម័គ្រចិត្តចិនចុះបាញ់ថ្នាំសម្លាប់មេរោគនៅក្រុងតាខ្មៅដើម្បីចូលរួមបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩
Sun,03 May 2020 (Time 01:03 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 619នាក់)

ខេត្តកណ្ដាល ៖ នៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០នេះ ក្រុមអ្នកជំនាញការស្ម័គ្រចិត្តចិន មកពីអង្គការសង្គ្រោះមេឃពណ៌ខៀវ Blue Sky Rescue (BSR) នៃសាធារណរដ្ឋប្រជាមានិតចិន បានចុះមកបាញ់ថ្នាំសម្លាប់មេរោគ នៅក្រុងតាខ្មៅ តាមទីតាំងសំខាន់ៗរួមមាន ផ្សារតាខ្មៅថ្មី ផ្សារតាខ្មៅចាស់ សួនកុមារមាត់ទន្លេ បាសាក់ ហើយនឹងបន្តទៅបាញ់ថ្នាំសម្លាប់មេរោគ នៅឯផ្សារស្អាងស្រុកស្អាងទៀតផងដែរ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩។

តាមការគ្រោងទុក ក្រុមអ្នកជំនាញចិនទាំងនោះ នឹងធ្វើប្រតិបត្តិការបាញ់ថ្នាំសម្លាប់មេរោគ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ នៅតាមបណ្តារាជធានី-ខេត្តមួយចំនួន នៅកម្ពុជា ដោយមានការសម្របសម្រួល ពីក្រុមការងារនៃវេទិកាសម្ព័ន្ធសង្គមស៉ីវិល (វ.ស.ស) រួមមាន ៖ រាជធានីភ្នំពេញ, ខេត្តកណ្តាល, ខេត្តតាកែវ, ខេត្តព្រះសីហនុ, ខេត្តកំពង់ឆ្នាំង, ខេត្តសៀមរាប, ខេត្តព្រះវិហារ, ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។ ជាពិសេសនៅក្នុងប្រតិបត្តិការនេះ ក្រុមជំនាញចិន ក៍គ្រោងនឹងធ្វើការបណ្តុះបណ្តាលដល់ក្រុមជំនាញកម្ពុជាអំពីវិធីសាស្ត្រការពារ បង្ការ ទប់ស្កាត់ និងបាញ់កម្ចាត់មេរោគទៀតផង។

បើតាមការឲ្យដឹងពីក្រុមអ្នកជំនាញស្ម័គ្រចិត្តដែល មកពីអង្គការសង្គ្រោះមេឃពណ៌ខៀវនេះ បានបញ្ជាក់ឲ្យដឹងថា ក្រុមនេះនឹងបំពេញប្រតិបត្តិការរបស់ខ្លួន រយៈពេល១៥ថ្ងៃ ដើម្បីបាញ់ថ្នាំកម្ចាត់មេរោគ បង្ការ និងទប់ស្កាត់ជំងឺ កូវីដ១៩ នៅតាមបណ្តារាជធានី-ខេត្តមួយចំនួន ដោយប្រើប្រាស់ឧបករណ៍ និងសម្ភាររួមមាន៖ ម៉ាស៉ីនបំភាយឧស្ម័នចំនួន ២០០គ្រឿង, ម៉ាស់វេជ្ជសាស្ត្រចំនួន ២៨០,០០០បន្ទះ និងសម្លៀកបំពាក់ការងារមិនមែនវេជ្ជសាស្ត្រ ចំនួន ៩០០សម្រាប់ ដែលគិតជាទឹកប្រាក់ប្រមាណជាង ១,២៨៨,០០០ យ័ន។

គួរំលឹកផងដែរថា ក្រុមអ្នកជំនាញស្ម័គ្រចិត្តចិនទាំងនោះមានសមាជិកចំនួន ១០រូប ដែលបានមកដល់ប្រទេសកម្ពុជា កាលពីយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០៕

ព័ត៌មានគួរចាប់អារម្មណ៍

ដោយសារបាយការណ៍មិនពិតបែបនេះទើបធ្វើឲ្យវិវាទដីធ្លីមិនអាចដោះស្រាយបញ្ចប់... (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

ដោយសារបាយការណ៍មិនពិតបែបនេះទើបធ្វើឲ្យវិវាទដីធ្លីមិនអាចដោះស្រាយបញ្ចប់... ()

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
145 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
2993 នាក់
ខែនេះ :
10545 នាក់
3 ខែនេះ :
31358 នាក់
សរុប :
492366 នាក់