ថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
យកកូនស្រីអាយុ៦ឆ្នាំទៅផ្ញើនឹងអ្នកជិតខាងដូចយកកូនទៅឲ្យគេរំលោភ......
Wed,27 May 2020 (Time 03:10 AM)
ដោយ ៖ (ចំនួនអ្នកអាន: 636នាក់)

ខេត្តស្វាយរៀង ៖ ក្មេងស្រីម្នាក់អាយុ៦ឆ្នាំម្តាយយកទៅផ្ញើនឹងអ្នកជិតខាង ព្រោះជាប់រវល់ទៅធ្វើកម្មកររោងចក្រដូចយកកូនទៅឲ្យយុវជន៣នាក់ចាប់រំលោភត្រូវបានសមត្ថកិច្ចអាវុធហត្ថចាប់ឃាត់ខ្លួនបាន២នាក់កសាងសំណុំរឿងទៅតុលាការនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ។

បើតាមមន្ត្រីអាវុធខេត្តស្វាយរៀងបានឲ្យដឹងថា កាលពីវេលាម៉ោង៨ និង០០នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ឈ្មោះ ចាន់ រជ្ជនា ភេទស្រី ត្រូវជាម្តាយរបស់ជនរងគ្រោះឈ្មោះ ម៉ៅ ស្រីនាត ភេទស្រីអាយុ៦ឆ្នាំ បានមកដាក់ពាក្យបណ្តឹងនៅកងរាជអាវុធហត្ថខេត្តចោទថា ឈ្មោះ គឹម ហេង ភេទប្រុស ឈ្មោះ គឹម ឈៀង ភេទប្រុស និងឈ្មោះ គឹម ស្រស់ ភេទប្រុស បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈមកលើកូនស្រីរបស់ខ្លួនកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ និងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០។

មន្ត្រីកងរាជអាវុធខេត្តបានបន្តទៀតថា ក្រោយពីទទួលបានពាក្យបណ្តឹងដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រីសែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជាឲ្យកម្លាំងកងរាជអាវុធហត្ថធ្វើការស្រាវជ្រាវ រហូតដល់ម៉ោង១០ និង៣០នាទីនៅចំណុចភូមិរាមជោ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់។ ទី១,ឈ្មោះ គឹម ឈៀង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅភូមិរាមជោ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ទី២,ឈ្មោះគឹម ហេង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិរាមជោ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ នាំមកបញ្ជាការដ្ឋានអាវុធហត្ថខេត្តស្វាយរៀង ដើម្បីធ្វើការសាកសួរចំណែកឈ្មោះ គឹម ស្រស់ ភេទប្រុសបានរត់គេចខ្លួនបាត់។

មន្ត្រីអាវុធហត្ថដដែលបានបន្តទៀតថា បើតាមចម្លើយរបស់ជនរងគ្រោះឈ្មោះ ម៉ៅ ស្រីនាត ភេទស្រី អាយុ៦ឆ្នាំ ជនជាតិខ្មែរមានទីលំនៅបច្ចុប្បន្នភូមិគោល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀងបានឲ្យដឹងថា នៅក្នុងខែឧសភា ឆ្នាំ២០២០ (មិនចាំថ្ងៃ) ម្តាយរបស់ខ្លួនបានយកខ្លួនទៅផ្ញើនៅផ្ទះយាយជា រួចហើយម្តាយខ្លួនទៅធ្វើការរោងចក្រ បន្ទាប់មកខ្លួនបានទៅទិញនំឈ្មោះ គឹម ហៀង នៅជិតផ្ទះយាយជាដែរ ពេលទិញនំរួចហើយខ្លួនក៏បានដើរទៅផ្ទះយាយជាវិញ ពេលនោះឈ្មោះហេងក៏បានហៅខ្លួនថានាតមកងួតទឹកអត់ គាត់បូមទឹកដាក់អាង ពេលនោះខ្លួនឆ្លើយងួត ខណៈនោះខ្លួនក៏បានស្រាតខោអាវរួចដើរទៅងួតទឹកនៅផ្ទះក្នុងអាងជាមួយឈ្មោះហេង ពេលកំពុងងួតទឹក ឈ្មោះហេងក៏បានលើកខ្លួនដាក់ពីលើប្រដាប់ភេទរបស់គាត់ តែឈ្មោះហេងមិនបានស្រាតខោលីអូរបស់គាត់ទេចេញទេ បន្ទាប់មកគាត់ក៏បានយកដៃរបស់គាត់លូកខ្វះពីក្រោយគូទរបស់ខ្លួន ហើយខ្លួនក៏បានយកដៃខ្ទប់រួចហើយគាត់ក៏និយាយថាកុំប្រាប់អ្នកណាឲ្យដឹងពេលនោះខ្លួនក៏មិនបានឆ្លើយតបវិញទេ តែពេលងួតទឹករួចហើយឈ្មោះហេងក៏បានបង្ហូរទឹកចេញពីក្នុងអាងហើយខ្លួនក៏បានដើរមកក្នុងផ្ទះយាយជាស្លៀកពាក់ខោអាវ ហើយឈ្មោះហេងក៏បានដើរតាមពីក្រោយខ្លួនចូលមកក្នុងផ្ទះយាយជាដែរ។

ប្រភពបានបន្តទៀតថា ខណៈដែលឈ្មោះហេងដើរចូលដល់ផ្ទះយាយជាបានយកចង្អុយដៃលូកចូលប្រដាប់ភេទខ្លួនចំនួន៣ដង ហើយគាត់បាននិយាយប្រាប់ទៀតថាកុំទៅប្រាប់អ្នកណាឲ្យគេដឹង ពេលនោះខ្លួនក៏មិនហ៊ានប្រាប់អ្នកណាដែរ ពេលឈ្មោះហេងយកចង្អុយដៃលូកប្រដាប់ភេទហើយ ខ្លួនក៏បានដើរទៅខាងក្រោយផ្ទះយាយជាដើម្បីមើលប្អូនស្រីរបស់ខ្លួន ខណៈនោះខ្លួនក៏បានដេកនៅអង្រឹងនៅខាងក្រោយផ្ទះយាយជា ពេលកំពុងតែដេកក៏មានឈ្មោះឈៀងមកលើកខ្លួនចេញពីអង្រឹង មកដាក់លើគ្រែក្រោមផ្ទះឲ្យដេក បន្ទាប់មកគាត់បានស្រាតខោខ្លីរបស់ខ្លួនត្រឹមភ្លៅ រួចហើយគាត់បានស្រាតខោរបស់គាត់ត្រឹមភ្លៅ ហើយយកលិង្គរបស់គាត់ទៅញាត់ចូលក្នុងប្រដាប់ភេទរបស់ខ្លួនបានប្រហែល២ទៅ៣នាទីក៏ដកចេញ ពេលនោះខ្លួនឈឺខ្លាំងណាស់មិនហ៊ានស្រែកទេពីព្រោះឈ្មោះឈៀង បានហាមមិនឲ្យប្រាប់អ្នកណាឡើយ ពេលធ្វើរួចគាត់ក៏បានលើកខោលីអូស្លៀកវិញ ហើយខ្លួនក៏បានលើកខោស្លៀកវិញដែររួចខ្លួនក៏បានដើរទៅដេកនៅអង្រឹងដដែលចំណែកឈ្មោះឈៀង បាននៅអង្គុយមើលទូរទស្សន៍នៅខាងក្រោមផ្ទះ រហូតដល់ពេលល្ងាចទើបម្តាយខ្លួនមកយកខ្លួនទៅផ្ទះវិញ។

មន្ត្រីអាវុធហត្ថបានបញ្ជាក់ទៀតថា កុមារីរងគ្រោះក៏បានបញ្ជាក់ថាខ្លួនមិនបានចាំថ្ងៃ ខែឆ្នាំទេមានឈ្មោះ គឹម ស្រស់ បានយកខ្លួនទៅងូតទឹកនៅក្នុងអាងទឹករួចក៏បានលើកខ្លួនដាក់ពីលើប្រដាប់ភេទ (លិង្គ) របស់គាត់ដោយគាត់មិនបានស្រាតខោលីអូរបស់គាត់ទេ។ មន្ត្រីអាវុធហត្ថបានបន្តទៀតថា បើតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ គឹម ហេង និងឈ្មោះ គឹម ឈៀង ពិតបានធ្វើសកម្មភាពរំលោភទៅលើក្មេងស្រីឈ្មោះ នាត ពិតប្រាដកមែន។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ទៅបានកងរាជអាវុធហត្ថខេត្តស្វាយរៀងកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តចាត់ការទៅតាមនីតិវិធីច្បាប់នៅថ្ងៃទី២៥ខែឧសភាឆ្នាំ២០២០នេះនិងចំណែកជនសង្ស័យម្នាក់ទៀតសមត្ថកិច្ចកំពុងស្វែងចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលថ្នាក់ក្រោមជាតិពង្រឹងការចូលរួមទទួលខុសត្រូវក្នុងការគ្រប់គ្រងធនធានធម្មជាតិ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

ឈួញឈើដុះស្លែប្រចាំខេត្តរតនះគីរី បានលាក់ទុកប្រភេទឈើ ឈ្លីចជាច្រើនដុំ ត្រូវបានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវសហការជាមួយកម្លាំងបរិស្ថានចុះបង្រ្កាប... (ហង្សនាគ០២)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត ជា ដែន ប្រធានកិត្តិយស សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា នឹងជាប្រធានស្តីទី សមាគមសម្ព័ន្ធអភិវឌ្ឍន៍ពាណិជ្ជកម្មកម្ពុជា (Cambodia Commercial Alliance Development Association - CCADA) បានចុះនាំយកអំណោយ ជូនដល់សិស្សានុសិស្ស រួមទាំងលោកគ្រូ អ្នកគ្រូ ក្នុងសាលាបឋមសិក្សាកងមាស (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើ ចាប់បានស្ត្រីវ័យចំណាស់ម្នាក់ដែលល្បីរឿងជួញដូរសាច់សត្វព្រៃ និងសិប្បកម្មឈើក្នុងខេត្តមណ្ឌលគិរី..! (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើ ចាប់បានស្ត្រីវ័យចំណាស់ម្នាក់ដែលល្បីរឿងជួញដូរសាច់សត្វព្រៃ និងសិប្បកម្មឈើក្នុងខេត្តមណ្ឌលគិរី..! ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
116 នាក់
ម្សិលមិញ :
174 នាក់
សប្តាហ៍នេះ :
1461 នាក់
ខែនេះ :
15837 នាក់
3 ខែនេះ :
37168 នាក់
សរុប :
406506 នាក់