ថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
ស្ត្រីម្នាក់ ជិះម៉ូតូជាមួយប្តីមិនប្រយ័ត្ន ធ្វើឲ្យសំពត់ចូលមីញ៉ុង បណ្តាលឲ្យដួលបោកក្បាលទៅនឹងថ្នល់ស្លាប់....
Wed,27 May 2020 (Time 08:15 AM)
ដោយ ៖ (ចំនួនអ្នកអាន: 537នាក់)

កណ្តាល ៖ ស្ត្រីម្នាក់ ជិះម៉ូតូជាមួយប្តីមិនប្រយ័ត្ន ធ្វើឲ្យសំពត់ចូលមីញ៉ុង បណ្តាលឲ្យដួលបោកក្បាលទៅនឹងថ្នល់ស្លាប់មួយរំពេច កាលពីវេលាម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ២១ ចំណុចមុខវត្តវេឡុវន្ត ស្ថិតនៅក្នុងភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។

ស្ត្រីរងគ្រោះឈ្មោះ ស្លេះអំា មីណាស់ អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ-ឥស្លាម មានទីលំនៅភូមិចាមក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះបានជិះម៉ូតូជាមួយប្តីរបស់ខ្លួន ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១ ដោយមិនមានពាក់មួយការពារនោះទេ ក្នុងទិសដៅពីត្បូងមកជើង។ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ សំពត់របស់ស្ត្រីត្រូវមីញ៉ុងម៉ូតូស្រូបចូល បណ្តាលឲ្យធ្លាក់ពីលើម៉ូតូបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗតែម្តង។

ប៉ូលិសបានបញ្ជាក់ថា ករណីនេះបង្កឡើងដោយ ការធ្វេសប្រហែសខ្លួនឯងទាំងប្តី និងប្រពន្ធ ពិសេសពួកគេមិនបានពាក់មួកការពារទាំងពីរនាក់។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ និងកម្លាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ រួចបានប្រគល់សាកសព ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលថ្នាក់ក្រោមជាតិពង្រឹងការចូលរួមទទួលខុសត្រូវក្នុងការគ្រប់គ្រងធនធានធម្មជាតិ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

ឈួញឈើដុះស្លែប្រចាំខេត្តរតនះគីរី បានលាក់ទុកប្រភេទឈើ ឈ្លីចជាច្រើនដុំ ត្រូវបានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវសហការជាមួយកម្លាំងបរិស្ថានចុះបង្រ្កាប... (ហង្សនាគ០២)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត ជា ដែន ប្រធានកិត្តិយស សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា នឹងជាប្រធានស្តីទី សមាគមសម្ព័ន្ធអភិវឌ្ឍន៍ពាណិជ្ជកម្មកម្ពុជា (Cambodia Commercial Alliance Development Association - CCADA) បានចុះនាំយកអំណោយ ជូនដល់សិស្សានុសិស្ស រួមទាំងលោកគ្រូ អ្នកគ្រូ ក្នុងសាលាបឋមសិក្សាកងមាស (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើ ចាប់បានស្ត្រីវ័យចំណាស់ម្នាក់ដែលល្បីរឿងជួញដូរសាច់សត្វព្រៃ និងសិប្បកម្មឈើក្នុងខេត្តមណ្ឌលគិរី..! (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើ ចាប់បានស្ត្រីវ័យចំណាស់ម្នាក់ដែលល្បីរឿងជួញដូរសាច់សត្វព្រៃ និងសិប្បកម្មឈើក្នុងខេត្តមណ្ឌលគិរី..! ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
170 នាក់
ម្សិលមិញ :
174 នាក់
សប្តាហ៍នេះ :
1515 នាក់
ខែនេះ :
15891 នាក់
3 ខែនេះ :
37222 នាក់
សរុប :
406563 នាក់