ខេត្តបន្ទាយមានជ័យ : យោងតាមរបាយការណ៍បឋមរបស់សមត្ថកិច្ច និង អាជ្ញាធរមន្ត្រីជំនាញបានឱ្យអ្នកសារព័ត៌មានដឹងថា :នៅយប់រំលងអាធ្រាត្រចូលថ្ងៃទី៩ ខែ មិថុនា ឆ្នាំ២០២០ មាន៣ស្រុក/ក្រុង ខេត្តបន្ទាយមានជ័យ ដែលមានករណីដ៏រន្ធត់និងមិនធ្លាប់មានចំពោះពលរដ្ឋពុលស្រាថ្នាំដែលមានដាក់យីហោថា (តាំងគួយ)សំរាបសម្រួលសសៃ និងក្រពះ និង ស្រាថ្នាំចិនសែ បណ្តាលឲ្យប្រជាពលរដ្ឋ ចំនួន៦នាក់ បានស្លាប់ និង ៥នាក់ទៀតពុល ដែលកំពុងសង្គ្រោះបន្ទាន់និងបន្សាបព្យាបាល ។ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណះអភិ បាលខេត្តបន្ទាយមានជ័យ ឲ្យសារព័ត៍មានដឹងថា ; សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានបានរាយការណ៍មកថា មានពលរដ្ឋចំនួន៣នាក់ បានស្លាប់ នៅ ក្នុងស្រុកម៉ាឡៃ ឯចំនួន២នាក់ទៀតនៅ ស្រុកមង្គលបូរី និង ពលរដ្ឋម្នាក់ ទៀតនៅក្រុងប៉ោយប៉ែត ក៏បានស្លាប់ដែរ។លោកបន្តថា ប្រជាពលរដ្ឋរងគ្រោះព្រោះតែពុលស្រាថ្នាំដូចខាងលើដែលច្រកក្នុងដបទឹកសុទ្ធ .រាងអង្គាញ់ៗចំណុះ១/៣នៃលីត្រ ។ចំណែក លោក រ័ត្ន ដាសុីណង់ អភិបាលស្រុកមង្គលបូរីឲ្យដឹងថា : មកទល់ម៉ោង១១យប់ថ្ងៃទី៩ខែមិថុនា នេះ ប្រជាពលរដ្ឋផឹកស្រាប្រភេទនេះ២នាក់បានស្លាប់ដែរ ,គឺនៅឃុំចំណោមម្នាក់ និងឃុំបន្ទាយនាង ម្នាក់ ។ចំណែក លោកគ្រូ ពេទ្យនៃ មន្ទីរពេទ្យខេត្តមិត្ត ភាពកម្ពុជា ជប៉ុនមង្គលបូរីបានឲ្យដឹងថា; យប់ ថ្ងៃ ដដែល កំពុងសង្រ្គោះ ប្រជាពលរដ្ឋពុលស្រា៥នាក់ ; ក្នុងនោះឃុំចំណោម ៣នាក់ និង ឃុំបន្ទាយ នាង ២នាក់ ,ពួកគេបានពិសាស្រាថ្នាំ ដូចខាងលើ កាលពី ល្ងាចថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៩។លោកគ្រូពេទ្យ បាននិយាយបន្តថា ; ជនរង៥នាក់នោះកំពុងបន្តសង្គ្រោះបន្ទាន់ផងដែរ។លោកវេជ្ជ បណ្ឌិត ឡេ ច័ន្ទ សង្វាត ប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យនិង មន្ត្រី ពាក់ ព័ន្ធចុះស្រាវជ្រារកមូលហេតុនៃការពុលខាងលើនេះផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា