ម៉ាស៊ីនអាឈេីមួយគ្រឿងត្រូវបានឃាត់ទុកដោយនគរបាលការិយាល័យប្រឆាំងបទល្មេីសសេដ្ឋកិច្ច៖
ពីថ្ងៃ ពុធ ៥រោច ខែ ជេស្ឋឆ្នាំជូតទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១០ខែ មិថុនា ឆ្នាំ ២០២០ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការអនុញ្ញាតពីលោក គឺ វណ្ណារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី ចេង ឡេង ស្នងការរងផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាន ដឹកនាំកម្លាំងនគរបាលក្នុងការិយាល័យជំនាញ ដែលមានលោកវរសេនីយ៍ទោ យី យក់សាន ជានាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច បានឃាត់ទុកម៉ាស៊ីនអាឈេីមួយគ្រឿងព្រមទាំងសម្ភារ:ឧបករណ៍ប្រេីប្រាស់ក្នុងដំណេីរការម៉ាស៊ីនមួយនេះ រួមទាំងឈេីអាររួចមួយចំនួនស្ថិតនៅទីតាំងមួយកន្លែងក្នុងភូមិចំការសំរោង២សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
នៅពេលនេះសមត្ថកិច្ចនគរបាលកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការខេត្តបាត់ដំបង ដេីម្បីចាត់ការតាមនីតិវិធី៕