នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធដាក់ឲ្យដំណើរការនូវ ការិយាល័យច្រកចេញចូលតែមួយ និង ការិយាល័យប្រជាពលរដ្ឋរបស់រដ្ឋបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ឆ្នាំ២០២០នេះ រដ្ឋបាលខេត្ត បានលើកគម្រោងរៀបចំដំណើរការការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋរបស់រដ្ឋបាលស្រុកចំនួន ២ គឺស្រុកប្រាសាទបាគងដែលទើបទទួលបានការសម្ពោធដាក់ឲ្យប្រើប្រាស់នាថ្មីៗកន្លងមកនេះ និងស្រុកបន្ទាយស្រី។ ដូចនេះមកទល់ពេលនេះក្រុង ស្រុក ចំនួន ៧ រួមមានក្រុងសៀមរាប ស្រុកពួក ស្រុកក្រឡាញ់ ស្រុកសូទ្រនិគម ស្រុកជីក្រែង ស្រុកប្រាសាទបាគង និងស្រុកបន្ទាយស្រី។ ដោយឡែកចំពោះស្រុកនៅសល់ចំនួន ៥ទៀត បានដំណើរការតាមយន្តការច្រកចេញចូលតែមួយ ហើយរដ្ឋបាលខេត្ត បានគ្រោងដំណើរការសាងសង់អគារនាពេលឆាប់ៗខាងមុខនេះ។ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានណែនាំ និងផ្តល់អនុសាសន៍ដូចខាងក្រោម៖១. ពង្រឹងការផ្តល់តាមច្រកចេញចូលតែមួយ លុបបំបាត់ការរត់ការ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋទទួលបានសេវាឆាប់រហ័ស មានប្រសិទ្ធភាព តម្លាភាព។២. បន្តយកចិត្តទុកដាក់ទប់ស្កាត់ការឆ្លងជំងឺកូវីដ ដោយអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល។៣. ជំរុញសក្តានុពលរបស់ស្រុកក្នុងការទាក់ទាញទេសចរណ៍ជាពិសេសកសិទេសចរណ៍ ដែលរដ្ឋបាលស្រុកបានកំពុងយកចិត្តទុកដាក់កន្លងមក។៤. ក្រុមប្រឹក្សាឃុំត្រូវយកចិត្តទុកដាក់លើការងារវាយតម្លៃគ្រួសារក្រីក្រ ដោយធានាបាននូវតម្លាភាព។
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា