លោកឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ ជាតំណាង លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យបានអញ្ជើញ អធិបតីក្នុងពិធីចែកអំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រ ៣១៥ គ្រួសារ .....
ភ្នំពេញៈ ថ្ងៃចន្ទ៣រោចខែជេស្ឋ ឆ្នាំជូតទោស័កព.ស ២៥៦៤ត្រូវនិងថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០២០ លោកឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ ជាតំណាង លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យបានអញ្ជើញ អធិបតីក្នុងពិធីចែកអំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រ ៣១៥ គ្រួសារ របស់អង្គការកំណើតបំផ្លាស់បំប្រែសហគមន៍ (GCT) នៅវិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ សង្កាត់ចាក់ក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ដោយមានការ ចូលរួមមានដូចជា ៖
លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម
លោលស្រី ជេស៊ីកាន នរោត្តម នាយិកា អង្គការកំណើតបំផ្លាស់បំប្រែសហគមន៍ (GCT) ។
លោកស្រី ខឹម វណ្ណនី សមាជិកាអចិន្ដ្រៃយ៍ កាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ។
លោកទិត្យផានិត អនុប្រធានការិយាល័យ សេដ្ឋកិច្ចនិងអភិវឌ្ឍន៍សហគមន៍ ខណ្ឌមានជ័យ លោកលោកស្រី សមាជិកក្រុមប្រឹក្សាសង្កាត់ចាក់អង្រែក្រោម ។
លោកនាយនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម ។
លោកនាយក សាលាបឋមសិក្សាហ៊ុន សែន ចាក់អង្រែ ។ លោក លោកស្រី មេភូមិទាំង៨ ។ យុវជនអង្គការកំណើតបំផ្លាស់បំប្រែសហគមន៍ (GCT) ។
នៅក្នុងឱកាសនោះ លោក ឌី រ័ត្នខេមរុណអភិបាលរងខណ្ឌមានជ័យក៍បានសំដែងនូវការកោតសរសើរចំពោះការចូលរួមចំណែកនូវអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋក្រីក្រដែលរងគ្រោះក្នុងកំឡុងពេលជំងឺកូវីដ-១៩ របស់អង្គការកំណើតបំផ្លាស់បំប្រែសហគមន៍ (GCT) ជាមួយនឹង រដ្ឋបាលខណ្ឌមានជ័យ។
ក្នុងន័យនេះ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ សំណូមពរអោយ អង្គការកំណើតបំផ្លាស់បំប្រែសហគមន៍ (GCT) បន្តជាដៃគូ សកម្មភាពភាពផ្នែកមនុស្សធម៌ ជាមួយនឹង រដ្ឋបាលខណ្ឌមានជ័យ ជាបន្តបន្ទាប់ទៅដល់បណ្តាសង្កាត់ទាំង ៦ ទៀតផងដែរ ។
លោក ឌី រ័ត្នខេមរុណ អភិបាលរង ក៍បានផ្តាំផ្ញើរទៅដល់ប្រជាពលរដ្ឋទាំងអស់ បន្តទប់ស្កាត់បង្ការការពារ ជាមួយរាជរដ្ឋាភិបាលកម្ពុជា នូវការរីករាលដាលជម្ងឺ កូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជា ៖
ត្រូវគិតគូពីសុខភាព ហើយបងប្អូនដែលទើបត្រឡប់មកពីក្រៅប្រទេសត្រូវនៅដាច់ដោយឡែកពីគេរយៈពេល១៤ ថ្ងៃ កុំឱ្យជួបជុំហូបចុកគ្រឿងស្រវឹងក្នុងពិធីផ្សេងៗ ។
ក្នុងករណីបើមានអារៈដូចជាក្អកក្តៅខ្លួន ផ្តាស់សាយគ្រុនត្តៅ ពិបាកដកដង្ហើមសូមទៅជួបគ្រូពេទ្យជំនាញដែលនៅជិតលោកអ្នកបំផុតរួចប្រាប់ពត៌មានអំពីប្រវត្តិនៃការធ្វើដំណើ និងប្រភេទរោគសញ្ញាដល់គ្រូពេទ្យ ឬ ទំនាក់ទំនងទៅលេខ ១១៥ ។
ត្រូវលាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូនិងទឹកស្អាតឬទឹកអាល់កុលលាងដៃ ឬអាល់កុលហ្សែល ។
ត្រូវខ្ទប់មាត់និងច្រមុះ នៅពេលក្អក ឬកណ្តាស់ដោយប្រើកែងដៃឬក្រដាសអនាម័យរួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ ។
ត្រូវជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ ត្រូវបរិភោគអាហារដែលចម្អិនបានឆ្អិនល្អត្រូវស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ
ត្រូវរស់នៅដោយគម្លាតសង្គម ។
អំណោយដែលទទួលបានពីអង្គការកំណើតបំផ្លាស់បំប្រែសហគមន៍ (GCT) ក្នុងមួយគ្រួសារៗ អង្ករ ២០ គីឡូក្រាម ចំនួន ៣១៥ គ្រួសារផងដែរ ។
បងប្អូនប្រជាពលរដ្ឋដែលបានទទួលអំណោយនិងសូមគោរពលោកអភិបាលរងខណ្ឌមានជ័យនិងក្រុមការងារជួបតែសេចក្តីសុខ។