ល្បីយូរហើយសង្វៀនជល់មាន់ដុះ ស្លែនៅក្នុងភូមិគ្រឹះដ៏ស្កឹមស្កៃមួយកន្លែងដែលគេស្កាល់ថាជារបស់ឧកញ៉ាក្មេង ដោយគេអះអាងថាមានខ្នងបង្អែកដ៏រឹងមាំ....
ខេត្តព្រៃវែង ៖ ល្បីយូរហើយសង្វៀនជល់មាន់ដុះ ស្លែនៅក្នុងភូមិគ្រឹះដ៏ស្កឹមស្កៃមួយកន្លែងដែលគេស្កាល់ថាជារបស់ឧកញ៉ាក្មេង ដោយគេអះអាងថាមានខ្នងបង្អែកដ៏រឹងមាំ ពុំរំខានដល់សមត្ថកិច្ច ឬស្ថាប័នណាមួយឡើយ ប៉ុន្តបានធ្វើឲ្យអ្នកដំណើរមានការភ្ញាក់ផ្អើលជ្រួលច្របល់ចំពោះកម្មភាពក្រុមអ្នកញៀនល្បែងជល់មាន់ បៀរ អាប៉ោងបានមកព ពាក់ពពូនគ្នា សម្រុកចូលក្នុងទីតាំងបនល្បែងមួយកន្លែងនេះ ស្ថិតនៅចំណុច ភូមិស្វាយសាក់ ឃុំពោ ធិ៍ទី ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង ដែលនៅក្នុងផ្ទះវីឡាដ៏ធំមួយនេះ ប្រមូលផ្តុំហ្វូងមនុស្សយ៉ាងណែនណាន់តាន់តាប់មិនចាញ់កាស៊ីណូនោះទេ ពួ កគេហាក់មិនខ្លាចឆ្លងជម្ងឺរាតត្បាតកូវីដ១៩ ដែលប្រជាពលរដ្ឋកំពុងមានការព្រួយបារម្ភនាពេលបច្ចុប្បន្ន ហើយបែរជាក្នុងភូមិគ្រិះដ៏ស្កឹមស្កៃមានបើកសង្វៀនជល់មាន់ បង្កប់ដោយល្បែងស៊ីសងខុសច្បាប់ កំពុងដំណើរការលេងយ៉ាងសប្បាយ ម៉ាសេរី ដោយមិនមានអាជ្ញាធរ ឬសមត្ថកិច្ចហ៊ានបង្ក្រាប? ហេតុអ្វីបានជាគេឃើញមានតែក្រុមអ្នកញៀនល្បែងស៊ីសងខុសច្បាប់ ខណ:ពេលនេះ កំពុងលេងភ្នាល់ចាក់លុយច្រើនៗណាស់ នៅរសៀលថ្ងៃអាទិត្យ ទី០៧ ខែមិថុនា ឆ្នាំ២០២។