ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
ប្រកាសចូលកាន់មុខតំណែងអភិបាល រងនៃគណៈអភិបាលខេត្តកែប
Fri,10 July 2020 (Time 09:48 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 575នាក់)

ខេត្តកែប ៖ ថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំធំសាលាខេត្តកែប ឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចូលរួមជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក ភូ លិ ជាអភិបាលរង នៃគណៈអភិបាលខេត្តកែប។

ឯកឧត្តម លេង វី មានប្រសាសន៍ថា បើតាមខ្លឹមសារអនុក្រឹត្យលេខ ៦២៦អនក្រ.តត របស់រាជរដ្ឋាភិបាល បានកំណត់ឳ្យផ្ទេរភារកិច្ច លោក ភូ លិ ពីអភិបាលរង នៃគណ:អភិបាលខេត្តកំពត មកកាន់តំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តកែប ជំនួសលោក អ៊ឹង ឆាយ ជាអតីតអភិបាលរងខេត្តកែប ត្រូវផ្ទេរភារកិច្ចទៅកាន់ មុខតំណែងថ្មី ជាអភិបាលរងខេត្តកំពត។ ឯកឧត្តមមានការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ បំពេញតួនាទីដឹកនាំ បំរើប្រជាជន និង​រាជ​រដ្ឋា​ភិ​​បាល​បាន​ល្អប្រសើ​រកន្លងមក។ ការផ្លាស់ប្តូទីកន្លែងធ្វើការងារនេះ ​មិនមែន​ជា​កំហុសឆ្គង​រដ្ឋបាល​ទេ គឺជា​អាណត្តិ​ដែល​ត្រូវ​ផ្លាស់ប្តូរ។

ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែផ្តាំផ្ញើដល់ឯកឧត្តម លោក លោកស្រី ជាពិសេសអភិបាលរងខេត្តថ្មី ត្រូវយកចិត្ត​ទុក​​ដាក់​បំពេញ​តួនាទី​ភារកិច្ច​ឲ្យ​បាល​ល្អប្រសើ​បន្ថែមទៀត ចូលរួម​អនុវត្ត​គោល​​នយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព ទប់ស្កាត់​បង្ក្រាប ល្បែងស៊ីសង​គ្រប់​ប្រភេទ ​គ្រឿងញៀន ពិសេស​ជួយ​ថែរក្សា​ការពារ​ទប់ស្កាត់​បទល្មើស​ធនធានធម្មជាតិឲ្យបានល្អ មិនត្រឹមតែប៉ុណ្ណោះឯកឧត្តម បានព្រមានទៅដល់មន្រ្តីដែលមានជាប់ពាក់ព័ន្ធរកស៊ីបទល្មើសផ្សេងៗ ដូចជា បញ្ហាដីធ្លី អំពើពុកតលួយផ្សេងៗ ត្រូវ​ដក​ខ្លួនចេ​​ញ​ជាបន្ទាន់​បើ​មិន​ដូច្នេះ​ទេ ត្រូវ​ចាប់​បកស័ក្តិ និង​ប្រគល់ឲ្យ​ច្បាប់​កាត់ទោស​​ទៅតាម​នីតិ​វិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
456 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
3193 នាក់
ខែនេះ :
10030 នាក់
3 ខែនេះ :
31570 នាក់
សរុប :
487435 នាក់