ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកណ្តាល​ទទួល​ថវិកា​ជិត​៥​ម៉ឺន​ដុល្លារ​ពី​សប្បុរសជន​
Fri,10 July 2020 (Time 09:51 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 531នាក់)

ខេត្តកណ្តាល ៖ កាលពី​រសៀល​ថ្ងៃ​០៩ ខែកក្កដា ឆ្នាំ​២០២០​ម្សិលមិញ ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាល​នៃ​ក​ណះ​អភិបាលខេត្ត​កណ្តាល និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សំណេះសំណាល​និង​ទទួល​អំណោយ​ជា​ថវិកា​ពី​សប្បុរសជន ក្នុង​គោលបំណង​ចូលរួម​អបអរសាទរ​ខួប​ទី​១៥៧ ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម​៨​ឧសភា ឆ្នាំ​២០២០ ក្រោម​ប្រធានបទ​សន្តិភាព​និង​កាកបាទក្រហមកម្ពុជា នៅ​ទីស្នាក់ការ​សាខា​ខេត្តកណ្តាល ។

​ថវិកា​ដែល​សប្បុរសជន​បាន​ឧបត្ថម្ភ​ជូន​ដល់​សាខា​នា​ល្ងាច​នេះ​រួមមាន ​៖ ១-​លោកស្រី អ៊ា​ន ស៊ីវ​ម៉ី អគ្គនាយិកា​ក្រុមហ៊ុន Castle E Diamond និង​ជា​ម្ចាស់ Page Sivmey Online shop ដែល​ចែកចាយ​ផលិតផល​ថែរក្សា​សម្ផស្ស ម៉ាក Ei Ei បាន​ឧបត្ថម្ភ ៣០.០០០​ដុល្លារ (​បី​ម៉ឺន​ដុល្លារ​)។​ ២-​លោក​វេជ្ជបណ្ឌិត សាន អៀង​សេង និង​ភរិយា ឧបត្ថម្ភ​ថវិកា៥.០០០ដុល្លារ (​ប្រាំ​ពាន់​ដុល្លារ​)។​ ៣-​លោក អ៊ូច សៅ​វឿន អភិបាលស្រុក​កណ្តាលស្ទឹង និង​ជា​ប្រធាន​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​កណ្តាលស្ទឹង ឧបត្ថម្ភ​ថវិកា ៧.៧៧៧​ដុល្លារ (​ប្រាំ​ពីរពាន់​ប្រាំពីរ​រយ​ចិតសិប​ប្រាំពីរ​ដុល្លារ​)។​ ៤-​លោក ជា សារិទ្ធ ប្រធាន​មន្ទីររ៉ែ និង​ថាមពល ខេត្តកណ្តាល ឧបត្ថម្ភ​ថវិកា ៥.៥០០​ដុល្លារ (​ប្រាំ​ពាន់​ប្រាំ​រយ​ដុល្លារ​)។​ ៥-​លោក វ៉ន ប៊ុន​ស៊ីម និង​ភរិយា ឧបត្ថម្ភ​ថវិកា ៥០០​ដុល្លារ (​ប្រាំ​រយ​ដុល្លារ​)។ ៦-​ក្រុមហ៊ុន សមា​នា ភីភី ឯ​.​ក ឧបត្ថម្ភ​ថវិកា៥០០ដុល្លារ (​ប្រាំ​រយ​ដុល្លារ​)។​

​ឯកឧត្តម គង់ សោ​ភ័​ណ្ឌ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា លោក លោកស្រី​ជា​សប្បុរសជន ដែល​បាន​បរិច្ចាគ​នូវ​ទ្រព្យធន​ផ្ទាល់ខ្លួន​ជួយឧបត្ថម្ភ​ជូន​សាខា និង​សូម​សន្យាថា សាខា​នឹង​យកចិត្តទុកដាក់​ប្រើប្រាស់​អំណោយ​ដ៏​សប្បុរស​នេះ​បម្រើ​សកម្មភាព​មនុស្សធម៌ ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​ជួប​ការលំបាក និង​គ្រោះមហន្តរាយ​ផ្សេងៗ​នៅក្នុង​ខេត្ត ដោយ​គ្មាន​ការរើសអើង​ពូជសាសន៍ សាសនា ឬ​និន្នាការ​នយោបាយ​ឡើយ គឺ​ស្របតាម​គោលការណ៍​គ្រឹះ​ទាំង​៧​របស់​ចលនា​អន្តរជាតិ​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចុះពិនិត្យការសាងសង់ កន្លែងវិបស្សនាថ្មីនៅក្នុងបរិវេណមជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា លើឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ» (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចការអន្តរាគមន៍សង្គ្រោះស្រូវរបស់ប្រជាកសិករ ត្រូវបានយកចិត្តទុកដាក់ និងចាត់ជាអាទិភាព ដេីម្បីធ្វេីសកម្មភាព និងមានចំណាត់ការប្រកបដោយប្រសិទ្ធភាព.. Posted on April 20, 2024 Authoradm Comment(0) (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចការអន្តរាគមន៍សង្គ្រោះស្រូវរបស់ប្រជាកសិករ ត្រូវបានយកចិត្តទុកដាក់ និងចាត់ជាអាទិភាព ដេីម្បីធ្វេីសកម្មភាព និងមានចំណាត់ការប្រកបដោយប្រសិទ្ធភាព.. Posted on April 20, 2024 Authoradm Comment(0) ()

ព័ត៌មានគួរចាប់អារម្មណ៍

បទយកការណ៍ ជុំវិញពិធីសង្ក្រាន្តអូររាំងឪ ក្រោមគំនិតផ្ដួចផ្ដើមរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន... (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
210 នាក់
ម្សិលមិញ :
154 នាក់
សប្តាហ៍នេះ :
3797 នាក់
ខែនេះ :
16800 នាក់
3 ខែនេះ :
38517 នាក់
សរុប :
400905 នាក់