ហ្សឺណែវ ៖ អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនកំពុងបង្កើតក្រុមឯករាជ្យមួយដើម្បីពិនិត្យឡើងវិញនូវវិធានការឆ្លើយតបរបស់ខ្លួនចំពោះជំងឺរាតត្បាតសកលកូវីដ១៩។ នេះបើយោងតាមប្រភពពី CGTN។ប្រធានអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បាននិយាយនៅឯទីស្នាក់ការរបស់ទីភ្នាក់ងារ អង្គការសហប្រជាជាតិប្រចាំនៅទីក្រុងហ្សឺណែវថា តាមរយៈអ្នកទាំងអស់គ្នា ពិភពលោកនឹងយល់ច្បាស់នូវអ្វីដែលបានកើតឡើង និងដំណោះស្រាយក្នុងការកសាងអនាគតរបស់យើង ឱ្យប្រសើរឡើងក្នុងនាមជាមនុស្សជាតិតែមួយ។នៅឯសន្និបាតប្រចាំឆ្នាំរបស់មេដឹកនាំទាំងនោះ កាលពីខែឧសភារដ្ឋជាសមាជិករបស់អង្គការសុខភាពពិភពលោក បានយល់ព្រមឲ្យមានការស៊ើបអង្កេតឯករាជ្យ លើការឆ្លើយតបនឹងវីរុសកូរ៉ូណា របស់ទីភ្នាក់ងារអង្គការសហប្រជាជាតិមួយនេះ បន្ទាប់ពីការវាយប្រហារម្តងហើយម្តងទៀតរបស់សហរដ្ឋអាមេរិក។សូមជម្រាបថា ក្រុមប្រឹក្សាឯករាជ្យសម្រាប់ការត្រៀមបង្ការ និងឆ្លើយតបជំងឺរាតត្បាតសកលដែលបង្កើតឡើងដោយ WHO នឹងត្រូវដឹកនាំដោយអតីតនាយករដ្ឋមន្ត្រីនូវែលសេឡង់លោកស្រី Helen Clark និងអតីតប្រធានាធិបតីលីបេរីយ៉ា លោកស្រី អេឡិនចន សុនស៊លីហ្វ៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា