ថៃឱ្យរថយន្តខ្មែរ៥០គ្រឿងក្នុង១ថ្ងៃចេញចូលដឹកទំនិញចាប់ពីថ្ងៃទី១៥ខែកក្កដាតទៅ
បន្ទាយមានជ័យ៖ចាប់ពីថ្ងៃទី១៥ខែកក្កដាតទៅថៃព្រមឱ្យរថយន្តខ្មែរ៥០គ្រឿងក្នុង១ថ្ងៃចេញចូលដឹកទំនិញក្នុងប្រទេសថៃនិងដាក់លក្ខខណ្ឌអាជីវករចូលផ្សាររុងក្លឿហៅផ្សារថៃ។ប៉ុន្តែអ្នកតាមដានសភាពការណ៍ព្រំដែននិងអ្នកមានបទពិសោធន៍ធ្វើការងារជាមួយភាគីថៃថាគួររង់ចាំលទ្ធផលជាក់ស្តែងសិន កុំទាន់ធានាអះអាងឬសន្មត់ថាជាការពិតដែលអាចធ្វើទៅបាននោះ ។
លោកង៉ោម៉េងជ្រូនអភិបាលរងខេត្តបន្ទាយមានជ័យនិយាយក្នុងកិច្ចប្រជុំមួយក្នុងសាលាខេត្តចំពោះមុខមន្ត្រីពាក់ព័ន្ធកាលពីថ្ងៃទី១០ខែកក្កដាឆ្នាំ២០២០ថា៖នៅថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២០ខាងមុខនេះភាគីខាងថៃនឹងអនុញ្ញាតឱ្យរថយន្តតែ៥០គ្រឿងក្នុង១ថ្ងៃចេញ ចូលដឹកទំនិញតាមការចាំបាច់តាមការកំណត់ ។
ចំណែកអាជីវករខ្មែរអាចឱ្យចូលផ្សាររុងក្លឿឬផ្សារថៃដែរតែមានកំហិតលក្ខខណ្ឌ។គឺក្នុងរថយន្ត១គ្រឿងអាចអនុញ្ញាត្តឱ្យមានមនុស្សតែ២នាក់ក្នុងនោះមានអ្នកបើកនិងអ្នកបើកបរអម(ព្រូ)។អ្នកបើកបររថយន្តនិងអ្នករួមដំណើរត្រូវអនុវត្តតាមច្បាប់ឆ្លងដែន,បង្ហាញឯកសារចេញនិងចូលប្រទេសរហូតទាល់តែបានធ្វើលិខិតបញ្ជាក់ពីទំនិញ។បញ្ជាក់ពីកន្លែងចំណតនិងទីតាំងអ្នកធ្វើដំណើរចូលមកដឹកទំនិញទើបអនុញ្ញាតឱ្យចេញចូល ។
អ្នកបើកបរម្នាក់នឹងអ្នករួមដំណើរដែលចូលមកត្រូវពាក់ឧបករណ៍ការពារតាមការណែនាំរបស់ក្រសួងសុខាភិបាលដូចជា៖ត្រូវពាក់ម៉ាស់ជាច្រចាំវាស់កម្តៅសិនទើបអនុញ្ញាតឱ្យធ្វើដំណើរឆ្លងកាត់បែបបទក្នុងការ។ស្នើរសុំអនុញ្ញាតឆ្លងកាត់សេចក្តីលម្អិតទាក់ទងនិងយានយន្តនគរបាលអន្តោប្រវេសន៍ថៃ,រាយនាមអ្នកបើកយានយន្តបែបបទលិខិតបញ្ជាក់ពីការបញ្ជូនទំនិញមានឯកសារឆ្លងដែនមានលិខិតឆ្លងដែនប័ណ្ណព្រំដែននិងប័ណ្ណឆ្លងដែនបណ្ណោះអាសន្ន។
រថយន្តទាំង៥០គ្រឿងនោះត្រូវគោរពតាមពេលវេលាដែលត្រូវឆ្លងកាត់ចាប់ពីម៉ោង៨ព្រឹកធ្វើដំណើរត្រឡប់មកវិញនៅវេលាម៉ោង១ថ្ងៃត្រង់ក្នុងមួយថ្ងៃជាកំហិត។រថយន្តទាំង៥០គ្រឿងនោះអាចចូលធ្វើដំណើរក្នុងមួយថ្ងៃបានតែផ្សារមួយចំនួនដូចជា ៖ ១- ផ្សារអិនឌូចិន។ ២- ផ្សារហ្គោលឌិនgrand ។៣- ផ្សារអបច ។៤- ផ្សារផេនចាក់វ៉ាន់ ។៥- ផ្សាររ៉ាក់តាក់ណាក់ថាំ និង៦- ផ្សារដេតថៃ។
លោកបានបន្តថា៖ចំពោះប្រជាជនកម្ពុជាដែលចូលមកដឹកទំនិញក្នុងមួយថ្ងៃៗសូមចូលតាមផ្លូវដែលបានកំណត់ជូនយ៉ាងតឹងរ៉ឹង។អនុញ្ញាតឱ្យស្ថិតក្នុងបរិវារវេណរបស់ខ្លួនប៉ុណ្ណោះព្រមទាំងមានការកំណត់ពេលវេលាជាក់លាក់សម្រាប់ដឹកជញ្ជូនទំនិញរបស់ខ្លួនឱ្យទាន់តាមពេលវេលាកំណត់។
សកម្មភាពនិងការណែនាំដែលគួរអនុវត្តអនុញ្ញាតចំពោះតែការដឹកជញ្ជូនទំនិញនៅក្នុងផ្សាររុងក្លឿតាមទីតាំងដែលបានអនុញ្ញាត។អ្នកតាមដានបានឱ្យដឹងថា៖ការគ្រោងអនុញ្ញាតនេះមន្ត្រីកម្ពុជាគ្រាន់តែបានទៅពាំពាក្យមន្ត្រីថៃមកនិយាយ។
បើមន្ត្រីថៃនិយាយផ្ទាល់ក៏គេគង់នៅរង់ចាំការឃើញលទ្ធផលជាក់ស្តែងសិនព្រោះកន្លងមកអ្វីៗដែលមន្ត្រីថៃបាននិយាយច្រើនតែមានការផ្លាស់ប្តូរ។តែទោះយ៉ាងណាបើករណីនេះទៅជាជាក់ស្តែងក៏មកពីដើម្បីឆ្លើយតបសំណូមពរពលរដ្ឋថៃដែលត្រូវការលក់ដូរបង្កើនចំណូលឡើងវិញ។
ម្យ៉ាងទៀតក៏អាចសម្រួលថ្លឹងថ្លែងជាមួយនឹងតុល្យភពដែលរថយន្តនិងទំនិញថៃបាននាំចូលមកកម្ពុជារាប់រយឡានក្នុង១ថ្ងៃៗ៕