ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
សហគមន៍​កសិកម្ម​៨​ចុះកិច្ចសន្យា​ផលិត និង​ផ្គត់ផ្គង់​ស្រូវ​ឱ្យទៅ​ក្រុមហ៊ុន​AMRURice
Sat,11 July 2020 (Time 09:30 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 570នាក់)

បាត់ដំបង​៖​សហគមន៍​កសិកម្ម​ចំនួន​៨​ក្នុង​ខេត្តបាត់ដំបង​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយគ្នា​ក្នុងការ​ផលិត​និង​ផ្គត់ផ្គង់​ស្រូវ​SRP​ឱ្យទៅ​ក្រុម​AMRURice​បម្រើការ​នាំចេញ​ទៅកាន់​ទីផ្សារ​ក្រៅប្រទេស​។​

ក្នុង​ពិធី​ចុះកិច្ចសន្យា​លើ​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ក្នុងការ​ផលិត​និង​ផ្គត់ផ្គង់​ស្រូវ​ក្រអូប​(SRP)​ជាមួយ​ក្រុមហ៊ុន​AMRURice​និង​សហគមន៍​កសិកម្ម​ខេត្តបាត់ដំបង​កាលពី​ថ្ងៃ​ទី​១០​ខែកក្កដា​ឆ្នាំ​២០២០​។​

​លោក​ឈឹម​វ​ជិ​រា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បាត់ដំបង​បានលើកឡើង​ថា​៖​អង្ករ​ពូជ​សែន​ក្រអូប​ដាំ​ដុះ​នៅក្នុង​ទឹកដី​ខេត្តបាត់ដំបង​មាន​លក្ខណៈ​អំណោយផល​មានឱជារស​ឈ្ងុយឆ្ងាញ់​តំណាងឱ្យ​ស្រូវ​ក្រអូប​របស់​កម្ពុជា​។

​មន្ត្រី​ដដែល​បាន​បន្តថា​៖​ឆ្នាំនេះ​មន្ទីរជំនាញ​សហការ​ជាមួយ​រដ្ឋបាល​មូលដ្ឋាន​បាន​ជម្រុញ​ឱ្យ​កសិករ​ផលិត​ស្រូវ​តម្រូវ​តាម​ទីផ្សារ​សម្រិតសម្រាំង​ប្រកបដោយ​គុណភាព​ខ្ពស់​។​

​ក្នុងនោះ​មានលទ្ធភាព​កាន់តែច្រើន​ជាក់ស្តែង​ចំពោះមុខ​នេះ​បាន​ចុះ​អនុវត្ត​ការចុះ​ផលិតកម្ម​កសិកម្ម​កិច្ចសន្យា​មាន​រហូតដល់​ចំនួន​៦២​គម្រោង​ដូចជា​កិច្ចសន្យា​ទិញស្រូវ​SRP​មាន់​ស្រែ​និង​កិច្ចសន្យា​ទទួល​ទិញ​បន្លែ​សុវត្ថិភាព​ទូទៅ​ជាដើម​។​


លោក​ឈឹម​វ​ជិ​រា​បញ្ជាក់​បន្ថែមថា​៖​ពូជស្រូវ​សែន​ក្រអូប​អំណោយផល​ដាំ​ដុះ​នៅក្នុង​ទឹកដី​ខេត្តបាត់ដំបង ពិសេស​ចាប់ពី​ចំណុច​ស្រុក​មង្គល​បូរី​ខេត្តបន្ទាយមានជ័យ​ប៉ែក​ខាងលើ​ផ្លូវជាតិ​លេខ​៥​រហូតដល់​ព្រំប្រទល់​ស្រុក​ម៉ោង​ឬ​ស្សី​ខេត្តបាត់ដំបង​គឺជា​ដី​មាស​សម្រាប់​ផលិត​អង្ករ​ក្រអូប​មាន​សារធាតុចិញ្ចឹម​យ៉ាង​សំបូរបែប​។​


លោក គង់ ភា​ជ ប្រធាន​នាយកដ្ឋាន​កសិឧស្សាហកម្ម​នៃ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ បានលើកឡើង​ដែរ​ថា​៖​តាមរយ​:​កិច្ចសន្យា​ផលិតកម្ម​កសិកម្ម​នេះ​គឺជា​ស្ពាន​សម្រាប់​ចាប់ផ្តើម​ការកសាង​ទំនុកចិត្ត​រវាង​សហគមន៍​កសិកម្ម​និង​រោង​ម៉ាស៊ីនកិនស្រូវ​ដើម្បី​បង្កើន​ទីផ្សារ​មួយ​មាន​និរន្ត​ភាព​ពិតប្រាកដ​របស់​កសិក​រ​រួមទាំង​ម្ចាស់​រោង​ម៉ាស៊ីន​ទទួលបាន​នូវ​ប្រភេទ​ស្រូវ​មានគុណ​ភាព​ខ្ពស់​ជម្រុញ​ដល់​ការនាំ​ចេញទៅ​ទីផ្សារ​ក្រៅប្រទេស​។​


បច្ចុប្បន្ន​ខេត្តបាត់ដំបង​មាន​សហគមន៍​ចំនួន​៦២​បាន​បំពេញ​លក្ខន្តិក​ជាមួយ​វិស័យ​ឯកជន​ដែល​វា​ពិត​ជាមាន​សក្តានុពល​ខ្ពស់​សម្រាប់​រោង​ម៉ាស៊ីនកិនស្រូវ​ផ្សេងៗ​ទៀត​ចាប់​ដៃគូ​ផលិតកម្ម​ផ្គត់ផ្គង់​និង​ការទិញ​ស្រូវ​ពី​សហគមន៍​កសិកម្ម​ទាំងអស់​។​
​ប្រធាន​នាយកដ្ឋាន​កសិឧស្សាហកម្ម​នៃ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ចុងក្រោយ​បាន​សំណូមពរ​ដល់​អង្គការ​CIRD​និង​អង្គការ​FAEC​បន្ត​សហការ​ជាមួយ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ដើម្បី​ជ្រើសរើស​រោង​ម៉ាស៊ីនកិនស្រូវ​.​សហគមន៍​កសិកម្ម​បង្កើន​ឱ្យមាន​កិច្ចសន្យា​កសិកម្ម​កាន់តែច្រើន​ហើយ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ប្រចាំ​តំបន់​រងចាំ​សហការ​សម្របសម្រួល​ជួយ​៕

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
706 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
3443 នាក់
ខែនេះ :
10280 នាក់
3 ខែនេះ :
31820 នាក់
សរុប :
487685 នាក់