ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
ដំណឹងល្អថ្ងៃនេះ អ្នកជំងឺកូវីដ-១៩​ចំនួន​០២នាក់ទៀត​បានព្យាបាលជាសះស្បើយ និងមិនមានករណីថ្មីទេ
Sat,11 July 2020 (Time 09:36 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 552នាក់)

ភ្នំពេញ ៖ ក្រសួងសុខាភិបាលនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងដោយបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩​ ចំនួន​០២នាក់បន្ថែមទៀត​បានព្យាបាលជាសះស្បើយ​ និងបានចេញពីមណ្ឌលសុខភាពចាក់អង្រែ​ រាជធានីភ្នំពេញ​ នៅថ្ងៃទី១០​ ខែកក្កដា​ ឆ្នាំ២០២០​ ខណៈអ្នកជំងឺចំនួន៨នាក់ទៀត កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា អ្នកជាសះស្បើយទាំង០២នាក់ ជាបុរសជនជាតិខ្មែរ អាយុ២៣ឆ្នាំ មានអាស័យដ្ឋាននៅភូមិអំពិល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងបុរសជនជាតិខ្មែរម្នាក់ទៀត អាយុ១៥ឆ្នាំ មានអាសយដ្ឋាននៅស្រុកព្រៃកប្បាស ខេត្តតាកែវ ជាអ្នកធ្វើដំណើរមកពីប្រទេសម៉ាឡេស៊ី បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា បានរកឃើញអ្នកជំងឺទាំងអស់នៅទូទាំងប្រទេស សរុបចំនួន១៤១នាក់ (ស្ត្រី ៤០នាក់ និងបុរស ១០១នាក់)។ ចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ១៣៣នាក់ (ស្មើនឹង ៩៤.៣៣% ធៀបនឹងចំនួនអ្នកមានវីរុសកូវីដ-១៩ទាំងអស់) នៅក្នុងចំនួននេះ មានស្រី៣៩នាក់ និងបុរស៩៤នាក់។ អ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួន០៨នាក់ ក្នុងនេះបុរសជនជាតិខ្មែរ ០៧ នាក់ និងស្ត្រីជនជាតិខ្មែរ០១នាក់ដែលបានវិលត្រឡប់មកពីប្រទេសឥណ្ឌូណេស៊ីកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត អ្នកមានវីរុសកូវីដ-១៩៕

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
563 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
3300 នាក់
ខែនេះ :
10137 នាក់
3 ខែនេះ :
31677 នាក់
សរុប :
487542 នាក់