ប៉េកាំង ៖ ប្រទេសចិនបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន Lockheed Martin របស់អាមេរិកដែលពាក់ព័ន្ធនឹងលក់អាវុធចុងក្រោយទៅឱ្យកោះតៃវ៉ាន់ ដែលជាវិធានការនេះអាចនឹងបង្កើនភាពតានតឹងរវាងទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន។ នេះបើយោងតាមប្រភពពី CNA។ក្រុមហ៊ុនផលិតអាវុធអាមេរិក Lockheed Martin បានអនុម័តកញ្ចប់ថវិក ចំនួន៦២០លានដុល្លារអាមេរិកសម្រាប់អភិវឌ្ឍមីស៊ីល Patriot ដែលបាញ់ពីដីទៅអាកាសដល់តៃវ៉ាន់ដែលរដ្ឋាភិបាលអាមេរិកបានអនុម័តកាលពីសប្តាហ៍មុន។អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បាននិយាយនៅក្នុងសន្និសីទកាសែតមួយថា “ប្រទេសចិនសូមប្រឆាំងដាច់ខាតចំពោះការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឲ្យកោះតៃវ៉ាន់។ តៃវ៉ាន់គឺជាកោះដែលគ្រប់គ្រងដោយខ្លួនឯង ប៉ុន្តែប្រទេសចិនបានប្តេជ្ញាជាយូរមកហើយដើម្បីបង្រួបបង្រួមវាជាមួយដីគោក”។ជាការឆ្លើយតប ប្រទេសចិនកំពុងដាក់ទណ្ឌកម្មលើក្រុមហ៊ុនម៉ៅការដ៏សំខាន់នៃការលក់អាវុធនេះគឺក្រុមហ៊ុន Lockheed Martin។ នេះបើតាមសម្តីរបស់លោក Zhao ដោយមិនផ្តល់ព័ត៌មានលម្អិត។ លោកបន្ថែមថា “សហរដ្ឋអាមេរិកគួរតែបញ្ឈប់ការលក់អាវុធទៅឲ្យកោះតៃវ៉ាន់និងកាត់ផ្តាច់ទំនាក់ទំនងយោធារបស់ខ្លួនជាមួយកោះតៃវ៉ាន់ដូច្នេះវានឹងមិនបង្កអន្តរាយដល់ទំនាក់ទំនងទ្វេភាគីរវាងចិននិងសហរដ្ឋអាមេរិកឡើយ”។រដ្ឋាភិបាលក្រុងប៉េកាំងបានដាក់ទណ្ឌកម្មមន្ត្រី និងសមាជិកសភាអាមេរិក ហើយបានប្រាប់សហរដ្ឋអាមេរិកឲ្យឈប់ជ្រៀតជ្រែកចូលកិច្ចការអន្តរជាតិរបស់ចិន៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា